ល្ងាចនេះហើយ! សុទ្ធតែតារាចម្រៀងល្បីៗ នឹងមកប្រកួតគ្នាលើឆាក I Am A Singer Cambodia រដូវកាលទី៣

//s9.kh1.co/f2/f20dbe9aee9c155c1e8ef97c5d6c6a59bfbdb33e.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

កម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី៣ នឹងចាប់ផ្ដើមនៅផ្សារទំនើបអ៊ីអន១ ភ្នំពេញ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងផេកផ្លូវការរបស់ Smart Axiata ចាប់ពីម៉ោង ៦យប់តទៅ។ សម្រាប់ទស្សនិកជនដែលចង់ចូលរួមទស្សនាផ្ទាល់ ស្ដាប់ផ្ទាល់ ហោរផ្ទាល់ អាចទិញសំបុត្រចូលទស្សនាបាន នៅក្រុមហ៊ុនហង្សមាសវីដេអូផ្សារអូឬស្សី តម្លៃសំបុត្រចូលទស្សនា ២ម៉ឺនរៀល ។

ភ្នំពេញ៖ តារាចម្រៀងអាជីពជាច្រើនរូបនឹងត្រូវឡើងប្រកួតប្រជែងគ្នា ក្នុងកម្មវិធីដ៏ធំមួយនេះ ល្ងាចនេះផ្ទាល់តែម្តង ដើម្បីក្លាយជាតារាចម្រៀងអាជីពដែលពោរពេញដោយសមត្ថភាព ប្រជាប្រិយភាព និងទទួលបានការគាំទ្រពីមហាជន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
I Am a Singer Cambodia រដូវកាលទី៣
I Am a Singer Cambodia រដូវកាលទី៣

សម្រាប់រដូវកាលទី៣នេះ នឹងមានការចូលរួមដោយតារាល្បីៗដែលជាអាយដលរបស់លោកអ្នកដែលជាតារាចម្រៀងអាជីពចំនួន ៧រូប មានដូចជា កញ្ញា ហង្ស សុជាតា , លោក ម៉ា ចាន់បញ្ញា , អ្នកនាង ឌី សូនីតា , លោក ទេព អាណាន់ , កញ្ញា គង់ ចាន់រដ្ឋា , លោក ឈឿន ជាលឿយ និង លោក អ៊ីម ថៃ ។ ហើយតារាចម្រៀងអាជីពទាំង ៧រូបនេះ នឹងត្រូវសហការគ្នាយ៉ាងស្វិតស្វាញជាមួយលោកគ្រូភ្លេង ៧រូបដូចគ្នា ។

កម្មវិធីដ៏អស្ចារ្យមួយនេះ ទស្សនិកជននឹងកាន់តែបានដឹងច្បាស់ពីសមត្ថភាពពិតប្រាកដ ពីតារាចម្រៀងដែលលោកអ្នកធ្លាប់គាំទ្រកន្លងមក តាមរយៈការបកស្រាយនូវបទចម្រៀងជាច្រើនទម្រង់ ច្រើន Style ច្រើនចង្វាក់ ប្លែកភ្នែក ចម្លែកអារម្មណ៍ ។

I Am a Singer Cambodia រដូវកាលទី៣
I Am a Singer Cambodia រដូវកាលទី៣

កម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី៣ នឹងចាប់ផ្ដើមនៅផ្សារទំនើបអ៊ីអន១ ភ្នំពេញ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងផេកផ្លូវការរបស់ Smart Axiata ចាប់ពីម៉ោង ៦យប់តទៅ ។

សម្រាប់ទស្សនិកជនដែលចង់ចូលរួមទស្សនាផ្ទាល់ ស្ដាប់ផ្ទាល់ ហោរផ្ទាល់ អាចទិញសំបុត្រចូលទស្សនាបាន នៅក្រុមហ៊ុនហង្សមាសវីដេអូផ្សារអូឬស្សី តម្លៃសំបុត្រចូលទស្សនា ២ម៉ឺនរៀល ៕

តារាកិត្តិយសដែលចូលរួមប្រកួតក្នុងកម្មវិធី 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T