ភ្នំពេញ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាធនាគារបង្កើតឡើងក្រោមការចូលរួមវិនិយោគរបស់ អ្នកឧកញ៉ា លី ហួរ ជាមួយ ដៃគូជាយុទ្ធសាស្រ្តអាជីវកម្មគឺក្រុមហ៊ុន SBI Holdings បានប្រកាសបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២២ នេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីសម្ពោធនេះមានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម មីកាមិ ម៉ាសាហិរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ។
ដូចដែលបានដឹងរួចមកហើយ ធនាគារ អេស ប៊ី អាយ លី ហួរ ពីមុនត្រូវបានសាធារណជនស្គាល់យ៉ាងច្បាស់ថាជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដែលបានកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាបណ្ណ ធ្វើប្រតិបត្តិការធនាគារពី ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តអាជីវកម្មគឺក្រុមហ៊ុន SBI Holdings។ ការវិនិយោគរបស់ក្រុមហ៊ុនដ៏ធំមកពីប្រទេសជប៉ុនក្នុងវិស័យធនាគារនេះ គឺបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមាន សុខសន្តិភាព ស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុងតំបន់ និងមានការអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងមានសក្តានុពលធនធានមនុស្សខ្លាំងក្នុងវិស័យធនាគារ ក៏ដូចជាវិស័យផ្សេងៗទៀតដែលជួយជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល។
ជាទិសដៅយុទ្ធសាស្រ្តនាពេលខាងមុខ និងស្របទៅតាមផែនការ ស្ដារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាជីវកម្មរបស់ធនាគារនឹងផ្ដោតសំខាន់ទៅលើការពង្រឹងប្រព័ន្ធឌីជីថល ដែលរួមមានប្រព័ន្ធធនាគារស្នូល ប្រព័ន្ធធនាគារចល័ត ឬ ម៉ូប៊ែលប៊ែងឃីង (Mobile Banking) និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដើម្បីផ្ដល់ជូនអតិថិជន ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស នូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត។ធនាគារនឹងបន្ថែមចំនួនម៉ាស៊ីន អេ ធី អ៊ឹម និងបន្តអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ធនាគារឱ្យកាន់តែប្រសើរថែមទៀតដោយមានការចូលរួមជាមួយដៃគូរអាជីវកម្មដែលមានសក្ដានុពល និងបណ្ដាភាគីពាក់ព័ន្ធដើម្បីបំពេញតម្រូវការទីផ្សារ និងស្របតាម យុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ដែលយុទ្ធសាស្រ្តនេះគឺមានការគំាទ្រយ៉ាងពិសេសពីធនាគារជាតិនៃកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏មានគម្រោងក្នុងការពង្រីកចំនួនសាខាបន្ថែមទៀត ដើម្បីពង្រីកនូវវិសាលភាព បម្រើអតិថិជនគ្រប់ទីកន្លែងទៅដល់ ភូមិ ឃុំ និងកេរ្តិ៍ឈ្មោះរបស់ធនាគារអោយបានកាន់តែល្អបំផុត។
អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមព្រឹក្សាភិបាលនៃធនាគារ អេស ប៊ី អាយ លី ហួរ បានមានប្រសាសន៍ថា៖
អ្នកឧកញ៉ាបានលើកឡើងទៀតថា គោលបំណងនៃការបង្កើតធនាគារ អេស ប៊ី អាយ លី ហួរ គឺដោយសារចង់លើកមុខមាត់ថ្មីលើវិស័យធនាគារជាមួយដៃគូដែលមានបទពិសោធន៍ និងការជួយជ្រោមជ្រែងដល់ការរស់នៅរបស់ប្រជាជនកម្ពុជា អាជីវករ និងអ្នកជំនួញកម្ពុជាឱ្យទទួលបាននូវបទពិសោធន៍ សេវាកម្មធនាគារបែបឌីជីថលដ៏លឿនរហ័ស និងប្រកបដោយទំនុកចិត្ត ដែលក្នុងនោះផ្តោតលើផ្នែកសេវាហិរញ្ញវត្ថុរាប់ទាំងខ្នាតតូច រហូតដល់ខ្នាតធំនិងសេវាកម្មសំខាន់ៗជាច្រើនទៀត។
