លទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ ដែលសម្រេចបានពីការធ្វើតេស្តសមត្ថភាពភាពវៃឆ្លាតរបស់កុមារកម្ពុជា!

//s9.kh1.co/0e/0ea777fde6695f52afe68055b4a8a75a12b5fd78.jpg
សង្គម

 ២៦-សីហា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

លទ្ធផលធ្វើតេស្ត IQ ដែលទើបបានបញ្ចប់នាពេលថ្មីៗនេះ ត្រូវបាន​ធ្វើឡើងដោយស្ថាប័នវាយតម្លៃការសិក្សាស្តង់ដារអន្តរជាតិ Tutor Impact UK។

រាជធានីភ្នំពេញ៖ លទ្ធផលធ្វើតេស្ត IQ ដែលទើបបានបញ្ចប់នាពេលថ្មីៗនេះ ត្រូវបាន​ធ្វើឡើងដោយស្ថាប័នវាយតម្លៃការសិក្សាស្តង់ដារអន្តរជាតិ Tutor Impact UK កាលពីថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់​។ ក្នុងចំណោមកុមារ ៧៧នាក់ បានបញ្ចប់ការធ្វើតេស្ត IQ ដោយជោគជ័យ និងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិនេះ មាន​កុមារចំនួន ១៣នាក់ (ឬស្មើ ១៧% នៃចំនួនសរុប) ទទួលបានកម្រិតវាយតម្លៃខ្ពស់ដាច់គេ ដោយទទួលបានលំដាប់ពិន្ទុ IQ ពី ១៣០ ឬច្រើនជាងនេះ ខណៈកុមារចំនួន ១០នាក់ នាក់ផ្សេង​ទៀត (ឬស្មើ ១៣%) អាចឈានដល់​កម្រិតដ៏ល្អជាមួយនឹងពិន្ទុ IQ ចន្លោះពី ១២០-១២៩។ លទ្ធផលទាំងនេះ​បង្ហាញ​ពី​ភាគរយខ្ពស់គួរឱ្យ​ចាប់អារម្មណ៍​ បើប្រៀប​ធៀប​ទៅនឹង​មធ្យម​ភាគ​ពិភពលោកដែលមានចន្លោះពី៦% ទៅ៨% នៃកុមារដែលឈានដល់កម្រិត IQ "មានកម្រិតខ្ពស់" នេះបើយោង​តាមសមាគមជាតិសម្រាប់កុមារដែលមានទេពកោសល្យខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=417,q=100/96/960d858eac1f0051eb52d73cfdfe6ba1c13f2e71.jpg
https://s9.kh1.co/__image/w=650,h=488,q=100/cc/ccb23770e87b68db221a91e620f854766bf4f415.jpg
https://s9.kh1.co/__image/w=650,h=488,q=100/63/6328e44d92662c435dd3fc47a634f3a3163067f4.jpg

ការធ្វើតេស្ត IQ នេះបង្កើតឡើងដើម្បីជាផ្នែកមួយនៃដំណើរការជ្រើសរើសសម្រាប់កម្មវិធីអាហារូបករណ៍ Gifted Children Scholarship ដែលបានសម្ពោធជាផ្លូវការដោយសាលាអន្តរជាតិ Shrewsbury ភ្នំពេញនៅក្នុងឆ្នាំនេះ។ គំនិតផ្តួចផ្តើម​នេះ​ទទួលបានការ​គាំទ្រ​យ៉ាងខ្លាំងពីសំណាក់​មាតាបិតាដែលបានបញ្ជូនកូនរបស់ពួកគាត់ឱ្យ​ចូលរួម​ក្នុងការធ្វើតេស្តនេះ ដើម្បីដឹងពីសមត្ថភាពរបស់កូនៗខ្លួន ហើយក៏ជាជំនួយក្នុងការជ្រើសរើសសាលារៀនឱ្យ​បាន​ត្រឹមត្រូវ​​ដើម្បីបង្កើនជំនាញ និងទេព​កោសល្យ​របស់ពួកគេ។

https://s9.kh1.co/__image/w=650,h=867,q=100/f2/f21d9d613f634dc3b3a5c6d8babc3581ae9ec8ce.jpg

