ប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានបង្ហោះលើបណ្តាញសង្គមហ្វេកប៊ុក ដោយបង្ហាញនូវព្រះនរាយណ៍ ព្រមទាំងបញ្ជាក់ថា រូបនេះត្រូវបានយកចេញ ដោយសារមានផលប៉ះពាល់គម្រោងសាងសង់ផ្លូវដែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា នឹងសាងសង់រូបនេះឡើងវិញ នៅរង្វង់មូលប៉ោយប៉ែតឡើងវិញ ដែលពិធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ដោយការសាងសង់តាមគំនូសប្លង់ដែលមានរូបព្រះវិស្ណុកម្ពស់៥ម៉ែត្រ បល្ល័ង្កកម្ពស់៣.៦ម៉ែត្រ ធ្វើអំពីថ្មភក់ រៀបចំសួនស្មៅ ដាំដើមឈើ រៀបចំកន្លែងរង់ចាំ រួបទាំងដាក់ភ្លើងបំភ្លឺសាធារណៈផងដែរ (ដូចរូបខាងក្រោម)៕





