ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ធនាគារ ព្រីនស៍ បានប្រកាសបន្តភាពជាដៃគូសហការរបស់ខ្លួនជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត រយៈពេល ៣ឆ្នាំបន្ថែមទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់ខ្លួនជាមួយនឹងការបន្តផ្តល់ជូនរង្វាន់ និងឯកសិទ្ធិភាព។ ដោយនេះជាផ្នែកមួយនៃសម្ព័ន្ធភាពជាដៃគូយុទ្ធសាស្ត្រ ធនាគារ ព្រីនស៍ នឹងបន្តផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់ខ្លួន រួមទាំងការបញ្ចុះតម្លៃក្នុងរោងភាពយន្តជារៀងរាល់ថ្ងៃ សម្រាប់ម្ចាស់ប័ណ្ណធនាគារ ព្រីនស៍ទាំងអស់ ក៏ដូចជាការហ្រ្វីសំបុត្រកុន និងពោតលីងក្នុងអំឡុងពេលកម្មវិធីពិសេសៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![រូបភាពក្នុងពិធីចុះហត្ថលេខា](https://s9.kh1.co/__image/w=650,h=434,q=100/24/2464b83fcfc556393b23d26421c305c70a384a48.jpg)
លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖
« យើងមានសេចក្តីសោមន្សរីករាយ ក្នុងការបន្តភាពជាដៃគូសហការរបស់យើងជាមួយនឹងរោងភាពយន្តដ៏ល្អបំផុត និងលំដាប់កំពូលនៅកម្ពុជា។ យើងបានចាប់ដៃសហការជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ចាប់តាំងពីធនាគារ ព្រីនស៍ បានចាប់ផ្តើមដំណើរការជាធនាគារពាណិជ្ជពេញលេញក្នុងឆ្នាំ២០១៨ មកម្ល៉េះ។ ក្នុងអំឡុងពេលនេះ យើងបានបង្កើតទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធក្នុងការបម្រើប្រភេទអតិថិជនផ្សេងៗ ជាមួយនឹងការផ្តល់ជូនពិសេសលើសំបុត្រកុនរបស់ពួកគេ។ យើងក៏មានជាសាលភាពយន្តធនាគារ ព្រីនស៍ វីអាយភី (Prince Bank VIP Lounge) នៅរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខផងដែរ។ សាលភាពយន្តធនាគារ ព្រីនស៍ វីអាយភី (Prince Bank VIP Lounge) គឺជាសាលភាពយន្តដ៏ទំនើប និងទាន់សម័យបំផុតក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចរីករាយជាមួយសេវាកម្មសាលភាពយន្តលំដាប់ខ្ពស់ដូចជា បន្ទប់រង់ចាំ និងបន្ទប់ទឹកឯកជន បុគ្គលិកសេវាកម្មប្រកបដោយវិជ្ជាជីវៈ អាហារសម្រន់ និងភេសជ្ជៈស្វាគមន៍ គ្រែសម្រាប់គេងទស្សនាភាពយន្តដ៏មានផាសុកភាព និងសេវាកម្មពិសេសផ្សេងៗទៀត។ នេះគឺជាយុទ្ធសាស្ត្រស្របតាមការបេ្តជ្ញាចិត្តរបស់យើង ក្នុងការបង្កើនបទពិសោធន៍របស់អតិថិជនជាមួយនឹងអត្ថប្រយោជន៍នៃការរស់នៅបែបទាន់សម័យ និងពេញលេញបំផុត។ »
![រូបភាពក្នុងពិធីចុះហត្ថលេខា](https://s9.kh1.co/__image/w=650,h=434,q=100/f1/f18cb5ac055d3aad6909c0f878d73c4e0ba5f5f0.jpg)
លោកបានបន្ថែមទៀតថា៖
