អាហារូបករណ៍តម្លៃ $500,000 ត្រូវបានផ្តល់ជូន​ដោយសាលា Shrewsbury មក​ពី​​ចក្រភពអង់គ្លេស

//s9.kh1.co/dd/dd9ed5eadb3c645f23cb078cf25e153e36342f1c.jpg
សង្គម

 ២៦-ឧសភា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

គ្រឹះស្ថានអប់រំដែលមានទីតាំង​នៅចក្រភពអង់គ្លេស កំពុងផ្តល់អាហារូបករណ៍ដល់គ្រួសារកម្ពុជា។ សាលាអន្តរជាតិ Shrewsbury International School Phnom Penh កំពុងដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ Shrewsbury Gifted Children Scholarship Program ដែល​មាន​តម្លៃ​សរុបចំនួន 500,000 ដុល្លារអាមេរិក ដល់សិស្សកម្ពុជា តាមរយៈការប្រឡងធ្វើ​តេស្តសមត្ថភាព IQ ដែលនឹងធ្វើឡើងនៅថ្ងៃទី 4 ដល់ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2022។

ភ្នំពេញ៖ គ្រឹះស្ថានអប់រំដែលមានទីតាំង​នៅចក្រភពអង់គ្លេស កំពុងផ្តល់អាហារូបករណ៍ដល់គ្រួសារកម្ពុជា។ សាលាអន្តរជាតិ Shrewsbury International School Phnom Penh កំពុងដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ Shrewsbury Gifted Children Scholarship Program ដែល​មាន​តម្លៃ​សរុបចំនួន 500,000 ដុល្លារអាមេរិក ដល់សិស្សកម្ពុជា តាមរយៈការប្រឡងធ្វើ​តេស្តសមត្ថភាព IQ ដែលនឹងធ្វើឡើងនៅថ្ងៃទី 4 ដល់ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2022។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=511,q=100/b3/b328d2f83156599df96601cb808d8b97b686a9af.jpg

សាលាអន្តរជាតិ Shrewsbury International School Phnom Penh នឹងក្លាយទៅជាសាលាដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានបរិក្ខារទំនើបទាន់សម័យបំផុត ​ដែលស្រប​តាមកម្មវិធី​អប់​រំ​របស់សាលា Shrewsbury នៅ​ក្នុង​ចក្រភព​អង់គ្លេស​​ ក្នុង​ការ​ផ្តល់​ការអប់រំដ៏ពេញ​លេញ​មួយ​ទៅ​កាន់​អ្នក​សិក្សា​វ័យ​ក្មេង​ ជាមួយ​នឹង​កម្មវិធី​សិក្សា និង​សកម្មភាព​ក្រៅ​សាលា​ដ៏​ល្អបំផុត​​​។​

https://s9.kh1.co/__image/w=650,h=511,q=100/ff/ffe91fba3e71e3775268fcf8a126bcce70373b5f.jpg

អាហារូបករណ៍នឹងត្រូវបានដាក់ឱ្យដំណើរការតាមរយៈការធ្វើតេស្តសមត្ថភាព​ IQ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួម​ជាមួយនូវ​របាយការណ៍ផ្លូវការផង​ដែរ​។ ជា​ផ្នែក​មួយ​នៃ​កម្មវិធី ការធ្វើតេស្តសមត្ថភាព​ IQ ដែល​មាន​តម្លៃ 600 ដុល្លារនេះ​ នឹងមិនត្រូវ​បាន​គិតថ្លៃទេ។ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃការធ្វើតេស្តនេះ ភាគីទីបីដែលមានជំនាញវិជ្ជាជីវៈមួយឈ្មោះថា Tutor Impact នឹង​ចូលរួមជាមួយ​សាលាអន្តរជាតិ Shrewsbury International School Phnom Penh ដើម្បីធ្វើតេស្ត IQ ដល់សិស្សដែលចាប់អារម្មណ៍។

