ធនាគារ ABA បរិច្ចាគទឹកប្រាក់ 200,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជាសម្រាប់កម្មវិធីសប្បុរសធម៌!

//s9.kh1.co/f3/f39f2076aab1086e12d26f392fc49cda86d19556.jpg
សង្គម

 ២៧-មេសា-២០២២ ៥ល្ងាច · ៣ ឆ្នាំមុន

ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជា បានប្រកាសចូលរួម វិភាគទានសប្បុរសធម៌ 200,000 ដុល្លារអាមេរិក។

ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជា បានប្រកាសចូលរួម វិភាគទានសប្បុរសធម៌ 200,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី 159 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8 ឧសភា ឆ្នាំ​ 2022។ ថវិកាសប្បុរសធម៌ពី ​ABA នឹងយកទៅប្រើប្រាស់ ដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា និងជាអគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា, ​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ ​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀតនៅ​ស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា​។

https://s9.kh1.co/__image/w=650,h=365,q=100/64/64408a572cbf98252d249184a9325da76d2bdad7.jpg

ថ្លែងក្នុងពិធីនេះ លោក Askhat Azhikhanov បានមានប្រសាសន៍ថា៖

“កាកបាទក្រហមកម្ពុជាដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ពិសេសអំឡុងពេលនៃគ្រោះធម្មជាតិដូចជាគ្រោះទឹកជំនន់ និងរាំងស្ងួតជាដើម។ ធនាគារ ABA សូមសម្ដែង ការអរគុណ និងគាំទ្រយ៉ាងពេញទំហឹងនូវរាល់គំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាល ក្នុងការផ្ដល់កញ្ចប់ ជំនួយសង្គ្រោះ បន្ទាន់, សេវាសុខាភិបាល ក្នុងសហគមន៍ និងសុខុមាលភាពសង្គមជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ការបរិច្ចាគ ដ៏ស្ដួចស្ដើងរបស់យើងខ្ញុំបានឆ្លុះ បញ្ចាំងពី ការបន្ដប្ដេជ្ញាចិត្តរបស់ ABA ក្នុងការរួមចំណែកជាវិជ្ជមានដល់សហគមន៍ ក្នុងស្រុក ហើយយើងខ្ញុំសង្ឃឹមថាថវិកានេះនឹងជួយសម្រួលការងារដ៏មានតម្លៃរបស់កាកបាទក្រហមកម្ពុជា”។​

https://s9.kh1.co/__image/w=650,h=365,q=100/4a/4a00f704f80665ebd09066cb09b0393d9a6a9703.jpg

កាកបាទក្រហមកម្ពុជា ជាអង្គការសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1955 ក្រោមវីរភាព ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

អង្គការនេះ ត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជាថា ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ នៅក្នុងវិស័យមនុស្សធម៌ ដោយចូលរួមក្នុងសកម្មភាពជាច្រើនរួមមាន កម្មវិធីជំនួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ និងសកម្មភាពសុខុមាលភាពនានាក្នុងប្រទេសកម្ពុជា៕

https://s9.kh1.co/__image/w=650,h=365,q=100/d1/d1abd0aae7bd1e92937c4fe6714f0499e71c3271.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T