ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញអំពីលក្ខខណ្ឌគួរយល់ដឹងអំពី "ទីតាំងច្រកចេញ-ចូល" ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ អ្នកដំណើរអាចចេញ-ចូលក្នុងផ្លូវល្បឿនលឿនបានតាម ០៨ស្ថានីយ រួមមាន - ស្ថានីយភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម 3) - ស្ថានីយកំពង់ស្ពឺខាងកើត (គ.ម 26) - ស្ថានីយកំពង់ស្ពឺខាងលិច (គ.ម 43) - ស្ថានីយត្រែងត្រយឹង (គ.ម 76) - ស្ថានីយកំពង់សិលា (គ.ម 114) - ស្ថានីយស្រែអំបិល (គ.ម 135) - ស្ថានីយស្ទឹងហាវ (គ.ម 172) - និងស្ថានីយក្រុងព្រះសីហនុ (គ.ម 182)។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៕




