ភ្នំពេញ៖ បច្ចុប្បន្ននេះ ខ្សែភាពយន្តខ្មែរគ្រប់ទម្រង់ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ ក្នុងនោះទៀតសោត ខ្សែភាពយន្តបែប BL (Boy Love) ក៏កំពុងទទួលការចាប់អារម្មណ៍ផងដែរនៅក្នុងប្រទេសកម្ពុជារបស់យើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីឆ្លើយតបទៅការនិយមរបស់ទស្សនិកជន ជាពិសេសយុវវ័យ ផលិតកម្ម LD Entertainment និង ក្រុមហ៊ុន Mediaload បានសហការគ្នាផលិតភាពយន្តខ្មែរថ្មី និងដំបូងបែប BL ដែលមានចំណងជើងថា «សួស្តីអ្នកជិតខាង»។

រឿង «សួស្តីអ្នកជិតខាង» ជាភាពយន្តទី២ ដែលផលិតកម្ម LD Entertainment និង Dream Team Picture បានចាប់ដៃគ្នាផលិត និងពាំនាំនូវផ្ទាំងទស្សនីយភាពថ្មីជូនទស្សនិកជន។ ដោយខ្សែភាពយន្តទី១ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ គឺរឿង «លោកប៉ាមហាកូរ» ដែលរឿងមួយនេះទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ស្នាដៃទី២នេះផងដែរ ក៏សង្ឃឹមថានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាដូចគ្នាពីសំណាក់អ្នកទស្សនា។

ដូច្នេះ កុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នាណា៎ រឿង «សួស្តីអ្នកជិតខាង» ដែលនឹងត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្ត នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះតទៅ៕
ទស្សនាវីដេអូ Trailer ខាងក្រោម៖
