កំពត៖ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានបើកពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតចំណីអាហារ នៅក្នុងខេត្តកំពត។ ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បី លើកកម្ពស់ស្តង់ដារគុណភាពនៃការផលិតចំណីអាហារនៅកម្ពុជា ព្រមទាំងជួយជម្រុញអោយមានការសិក្សា និងបង្កើតការងារបន្ថែមដល់ប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធជាផ្លូវការនៃរោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុនស៊ី.ភី ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារ ដំបូងគេក្នុងប្រទេសកម្ពុជា ពិធីបើកសម្ពោធនេះមានការអញ្ជើញចូលរួមពីឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅរាជធានីភ្នំពេញ និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ស៊ី.ភីដែលដឹកនាំដោយលោក Preeda Chunwong អនុប្រធានក្រុមប្រឹក្សាភិបាល លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងគណៈប្រតិភូអមដំណើរ ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗជាង ១០០០ នាក់ទៀត ដែលបានចូលរួមក្នុងពិធីបើកសម្ពោធជាផ្លូវការនៃរោងចក្រផលិតចំណីអាហារនៅក្នុងខេត្តកំពតនេះ។
ដោយសារសន្ទុះនៃកំណើនប្រជាជន ស្របគ្នានឹងកំណើនសេដ្ឋកិច្ចមានការលូតលាស់យ៉ាងឆាប់រហ័ស បានធ្វើឲ្យតម្រូវការចំណីអាហារ នាពេលបច្ចុប្បន្ននេះមានការកើនឡើងខ្ពស់។ ដូច្នេះដើម្បីឆ្លើយតបជាមួយសេចក្ដីតម្រូវការខាងលើនេះ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានបង្កើតរោងចក្រផលិតចំណីអាហារស្តង់ដារ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើស្តង់ដារ អនាម័យ គុណភាព និងសុវត្តិភាពខ្ពស់ដល់ប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖
ព្រមទាំងបានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅក្នុងខេត្តកំពត ពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហការនៅកម្ពុជា។
លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថា បង្កើតរោងចក្រផលិតចំណីអាហារនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ស្តង់ដារគុណភាពនៃការផលិតចំណីអាហារនៅកម្ពុជា ឱ្យមានស្តង់ដារអន្តរជាតិ និងដើម្បីឱ្យប្រជាជនកម្ពុជាទទួលទានអាហារដែលមានគុណភាព អនាម័យ និងដែលជាផលិតផលផលិតក្នុងស្រុក។ លើសពីនេះទៅទៀត លោក Paitoon Wongkatawethin ក្រុមប្រឹក្សាភិបាលរងនៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានចុះហត្ថលេខាលើអនុស្សរណះនៃការយោគយល់ជាមួយសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង បច្ចេកទេសផ្សេងៗដែលទាក់ទងនឹងបច្ចេកវិទ្យាផលិតចំណីអាហារ ព្រមទាំងផ្តល់ឱកាសការងារទាក់ទងនឹងអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារដល់ប្រជាជនកម្ពុជាផងដែរ។
លោក
Wittaya
បានផ្តល់ជាឧទាហរណ៍បន្ថែមនៃគោលការណ៍ការផលិតចំណីអាហារប្រកបដោយអនាម័យល្អថា៖ ការទទួលបានសាច់ដែលមានភាពស្រស់ល្អ ត្រូវមានគោលការណ៍ទាំងអស់ ៥ ប្រការ ដូចជា៖