Tutor Impact គឺជាក្រុមអ្នក​ផ្តល់​ការ​អប់រំអន្តរជាតិស្ថិត​នៅក្នុង​ទីក្រុង Oxford ចក្រភពអង់គ្លេស ដែលធ្វើ​ការ​ជ្រើសរើសគ្រូបង្រៀនពីសាកលវិទ្យាល័យកំពូលទាំង 10 របស់ចក្រភពអង់គ្លេស រួមទាំង Oxford និង Cambridge។ ពួកគេផ្តល់ការបណ្តុះបណ្តាលជំនាញទន់ ការធ្វើតេស្ត​តក្កវិទ្យា​ទៅ​ដល់​សិស្សនុសិស្ស​ចាប់​ពី​កម្រិត​មត្តេយ្យ​រហូត​ដល់​វិទ្យាល័យ​​ក្នុងប្រទេសចំនួន 10 ផ្សេងៗគ្នា ក៏ដូចជាការ​ផ្តល់​សេវាកម្មចុះ​ឈ្មោះ​ចូលរៀននៅសាកលវិទ្យាល័យឈានមុខគេក្នុងចក្រភពអង់គ្លេស។

https://s9.kh1.co/__image/w=640,h=427,q=100/f3/f3c395d13df9b2a9f5adc8477a8432bc4f0f74cf.jpg

លោក Charles Wong សហស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាអន្តរជាតិ Shrewsbury International School Phnom Penh បាន​មាន​ប្រសាសន៍​ថា​៖

« កុមារជា​ដែល​ប្រកប​ដោយ​ទេព្យកោសល្យជា​ច្រើននាក់​​​ មិន​​អា​ច​ទទួល​បាន​លទ្ធ​ផល​ល្អ​នៅ​ក្នុង​ការ​បំពេញ​កិច្ច​ការ​​របស់​ពួក​គេ​ ដោយ​សារតែ​ពួក​គេ​មិន​ស្គាល់​ពី​សក្តានុពល​របស់​ខ្លួន​។​ ហេតុ​ដូច្ចេះ​ហើយ​ យើង​សូមលើកទឹកចិត្តដល់មាតាបិតាក្នុង​ការ​អនុញ្ញាត និង​នាំកូនៗទៅ​ចូល​រួម​ធ្វើ​តេស្ត IQ ប្រកបដោយវិជ្ជាជីវៈនេះ ដើម្បីឲ្យ​ពួក​គេ​អាច​កំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ និងបង្កើនបញ្ញារបស់ពួកគេ។ ការធ្វើតេស្ត IQ នេះមានចំនួន​កំណត់ ហេតុដូច្នេះហើយ ឪពុកម្តាយដែល​ទំនាក់ទំនងមក​យើងបាន​មុននឹង​ទទួល​បាន​ឱកាសកាន់តែខ្ពស់ ដែលកូនៗរបស់ពួកគេនឹងទទួលបានការធ្វើតេស្ត IQ នេះ »។

  ប្រសាសន៍លោក Charles Wong

លោក​បាន​បន្ត​ថា​៖

« ​នេះ​ជា​ឱកាស​ដ៏​ល្អ​ប្រសើរ​មួយ​ដែល​សាលា​របស់​យើង​បាន​ផ្តល់​ជូន​ដល់​សិស្សានុសិស្ស​ តាមរយៈការ​អនុវត្ត​តាម​​សាលា Shrewsbury នៅ​ចក្រភព​អង់គ្លេស​ ដែល​ល្បី​ទៅ​លើ​​ការ​ប្រើប្រាស់បរិក្ខា​សិក្សា​​ទំនើប​និង​​ល្អ​បំផុត​របស់​ប្រព័ន្ធ​អប់រំ​អង់គ្លេស​ ដែលពេល​នេះ​​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជាហើយ ​»។

ប្រសាសន៍លោក Charles Wong 
https://s9.kh1.co/__image/w=640,h=427,q=100/38/38ef03deb1ecd12a5a0f433a01c4f454ab8b3185.jpg

