ភ្នំពេញ៖ ខ្សែភាពយន្តខ្មែររឿង «លោកប៉ាមហាកូរ» ដែលជាស្នាដៃរបស់ផលិតកម្ម LD Entertainment Co.,LTD. បានធ្វើការសម្ពោធជាផ្លូវការ ក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងកម្មវិធីសម្ពោធផ្ទាល់ ក៏មានវត្តមាននាយកប្រតិបត្តិក្រុមហ៊ុន Mediaload គឺលោក អ៊ិន វិចិត្រ បានចូលរួមជាភ្ញៀវកិត្តិយស។ ហើយក៏គួរអោយដឹងផងដែរថា សម្រាប់ខ្សែភាពយន្តនេះទៀតសោត ក្រុមហ៊ុន Mediaload ក៏បានចូលរួមជាសហផលិតករជាមួយខាង LD Entertainment Co.,LTD. ផងដែរ។ ក្រៅពីវត្តមានរបស់ភ្ញៀវកិត្តិយស ក្នុងនោះក៏មានតួអង្គដែលបានសម្តែងនៅក្នុងខ្សែភាពយន្តផ្ទាល់ ចូលរួមក្នុងកម្មវិធីយ៉ាងកុះករ។
បើងាកមកចាប់អារម្មណ៍ទៅលើសាច់រឿង «លោកប៉ាមហាកូរ» វិញ ឃើញថា គ្រាន់តែបញ្ចេញវីដេអូ Trailer នៅលើបណ្តាញសង្គមភ្លាម ទទួលបានសន្ទុះគាំទ្រពីសំណាក់ហ្វេនៗភ្លែតតែម្តង ដោយសាច់រឿងមានភាពកំប្លុកកំប្លែងគួរអោយចង់ទស្សនា។
ដូច្នេះត្រៀមៗណា៎! ខ្សែភាពយន្តរឿង «លោកប៉ាមហាកូរ» នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់ ចាប់ពីថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ៕