លោក Charles Wong សហស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាអន្តរជាតិ Shrewsbury ភ្នំពេញ មាន​ប្រសាសន៍ថា៖

«គោលបំណងចំបងរបស់សាលារបស់យើង គឺដើម្បីកំណត់អត្តសញ្ញាណ​កុមារដែលមាន​ទេពកោសល្យ​​ឱ្យបានលឿន និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសេវាកម្មអប់រំប្រកបដោយគុណភាព​ខ្ពស់ដល់​សិស្សទាំងនោះ​ឱ្យបាន​ឆាប់តាមដែលអាចធ្វើទៅបានក្នុងអំឡុងពេលកូនរបស់ពួកគេស្ថិតក្នុង​ដំណាក់​កាលអភិវឌ្ឍន៍»។


https://s9.kh1.co/__image/w=650,h=867,q=100/14/14743b20f022617d9162607311f97d0d57b21a15.jpg

លោក Wong ថ្លែងបន្ត​ទៀតថា៖

«យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចែក​រំលែក​ដំណឹង​ដ៏​អស្ចារ្យ​នេះ​ដល់​មាតា​បិតា​ទាំង​អស់ដែលជាអាណាព្យាបាលរបស់កូនៗដែលមកចូលរួមក្នុងការធ្វើតេស្តនេះ​ ហើយដើម្បីពិភាក្សាគ្នាអំពីដំណើរការអប់រំសម្រាប់អនាគតកូនៗរបស់ពួកគាត់។ យើងរីករាយក្នុងការ​ជូនដំណឹង​ដល់សាធារណជនអំពីសមិទ្ធិផលដ៏អស្ចារ្យបែបនេះរបស់កុមារកម្ពុជាក្នុងការបង្ហាញនូវឧត្តមភាពដ៏អស្ចារ្យក្នុងជំហ៊ានដំបូង»។

https://s9.kh1.co/__image/w=650,h=977,q=100/07/070af9e0e2ceecc4ff8beafcf1f9cbba1f1929c4.jpg

ដើម្បីអបអរសារទរនូវលទ្ធផលពីការធ្វើតេស្តសមត្ថភាព និងដើម្បីបង្កើនការលើកទឹកចិត្តក្នុងការសិក្សារបស់​ពួកគេ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ នឹងរៀបចំពិធីប្រគល់ពានរង្វាន់អាហារូបករណ៍នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅអាគារពាណិជ្ជកម្ម Flatiron។ សម្រាប់ប្អូនៗដែលជាអ្នកទទួលរង្វាន់នឹងទទួល​បានវិញ្ញាបនបត្រ​​អាហារូបករណ៍ដែល​នឹងត្រូវផ្តល់ជូនដោយលោក Toby Waterson ស្ថាបនិកនៃសាលា​អន្តរជាតិ Shrewsbury និងឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ពួកយើងសូមសម្តែងការអបអរសាទរជាពិសេសជូនដល់កុមារដែលទទួលបានលទ្ធផលឆ្នើមដែលមានរាយនាមដូចខាងក្រោម៖

https://s9.kh1.co/__image/w=650,h=548,q=100/fe/fe893401b63bc1736d10195d031fb6f4e20b5bdd.jpg
https://s9.kh1.co/__image/w=650,h=463,q=100/36/3689c26de79ddd242bb433d54d1ad8f6c5c51ded.jpg

លើសពីនេះ សាលាក៏​មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា តារាចម្រៀងស្រ្តីដ៏ល្បីឈ្មោះ​បោះសម្លេង​​ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា គឺអ្នកនាង អេ ដា ក៏នឹងត្រូវបានអញ្ជើញ​ឱ្យមកចូលរួមពិភាក្សាគ្នាជាមួយមាតាបិតារបស់កុមារៗទាំងអស់ក្រោមប្រធានបទ «តើធ្វើដូចម្តេចដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូនអោយមានភាពវ័យឆ្លាត?» ហើយចែករំលែកគន្លឹះក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗដល់គ្នា​ទៅវិញ​ទៅមក។