កុមារអាយុចន្លោះពី 4 ទៅ 11 ឆ្នាំមានសិទ្ធិទទួលបានការធ្វើតេស្ត IQ នេះ ហើយ​ពួកគេនឹងត្រូវ​បែងចែកទៅ​តាម​លក្ខខណ្ឌ​នីមួយៗ រួម​មាន​៖ ឆ្នាំ​ដំបូង​ (Early Years) គឺជាក្រុម​កុមារដែលមានអាយុពី 2 ទៅ 5 ឆ្នាំ; ដំណាក់កាលសំខាន់ទី 1 (Key Stage 1) មានអាយុពី 5 ទៅ 7 ឆ្នាំ; និងដំណាក់កាលសំខាន់ទី 2 (Key Stage 2)មានអាយុពី 7 ទៅ 11 ឆ្នាំ។ ពិន្ទុ IQ ពី 130 ឬខ្ពស់ជាងនេះ ត្រូវបានចាត់ទុកថាជាកម្រិតប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់​ (Gifted level) ខណៈអ្នកដែលមានពិន្ទុ IQ ពី 120-129 គឺនៅកម្រិតឧត្តម(Superior level)។

អាហារូបករណ៍សរុបចំនួន 9កន្លែង ​នឹងត្រូវបានផ្តល់ទៅសិស្ស​ ហើយ​ ក្រុមអាយុនីមួយៗ ទទួល​បាន​អាហារូបករណ៍​ចំនួន​៣កន្លែង​ ​ ទៅ​តាម​លទ្ធផលតេស្តដែលពួក​គេ​ទទួលបាន និងឃ្លីបវីដេអូរយៈពេល 30 វិនាទីដែលពន្យល់ពីមូលហេតុដែលពួកគេចង់សិក្សានៅសាលាអន្តរជាតិ Shrewsbury International School Phnom Penh ព្រម​ទាំង​ការ​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​វិនិច្ឆ័យផ្សេងៗទៀត។

អាណាព្យាបាលដែលមានចំណាប់អារម្មណ៍ចង់ទទួលបានព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងកម្មវិធីអាហារូបករណ៍ អាច​ទាក់ទងដោយផ្ទាល់ទៅសាលាអន្តរជាតិ Shrewsbury International School Phnom Penh ដែលមានទីតាំងនៅ Flatiron by Meridian អគារភ្នំពេញស៊ីធីសេនធ័រ៕

https://s9.kh1.co/__image/w=426,h=640,q=100/f5/f54d91bd296d85a0856f447d23c83d91d00fe236.jpg
https://s9.kh1.co/__image/w=640,h=420,q=100/22/22fc06d13a1e02f9125f11137b3a6ac5185bbbff.jpg
https://s9.kh1.co/__image/w=640,h=427,q=100/0b/0b368f671ea5bd2751499a9a0f21e0ffe4e3e791.jpg

អំពីសាលាអន្តរជាតិ​ Shrewsbury International School Phnom Penh

សាលាអន្តរជាតិ​ Shrewsbury International School Phnom Penh ដែលជាសាលា​​ផ្តល់​ទាំង​ការ​ស្នាក់​នៅ និង​អាហារ​ដល់​សិស្ស​ដំបូងគេក្នុងប្រទេសកម្ពុជា គឺជាសាលាអន្តរជាតិផ្តល់​ការ​អប់រំដ៏ទំនើបសម្រាប់ទាំង​ក្មេងប្រុស​ និងក្មេង​ស្រី។  អនុវត្តតាមកម្មវិធីសិក្សា​​របស់សាលា​អន្តរជាតិ​ Shrewsbury សាលាអន្តរជាតិ​ Shrewsbury International School Phnom Penh ផ្តល់ការអប់រំ សកម្មភាព​ក្រៅ​សាលា​ដែលល្អបំផុត រួម​ជាមួយនឹងថ្នាក់រៀន ថ្នាក់​ល្ខោន ថ្នាក់​តន្ត្រី កន្លែងស្នាក់​នៅ និង​បរិក្ខារ​​ដ៏​ទំនើប។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T