ឲ្យ៦០លាន! ស្ងាត់ៗ PSG កំពុងចង់ចែចូវយកជើងខ្លាំងម្នាក់របស់ Man City

//s9.kh1.co/68/68cdf55cbf0985adc43e0231b5309d1725ac59fc.jpg
កីទ្បា

 ១៩-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

PSG ចង់ដាក់សំណើចែចូវយកតារាជួរមុខម្នាក់ពី Man City

បារាំង៖ យោងតាមសារព័ត៌មាន Duncan Castles of The Times បានចុះផ្សាយថា ក្លិប Paris Saint-Germain កំពុងចាប់អារម្មណ៍លើខ្សែបម្រើ Bernado Silva នៃក្លិប Manchester City ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Bernado Silva
ខ្សែបម្រើ Bernado Silva

Silva គឺជាកីឡាករស្នូលម្នាក់របស់ក្រុមលោក Pep Guardiola ហើយកាលពីរដូវកាល២០២០/២១ លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបញ្ជាក់ថា Silva ចង់ចាកចេញពីទឹកដី Etihad ប៉ុន្តែលោកបានឃាត់គេឲ្យស្នាក់នៅបន្ត។

ខ្សែបម្រើ Bernado Silva
ខ្សែបម្រើ Bernado Silva

ថ្មីៗនេះ  Silva បានបង្ហើបថារូបគេមិនដឹងថានឹងស្នាក់នៅបន្តឬយ៉ាងណាទេ ខណៈលោក Pep បានថ្លែងថាលោកនឹងមិនឃាត់ឃាំងទេបើសិនគេចង់ចែកផ្លូវជាមួយ Man City ។

ខ្សែបម្រើ Bernado Silva
ខ្សែបម្រើ Bernado Silva

ឥលូវនេះ PSG ចង់ដាក់សំណើខ្ទង់៦០លានដុល្លារ ទិញយកកីឡាករសញ្ជាតិព័រទុយកាល់មូយនេះ ប៉ុន្តែសារព័ត៌មាន The Athletic បានផ្សាយថា Man City នឹងលក់ Bernado Silva ក្នុងតម្លៃក្បែរ ១០០លានដុល្លារឯណោះព្រោះក្លិបមិនចង់លក់គេឡើយ។

ខ្សែបម្រើ Bernado Silva
ខ្សែបម្រើ Bernado Silva

ខណៈនោះ Barcelona ក៏មានឈ្មោះជាក្លិបចង់បាន Silva ដែរ បើសិនជា Frenkie De Jong ចាកចេញពីក្លិប៕

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T