ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata កំពុងផ្តល់ជូនគម្រោងតម្លៃសេវាទូរស័ព្ទដ៏គួរឱ្យទាក់ទាញ និងប្រកបដោយភាពបត់បែនថ្មីមួយ សម្រាប់អតិថិជនប្រើប្រាស់សេវាទូរស័ព្ទបង់ប្រាក់ជាមុនទាំងអស់របស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគម្រោងតម្លៃសេវាថ្មីដែលមានឈ្មោះថា Smart ល្អ! (Smart Laor) ផ្តល់ជូនកញ្ចប់ទិន្នន័យអ៊ិនធឺណិត នាទីក្នុងការតេ (នាទី) និងការផ្ញើសារ (SMS) ដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់ ដើម្បីអតិថិជនអាចដឹងយ៉ាងច្បាស់ អំពីអ្វីដែលពួកគេទទួលបាននៅពេលប្រើប្រាស់គម្រោងណាមួយនៃគម្រោង Smart ល្អ! និងដើម្បីងាយស្រួលតាមដានការប្រើប្រាស់របស់ពួកគេ។
រាល់គម្រោង Smart ល្អ! ទាំងអស់ ផ្តល់ជូនអតិថិជននូវទិន្នន័យអ៊ីនធឺណិតទំហំ 5GB និងទិន្នន័យអ៊ីនធឺណិតបន្ថែមទំហំ 5GB ទៀតសម្រាប់ការប្រើប្រាស់ជាក់លាក់ណាមួយ៖
- គម្រោង Smart ល្អ! ស្តង់ដារ ដែលផ្តល់ជូនទិន្នន័យអ៊ីនធឺណិតទំហំ 5GB គឺសម្រាប់អតិថិជនដែលចូលចិត្តលេងបណ្តាញសង្គមនិងភ្លែតហ្វមផ្ញើសារ (Facebook, WhatsApp, WeChatនិង LINE)។
- គម្រោង Smart ល្អ! ហ្គេម ដែលផ្តល់ជូនទិន្នន័យអ៊ីនធឺណិតទំហំ 5GB គឺសម្រាប់អតិថិជនដែលចូលចិត្តលេងហ្គេមអនឡាញ (MLBB, Free Fire និង PUBG)។
- គម្រោង Smart ល្អ! កម្សាន្ត ដែលផ្តល់ជូនទិន្នន័យអ៊ីនធឺណិតទំហំ 5GB គឺសម្រាប់អតិថិជនដែលចូលចិត្តការកម្សាន្ត (YouTube, Tiktok និងស្តាប់ចម្រៀងនៅលើ Pleng)។
អតិថិជនអាចផ្លាស់ប្តូរគម្រោងរបស់ពួកគេបានគ្រប់ពេលវេលា ហើយពួកគេនឹងនៅតែទទួលបានអត្ថប្រយោជន៍ពីគម្រោងចាស់ដដែលរហូតអស់សុពលភាព។ នៅពេលអតិថិជនប្រើប្រាស់ទិន្នន័យគម្រោងរបស់ខ្លួន គម្រោងនេះនឹងមិនកាត់ទឹកប្រាក់ចេញពីសមតុល្យចម្បងរបស់ពួកគេដោយស្វ័យប្រវត្តិនោះទេ។ ជំនួសមកវិញ អតិថិជននឹងត្រូវបានផ្តល់ជូននូវជម្រើសថាតើចង់បន្តសុពលភាពជាមួយនឹងគម្រោងរបស់ពួកគេ ឬទិញកញ្ចប់ទិន្នន័យបន្ថែម។
គម្រោង Smart ល្អ! ត្រូវបានបង្កើតឡើងដោយយោងទៅលើឥរិយាបថ និងតម្រូវការប្រើប្រាស់របស់អតិថិជន។ អតិថិជនបង្ហាញអារម្មណ៍ថា ពួកគេត្រូវការតម្លាភាព។ ពួកគេចង់ដឹងអំពីអ្វីដែលពួកគេកំពុងទទួលបាន និងចង់មានការគ្រប់គ្រងលើការអត្ថប្រយោជន៍ និងការចំណាយរបស់ពួកគេ។ គម្រោង Smart ល្អ! នឹងឆ្លើយតបទៅនឹងកត្តាទាំងនេះ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
អតិថិជនអាចជ្រើសរើសគម្រោងណាមួយដោយគ្រាន់តែចំណាយ 1.5 ដុល្លារ ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ហើយរីករាយជាមួយការកម្សាន្តតាមទូរស័ព្ទដែលពួកគេចូលចិត្តជាមួយនឹងទិន្នន័យគម្រោងបន្ថែមរបស់ពួកគេ។ សម្រាប់គម្រោង Smart ល្អ! នេះ ក៏មានគម្រោងតម្លៃសមរម្យមួយទៀតផងដែរនោះគឺ គម្រោង Smart ល្អ! One ដែលចំណាយត្រឹមតែ 1 ដុល្លារប៉ុណ្ណោះក្នុងមួយសប្តាហ៍។ គម្រោង Smart ល្អ! One គឺសម្រាប់អ្នកប្រើប្រាស់ទិន្នន័យអ៊ីនធឺណិតធម្មតា ដោយផ្តល់ឱ្យពួកគេនូវទិន្នន័យអ៊ីនធឺណិត 5GB។ រាល់គម្រោងនីមួយៗមានភ្ជាប់មកជាមួយនូវការហៅទូរស័ព្ទចេញក្នុងប្រព័ន្ធចំនួន500នាទី និងការផ្ញើសារចេញក្នុងប្រព័ន្ធ ៥០០ សារ។
គម្រោងថ្មីទាំងនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតច្រើននៅកម្ពុជា ហើយការដាក់ដំណើរការគម្រោងទាំងនេះ នឹងផ្តល់ជូនបន្ថែមជាមួយនឹងរង្វាន់ជាទូរស័ព្ទម៉ូឌែលថ្មីចុងក្រោយបំផុតពីក្រុមហ៊ុន Samsung។
លោក Hyung Geun Lee នាយកគ្រប់គ្រងសាខាប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Thai Samsung Electronics បានមានប្រសាសន៍ថា៖
រង្វាន់ប្រចាំខែគឺទូរស័ព្ទទំនើបចុងក្រោយរបស់ក្រុមហ៊ុន Samsung គឺទូរស័ព្ទ Galaxy Z Fold4 (២ គ្រឿង) Samsung Galaxy Z Flip4 (៣គ្រឿង) និង Samsung Galaxy A53 (២៥ គ្រឿង)។ ការចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ នៃខែនីមួយៗ។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Smart ល្អ! របស់ក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់គេហទំព័រ www.smart.com.kh។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុនUniversal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!