ចុងសប្ដាហ៍ទី៣ខែសីហា ទទួលបានភ្ញៀវទេសចរជាង២២ម៉ឺននាក់

//s9.kh1.co/6a/6a5960df8fcd35a821b8a9c0ada935b899de53a2.jpg
សង្គម

 ២៣-សីហា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ចុងសប្ដាហ៍ទី៣ខែសីហា ទទួលបានភ្ញៀវទេសចរជាង២២ម៉ឺននាក់

ភ្នំពេញ៖ ក្រសួងទេសចរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានរាយការណ៍ពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ ដោយនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២២២,៨៥៣នាក់ ក្នុងនោះភ្ញៀវជាតិ២០០,៦៤៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២២,២០៨នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោលដៅទេសចរណ៍សំខាន់ៗ ​និងមានភ្ញៀវច្រើនជាងគេ គឺខេត្តសៀមរាប ទទួលបាន ៣៣,៩៦៨នាក់ និងខេត្តព្រះសីហនុ ៣១,៨១៥នាក់។ ដោយឡែក ​ខេត្តកំពត ទទួលបានភ្ញៀវ ២៨,០៤០នាក់, ខេត្តបាត់ដំបង ២០,៧៩០នាក់, រាជធានីភ្នំពេញ ១៩,៧៩៩នាក់, ខេត្តកណ្តាល ១៣,៩៧៥នាក់, ខេត្តកែប ១១,៥៥៩នាក់, ខេត្តពោធិ៍សាត់ ១០,៣៦៤នាក់។

តួលេខខាងលើមានការថមថយ៤.៧៣% ធៀបនឹងសប្តាហ៍កន្លងមក។ មិនខុសពីសប្តាហ៍កន្លងមក បញ្ហាអាកាសធាតុ និងលទ្ធភាពនៃការកើតមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនតាមការណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ធ្វើឲ្យចរន្តភ្ញៀវមានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

បច្ចុប្បន្ន ក្រសួងទេសចរណ៍ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ បាននិងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជំរុញការដំឡើងអង់តែនទូរស័ព្ទ និងសេវាអ៉ីនធើណែត១០០បង្គោល នៅតាមគោលដៅទេសចរណ៍អាទិភាព ពិសេសតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលនៅដាច់ស្រយាល៕

https://s9.kh1.co/__image/w=559,h=960,q=100/9a/9aa5d51d820247cdb249b78aebc1a281cf52b934.png
https://s9.kh1.co/__image/w=650,h=488,q=100/13/13f8d2a240b11d0c35e08424f1cc3d28a6d1470e.png
https://s9.kh1.co/__image/w=650,h=367,q=100/84/84ab1c57620338d8f2d82106f4c168b60e73da35.png
https://s9.kh1.co/__image/w=650,h=867,q=100/b9/b957b141f9038644ce3f2bec77ecf2593e38b87f.png
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T