ទី១) សត្វត្រូវមានសុខភាពល្អ ដឹកចេញពីកសិដ្ធានចិញ្ចឹមបែបស្តង់ដារ។
ទី២) ការរៀបចំទុកដាក់សត្វមុនចូលរោងពិឃាត គឺសត្វមិនទទួលរងសម្ពាធផ្នែកអារម្មណ៍ ព្រោះថា ពេលដែលសត្វរងសម្ពាធនឹងធ្វើឱ្យគុណភាពសាច់ធ្លាក់ចុះ។
ទី៣) ទីកន្លែង និងឧបករណ៍ត្រូវតែភាពស្អាត ដោយជ្រើសរើសឧបករណ៍ដែលត្រឹមត្រូវ ទំនើប និងមានការថែរក្សាបានល្អ អោយរួចរាល់សម្រាប់ទុកប្រើប្រាស់។
ទី៤) ដំណើរការផលិតត្រូវតែមានស្តង់ដារត្រឹមត្រូវតាមគោលការណ៍ និងអនាម័យ មានការបែងចែករវាងផ្នែកស្អាត និងផ្នែកកខ្វល់ចេញពីគ្នាយ៉ាងច្បាស់លាស់ ត្រូវបានត្រួតពិនិត្យភ្នាក់ងារចម្លងរោគគ្រប់ដំណាក់កាលនៃការផលិត។ទី៥) ការថែរក្សាសាច់បន្ទាប់ពីកែច្នៃហើយ សាច់ត្រូវតែរក្សាទុកនៅក្នុងសីតុណ្ហភាពត្រឹមត្រូវ ដើម្បីរារាំងការលូតលាស់នៃបាក់តេរី ដែលបណ្តាលឱ្យសាច់ខូច។
ប្រសិនបើប្រតិបត្តិបានគ្រប់ទាំង ៥ ចំណុចនេះហើយ នោះធ្វើអោយយើងទទួលបានសាច់សត្វដែលមានគុណភាពល្អ ស្រស់ អនាម័យ និងសុវត្ថិភាពដល់អ្នកបរិភោគ។
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅប្រទេសកម្ពុជាជាង ២៦ឆ្នាំហើយ ជាមួយនឹងចក្ខុវិស័យ "ផ្ទះបាយពិភពលោក" យើងបានប្តេជ្ញាផ្តល់នៅផលិតផលប្រកបដោយគុណភាព អនាម័យ និងអាហារូបត្ថម្ភខ្ពស់ជាមួយនឹងទំនួលខុសត្រូវដល់សង្គមជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យើងមានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៌ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុនជាអាទិភាពចុងក្រោយ។
ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា៖
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ជាក្រុមហ៊ុនមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ដោយអាជីវកម្មទាំងអស់ត្រូវបានបែងចែកជា ៣ ប្រភេទ គឺអាជីវកម្មផលិតចំណីសត្វ (Feed) អាជីវកម្មចិញ្ចឹមសត្ វ(Farm) និងអាជីវកម្មចំណីអាហារ (Food)។ ក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយ និងអាហារជាច្រើនដូចជា CP Fresh Mart, CP Fresh Shop, Five Star, និង Star Coffee។ យើងបានផលិត និងផ្តល់ផលិតផល ព្រមទាំងសេវាកម្មទៅកាន់ ២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា និងមានបុគ្គលិកទាំងអស់ជាង ២០០០ នាក់ និងអតិថិជនជាង ១០០០ នាក់ នៅគ្រប់ផ្នែកទាំងអស់។
ដោយនៅពេលអនាគត ក្រុមហ៊ុន ស៊ី.ភី មានគំរោងនិងពង្រីករោងចក្រផលិតចំណីអាហារ ដែលមានគុណភាព សុវត្ថិភាព អនាម័យ នឹងស្តង់ដារបន្ថែមក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវតាមការរបស់ប្រជាជនកម្ពុជានៅគ្រប់ទីកន្លែង ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន។
ក្រុមហ៊ុន ស៊ីភី អេហ្វ (CPF) បានបណ្តាក់ទុនលើអាជីវកម្មផ្សេងៗជាង ១៦ ប្រទេស និងចែកចាយផលិតផលរបស់យើងជាង ៤០ ប្រទេសទូទាំងពិភពលោក។
ដូចច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់បានផលិតផលចំណីអាហារ និងសហការក្នុងការបើកអាជីវកម្មជាមួយក្រុមហ៊ុនស៊ី.ភី អាចទំនាក់ទំនងមកកាន់៖
CP YouTube
CP Website