« ក្នុងនាមជាធនាគារឌីជីថលដែលរីកចម្រើនលឿនបំផុតមួយ យើងតែងតែខិតខំប្រឹងប្រែងកាន់តែខ្លាំងលើការស្វែងរកវិធីថ្មីៗ ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន ជាមួយនឹងយុទ្ធសាស្ត្រឆ្លើយតបតាមតម្រូវការ ស្របតាមនិន្នាការពេញនិយមរបស់ពួកគេ។ យើងតែងតែធ្វើការជំរុញឥតឈប់ឈរ ដើម្បីឱ្យសម្រេចបាននូវលទ្ធផលលើសពីការរំពឹងទុករបស់អតិថិជន ដោយផ្តល់ជូននូវសេវាធនាគារប្រកបដោយភាពច្នៃប្រឌិត និងការផ្តល់ជូនពិសេសជាច្រើនទៀត។ អតិថិជនអាចទិញសំបុត្រកុនរបស់ពួកគេបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព ហើយរីករាយជាមួយការបញ្ចុះតម្លៃដ៏ពិសេស ដោយធ្វើការទូទាត់ជាមួយប័ណ្ណធនាគារ ព្រីនស៍។ លើសពីនេះ យើងបានដាក់ដំណើរការ PRINCE KHQR នៅគ្រប់សាខានៃរោងភាពយន្ត មេជើរ ស៊ីនី ផ្លិច ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ឆ្លងធនាគារ ដោយការស្កេនទូទាត់សម្រាប់សំបុត្រកុនរបស់ពួកគេផងដែរ។ ជាចុងក្រោយ យើងពិតជាមានមោទនភាព និងកិត្តិយស ដែលបានសហការជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ដែលជារោងភាពយន្ដឈានមុខគេក្នុងតំបន់ ហើយយើងទន្ទឹងរង់ចាំបម្រើអតិថិជនរបស់យើង ជាមួយនឹងយុទ្ធនាការ និងកម្មវិធីពិសេសៗជាច្រើនទៀតនាពេលខាងមុខជាមួយនឹងខាងរោងភាពយន្ត។ »
![រូបភាពក្នុងពិធីចុះហត្ថលេខា](https://s9.kh1.co/__image/w=650,h=434,q=100/c6/c630c4cb3f846d8887fc385144c1f486085d03af.jpg)
លោក ជី សិលា នាយកគ្រប់គ្រងនៃរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បានចាត់ទុកការបន្តកិច្ចសហការនេះជាពេលវេលាដ៏រំភើបមួយ ហើយបានមានប្រសាសន៍ថា លោកទន្ទឹងរង់ចាំសហការជាមួយធនាគារ ព្រីនស៍ ដើម្បីនាំយកនូវសេវាកម្មទាន់សម័យល្អបំផុត និងបទពិសោធន៍ភាពយន្តកម្រិតខ្ពស់កាន់តែទូលំទូលាយ ជូនដល់ប្រជាជនកម្ពុជា។
![រូបភាពក្នុងពិធីចុះហត្ថលេខា](https://s9.kh1.co/__image/w=650,h=434,q=100/0d/0dac6104dd35c4a8de6bcb6e2ebc506b008eab1d.jpg)
លោកបានបន្ថែមថា៖
« យើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តភាពជាដៃគូសហការរបស់យើងជាមួយធនាគារ ព្រីនស៍ ដែលជាធនាគារឌីជីថលកំពុងរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ហើយយើងជឿជាក់ថា សេវាទូទាត់របស់ធនាគារ ព្រីនស៍ នឹងផ្តល់ជូននូវបទពិសោធន៍ទូទាត់ដ៏ល្អប្រសើរ និងទាក់ទាញ អតិថិជនកាន់តែច្រើនមកកាន់រោងភាពយន្តរបស់យើង ខណៈដែលអតិថិជនរបស់ធនាគារ ព្រីនស៍ អាចរីករាយជាមួយនឹងអត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសដែលផ្តល់ជូនពួកគេនៅរោងភាពយន្ត មេជើរ ស៊ីនីផ្លិច។ »
![រូបភាពក្នុងពិធីចុះហត្ថលេខា](https://s9.kh1.co/__image/w=650,h=434,q=100/8f/8f12d1528182db0c37c0ef621ad2d8fae7380608.jpg)
