ភ្នំពេញ៖ ពិតណាស់ សម្រាប់ ព្រះនាងតូច ជេនណា បងប្អូនជាច្រើនប្រាកដជាបានស្គាល់ ព្រះនាង ច្បាស់មកហើយតាមរយៈការបង្ហាញព្រះកាយនៅលើវិថីសិល្បៈ ជាមួយនឹងសមត្ថភាពនិងទេពកោសល្យ ដ៏ល្អឯកតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀតនោះ ព្រះនាងមិនត្រឹមតែមានព្រះសមត្ថភាពនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ បើក្រឡេកទៅមើលការតុបតែងខ្លួនរបស់ទ្រង់វិញ ឃើញថារាល់ការតុបតែងខ្លួនសឹងតែគ្រប់កម្មវិធី មិនថាពេលណានោះទេ ពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងការច្នៃម៉ូតសម្លៀកបំពាក់ជាច្រើន ប្លែកភ្នែកគួរឲ្យសរសើរ មិនថាបុរាណឬសម័យ។
ជាពិសេស ថ្ងៃៗនេះ ព្រះនាង ចេញមកបង្ហាញក្នុងឈុតសម្លៀកបំពាក់បែបបុរាណច្នៃថ្មីដ៏ស្រស់ស្អាតមួយឈុតទៀត សម្រាប់បង្ហាញជូនប្រិយមិត្តជិតឆ្ងាយ និងអ្នកស្រឡាញ់គាំទ្រព្រះនាង រំលេចអោយឃើញ រូបប្រាសាទអង្គរវត្ត អមដោយដេីមត្នោត នៅលើអាវ នឹងសំពត់ហូលខ្មែរ សិប្បកម្មស្នាដៃខ្មែរពិតៗ កាន់តែរំលេចសម្រស់ព្រះនាង រឹតតែស្អាតផូរផង់គួរឲ្យទាក់ទាញ ៕
សូមទស្សនារូបភាពខាងក្រោម៖