កម្មវិធីទាំងស្រុង នឹងត្រូវបានរៀបចំឡើងដើម្បីបង្កភាពសប្បាយរីករាយមួយក្នុងការទទួលស្គាល់ ក៏ដូចជាថ្លែងអំណរគុណចំពោះ​កុមារ​វ័យ​ឆ្លាត​ និងក្រុមគ្រួសាររបស់ពួកគេ ហើយក៏មានទាំងការលេងល្បែងកំសាន្តជាច្រើនសម្រាប់ក្មេងៗដែលបានចូលរួមផងដែរ។

https://s9.kh1.co/__image/w=650,h=867,q=100/85/8573055d90ef823611f49c6d290a417b0340d899.jpg

សាលាអន្តរជាតិ Shrewsbury ពិតជាមានសេចក្តីសោមនស្សរីករាយសូមថ្លែងអំណរគុណចំពោះកុមារដែលមាន "មានទេពកោសល្យ" និង "ភាពវ័យឆ្លាត" ស្ថាប័ន Impact UK នឹងផ្តល់​អាហារូបករណ៍បន្ថែមចំនួន $៥,០០០ ទៀតសម្រាប់ការចូលរៀនជាមួយវិញ្ញាបនបត្រមួយឆ្នាំនៃកម្មវិធី Gifted & Talented Program (GTP) ដែលបង្រៀនដោយនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Oxford & Cambridge របស់ Tutor Impact UK។

ជាចុងក្រោយ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការដែលយើងបានដឹងអំពីកម្រិតបញ្ញារបស់កូនៗ មាតាបិតានឹងដើរតួនាទីកាន់តែចាំបាច់ក្នុងការស្វែងរកសាលារៀនល្អៗឱ្យត្រូវនឹងបញ្ញារបស់កូនៗ ដើម្បីឱ្យពួកគេទទួលបាននូវការសិក្សាកម្រិតខ្ពស់។ សម្រាប់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ការស្វែងយល់អំពីអនាគតរបស់សិស្ស និងសមត្ថភាពយល់ដឹងរបស់ពួកគេ គឺជាជំហានដំបូងឆ្ពោះទៅរកការអនុវត្តទស្សនវិជ្ជាអប់រំរបស់សាលា Shrewsbury និងលក្ខណៈពិសេសល្អបំផុតនៃកម្មវិធីសិក្សារបស់អង់គ្លេស៕

https://s9.kh1.co/__image/w=650,h=484,q=100/b8/b84a53d41418d88a3a22767b49c3e0c7239c16c0.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/f5/f515246748adc713149fe9b0edabae63f2a8a080.jpg

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖

ក្រុមហ៊ុន Two Way Public Relations
អគារ Flatiron ជាន់ទី១៧, ផ្លូវ​១០២, Phnom Penh City Center,
ភូមិ១, សង្កាត់ស្រះចក,  ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
023 221 878
[email protected]
www.twowaypr.com

អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈ​ទាំងប្រាំពីរ​ដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អ​បំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ២០២០។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២  ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។  សាលានឹងអនុវត្តន៍តាមកម្ម​ធីសិក្សា​ពិសេសរបស់សាលា ​Shrewsbury នៃចក្រភពអង់គ្លេស  តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូ​បង្គោលដែលពោរពេញដោយចំណេះដឹងខ្ពស់ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសម្ភារៈទំនើបៗទាន់សម័យ។ ថ្នាក់ភាសាអង់គ្លេស ភាសាខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។ ជាមួយគ្នានេះដែរ  នៅក្នុងសាលានេះមានវត្តមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ដែលជាអ្នកស្រឡាញ់ធម្មជាតិផងដែរ។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T