ដើម្បីអបអរសាទរពិធីបន្តភាពជាដៃគូសហការនេះ អតិថិជនអាចរីករាយជាមួយនឹងការទទួលបានពោតលីងដោយឥតគិតថ្លៃនៅគ្រប់សាខារោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ដោយទិញសំបុត្រជាមួយប័ណ្ណ Mastercard/Visa/UnionPay ប្រភេទណាមួយរបស់ធនាគារ ព្រីនស៍ ចាប់ពីថ្ងៃទី០១ ខែកក្កដា តទៅរហូតដល់អស់ពីស្តុក។ លើសពីនេះ អតិថិជននៅតែអាចរីករាយជាមួយនឹងប្រូម៉ូសិនពិសេសប្រចាំថ្ងៃរហូតដល់៥០% លើសំបុត្រកុន 2D/3D/VIP ដោយទូទាត់ជាមួយប័ណ្ណធនាគារ ព្រីនស៍ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់មកពីការផ្តល់ជូននេះ យើងនឹងមានការផ្តល់ជូនដ៏រំភើប និងអស្ចារ្យជាច្រើនទៀតសម្រាប់អ្នក! រង់ចាំតាមដានទាំងអស់គ្នា។
![រូបភាពក្នុងពិធីចុះហត្ថលេខា](https://s9.kh1.co/__image/w=650,h=434,q=100/15/1514ee6bb4668d61362463fcb354b947d7f97de7.jpg)
អតិថិជនអាចស្នើប័ណ្ណម៉ាស្ទ័រកាត/វីសា/យូភីអាយ ធនាគារ ព្រីនស៍ បានតាមរយៈលើ PRINCE Mobile App ហើយអាចមកទទួលយកប័ណ្ណនៅសាខាដែលនៅជិតបំផុត។ ស្នើប័ណ្ណធនាគារ ព្រីនស៍ ឥឡូវនេះ ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនដែលអ្នកស័ក្តសមនឹងទទួលបាន។
ដើម្បីទទួលបានព័ត៌មានថ្មីៗជាប្រចាំអំពីការផ្តល់ជូនពិសេសរបស់ធនាគារ ព្រីនស៍ អតិថិជនអាចតាមដានទំព័រហ្វេសប៊ុក/ Instagram/ Telegram ផ្លូវការរបស់ធនាគារ ព្រីនស៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងមកកាន់សេវាទំនាក់ទំនងអតិថិជនតាមរយៈលេខ ១៨០០ ២០ ៨៨៨៨ (មិនគិតថ្លៃ)៕
![រូបភាពក្នុងពិធីចុះហត្ថលេខា](https://s9.kh1.co/__image/w=650,h=434,q=100/69/6937413b352e91d85483dd38582bb3ff8b346654.jpg)
![រូបភាពក្នុងពិធីចុះហត្ថលេខា](https://s9.kh1.co/__image/w=650,h=434,q=100/89/89f76dc74e1b10fce5018c00c584c480e868d848.jpg)
អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣២ និងទីតាំងអេធីអឹមចំនួន80 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
អំពីមេជើរ ស៊ីនីផ្លិច ខេមបូឌា
រោងភាពយន្ត មេជើរ ស៊ីនីផ្លិច គ្រុប ជាប្រតិបត្តិករភាពយន្តក្នុងតំបន់ដ៏ធំបំផុត ដែលបានចាប់ផ្តើមពង្រីកប្រតិបត្តិការ និងសេវាកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤។ ជាមួយនឹងជំនាញ ២៧ឆ្នាំក្នុងប្រតិបត្តិការភាពយន្ត មេជើរ ស៊ីនីផ្លិច នាំមកនូវបទពិសោធន៍ភាពយន្ត និងសេវាកម្មអតិថិជនដ៏ល្អបំផុតតាមរយៈទម្រង់ភាពយន្តជាច្រើនរួមមាន IMAX 4DX និងlaserplex ព្រមទាំងផ្តល់ជូននូវសេវាកម្មដ៏ល្អប្រណិតផងដែរ។ បច្ចុប្បន្ន រោងភាពយន្ត មេជើរ ស៊ីនីផ្លិច ខេមបូឌា មានបីសាខានៅភ្នំពេញ មួយសាខានៅក្រុងសៀមរាប និងមួយសាខានៅក្រុងប៉ោយប៉ែត។