ក្នុងឱកាសសម្ពោធជាផ្លូវការនេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានការផ្តល់ជូនសេវាកម្មប្រាក់បញ្ញើសន្សំដ៏មានសុវត្ថិភាព សន្សំដោយទំនុកចិត្ត និងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៧.៧៥% ខណៈកម្ចីទិញផ្ទះអាចទទួលបានទំហំរហូត ដល់៩៥% ជាមួយអត្រាការប្រាក់ទាប ចាប់ពី ០.៦៤% ប៉ុណ្ណោះក្នុង១ខែ និងមានរយៈពេលកម្ចីវែងបំផុត រហូតដល់ ២៥ឆ្នាំ។ ក្រៅពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ក៏កំពុងដាក់ឱ្យប្រើប្រាស់នូវកម្មវិធីធនាគារចល័តនៅលើទូរសព្ទដៃ ដែលអាចទាញយក និងបង្កើតគណនីបានដោយខ្លួនឯងយ៉ាងងាយស្រួល។ដើម្បីទាញយកសូមចុចonelink.to/sbilhmobileapp
គូររំលឹកផងដែរថា ទន្ទឹមនឹងការកម្លាយខ្លួនជាធនាគារពាណិជ្ជនៅដើមឆ្នាំ២០២០ក៏ជាពេលវេលាដែលស្ថានភាពជំងឺឆ្លងកូវីដ-១៩ ក៏កំពុងរីករាលដាល និងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសយើង ហើយក៏បានកំពុងបន្តជះឥទ្ធិពលមិនល្អលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិទាំងមូល ដែលជាឧបសគ្គមួយធ្វើឱ្យធនាគារពុំអាចរៀបចំពិធីបើកសម្ពោធជាផ្លូវការបាន។ ទោះបីជាមានវិបត្តិយ៉ាងណាក៏ដោយ ក្រោមការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងការគាំទ្រជាយុទ្ធសាស្ត្រ ពីធនាគារជាតិនៃកម្ពុជា ធនាគារ អេស ប៊ី អាយ លី ហួរ សម្រេចបានលទ្ធផលអាជីវកម្មយ៉ាងល្អប្រសើរ ហើយបានក្លាយជាធនាគារធំមួយក្នុងចំណោមធនាគារធំៗក្នុងប្រទេស ដែលមានសកម្មភាពអាជីវកម្មលេចធ្លោ និងទទួលស្គាល់ពីសាធារណៈជន ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីកម្លាយខ្លួនមកជាធនាគារពាណិជ្ជ។ បច្ចុប្បន្ន ធនាគារបានពង្រីកការិយាល័យរហូតដល់ ៤៦ សាខា គ្របដណ្តប់ គ្រប់ ២៥ ខេត្ត-ក្រុង ទូទាំងប្រទេស ចំណែកឯលទ្ធផលអាជីវកម្មសំខាន់ៗរបស់ធនាគារ រួមមាន៖ ផលប័ត្រឥណទានបានកើនឡើងដល់ចំនួន ជាង៦៣០លានដុល្លារ ប្រាក់បញ្ញើសន្សំ ៦០០លានដុល្លារ និងមានទ្រព្យសកម្មសរុបឈានដល់ ចំនួនជាង៧៦០លានដុល្លារ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២ នេះ។ ខណៈពេលនៃការកម្លាយខ្លួនមកជាធនាគារពាណិជ្ជ ក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ធនាគារមានកំណើនបុគ្គលិក ពីចំនួន ៥៩៧នាក់ ទៅ ចំនួន ១,៥៣០នាក់ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ដែលមានការកើនឡើងរហូតដល់ជិត១,០០០នាក់ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
ជាចុងបញ្ចប់ អ្នកឧកញ៉ា លី ហួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមគណអធិបតី ឯកឧត្តមទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដៃគូរអាជីវកម្មនានា និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលមានវត្តមាននៅក្នុងពីធីបើកសម្ពោធជាផ្លូវការរបស់ធនាគារ អេស ប៊ី អាយ លី ហួរឱ្យជួបនូវពុទ្ធពរគ្រប់ប្រការ ទទួលបានជ័យជំនះគ្រប់ភារៈកិច្ច និងប្រកបរបរពាណិជ្ជកម្ម កាន់តែជោគជ័យ និងរីកចម្រើនជានិរន្តរ៍៕
សម្រាប់ព័ត៌មានបន្ថែមអំពីពិធីសម្ពោធនេះ ឬចង់ស្វែងយល់បន្ថែមអំពីធនាគា
អេស ប៊ី អាយ លី ហួរ សូមចូលទៅកាន់៖
https://www.sbilhbank.com.kh/
www.facebook.com/sbilhbank.com.kh/
Telegram: t.me/sbilyhourbank
Instagram: instagram.com/sbilhbank
LinkedIn: linkedin.com/company/sbi-ly-hour-bank-plc
Tel: (+855)23 980 888