ភ្នំពេញ៖ នារាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការ ម៉ូឌែល HONOR X series នៅសណ្ឋាគារភ្នំពេញ របស់ក្រុមហ៊ុន HONOR ដែលជាអ្នកផ្ដល់ការផ្គត់ផ្គង់ និងនាំចូលនូវកំពូលស្មាតហ្វូនដ៏ថ្មីទំនើប មកកាន់ទីផ្សាក្នុងប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងកម្មវិធីសម្ពោធដាក់លក់ផ្លូវការ ម៉ូឌែល HONOR X series នេះដែរ ក៏សង្កេតឃើញថាមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាសម្ដែងម៉ូដែល ពិធីករ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាសគឺ អ្នកនាង ព្រេជ សូលី និងព្រមទាំងបណ្ដាម្ចាស់ហាងលក់ទូរស័ព្ទជាច្រើនទូរទាំងប្រទេសកម្ពុជាផងដែរ។
ដោយឡែកបើងាកក្រឡេកមកចាប់អារម្មណ៍នូវព្រឹត្តិការណ៍នៃការដាក់សម្ពោធលក់ជាផ្លូវការ របស់ម៉ូឌែល HONOR X series នេះវិញ យើងក៏បានសង្កេតឃើញថា នូវក្នុងជំហានដំបូងរបស់ក្រុមហ៊ុន HONOR ក្នុងទីផ្សារប្រទេសកម្ពុជា បានពាំនាំយកស្មាតហ្វូនរបស់ខ្លួនរហូតដល់ទៅ៣ម៉ូឌែល ហើយបើនិយាយពីតម្លៃនៃស្មាតហ្វូនទាំងបីម៉ូឌែលនេះវិញ គឺពិតជាពិសេសមែនទែន បើប្រៀបធៀបនឹងសមត្ថភាពរបស់ម៉ូឌែលនីមួយៗ។
សម្រាប់លក្ខណៈពិសេសរបស់ម៉ូឌែល HONOR X7៖
» មានអេក្រង់ទំហំ 6.74 អ៊ីញ Honor FullView Display និងមានកម្រិត Refresh Rate 90Hz
» ប្រើបន្ទះឈីប Snapdragon 680
» ប្រើកាមេរ៉ាគោល 48MP
» មានរ៉េមទំហំ 4GB + 2GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB
» ថាមពលថ្មទំហំ 5000mAh
» បច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 22.5W Honor SuperCharge
» តម្លៃ 199 ដុល្លារ
សម្រាប់លក្ខណៈពិសេសរបស់ម៉ូឌែល HONOR X8 ៖
» ទំហំកាមេរ៉ា 64MP Ultra-clear Quad Camera
» រាងស្តើង 7.45mm
» ប្រើប្រាស់ឈីប Snapdragon 680 6nm
» រ៉េម 6GB + 2GB និងអង្គផ្ទុកទិន្នន័យ 128GB
» តម្លៃ 249 ដុល្លារ
សម្រាប់លក្ខណៈពិសេសរបស់ម៉ូឌែល HONOR X9 ៖
» មានអេក្រង់ទំហំ 6.81 អ៊ីញ Honor FullView Display និងមានកម្រិត Refresh Rate 90Hz
» មានរ៉េមទំហំ 8GB + 2GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB
» បច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 66W Honor SuperCharge
» តម្លៃ 299 ដុល្លារ
សម្រាប់ក្នុងចំណោម៣ម៉ូឌែលរបស់ HONOR ដែលមានដូចជា Honor X7,X8 និង X9 បានបើកឲ្យអតិថិជនធ្វើការកុម្ម៉ង់ទិញកំពូតស្មាតហ្វូនទាំង៣ម៉ូឌែលនេះហើយ។ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ បើលោកអ្នកធ្វើការកុម្ម៉ង់ទិញ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះ អតិថិជននឹងទទួលបានកាបូបស្ពាយតម្លៃ៣៥ដុល្លារមួយ ព្រមទាំងមានធានាលើការថែទាំរយៈបេល១៣ខែថែមទៀតផង។
លើសពីនេះទៅទៀត សម្រាប់បណ្ដាម្ចាស់ហាងលក់ទូរស័ព្ទដែលអាចលក់គ្រប់ម៉ូឌែលរបស់ HONOR បានគ្រប់ទៅតាមគោលការណ៍ក្រុមហ៊ុនក៏នឹងទទួលកម្រៃបន្ថែម និងជាពិសេសទទួលបានការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសឌូបៃ ឫក៏នៅឯប្រទេសសហភាពអ៊ឺរ៉ុបផងដែរ។
សម្រាប់ចម្ងល់ និងពត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងក្រុមការងាររបស់ ក្រុមហ៊ុន HONOR តាមរយៈFacebook Page: Honor Mobile Cambodia ៕