ព្រះវិហារបុរាណ អាយុកាលជាង១៣០ឆ្នាំ ត្រូវបានជួសជុលឲ្យមានសោភណ្ឌភាពដូចដើមឡើងវិញ

//s9.kh1.co/fb/fbbab6ec6b7d05aa2b536a4b7799a6863a73621f.jpg
សង្គម

 ២៥-តុលា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ព្រះវិហារបុរាណ អាយុកាលជាង១៣០ឆ្នាំ ត្រូវបានជួសជុលឲ្យមានសោភណ្ឌភាពដូចដើមឡើងវិញ

បាត់ដំបង៖ យោងតាម ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា ព្រះវិហារបុរាណវត្តសំរោងក្នុង ខេត្តបាត់ដំបង ដែលមានអាយុកាលប្រហែល ១៣២ឆ្នាំ ត្រូវបានជួសជុលឲ្យមានភាពរឹងមាំ និងមានសោភណ្ឌភាពដូចដើមឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះវិហារនេះ មានទំហំទទឹង ១៥ម៉ែត្រ បណ្តោយ ២១ម៉ែត្រ និងកម្ពស់ ១៣,៥ម៉ែត្រ។ សសរផ្នែកខាងក្នុង និងគ្រឿងបង្គុំដំបូលធ្វើពីឈើ ជញ្ជាំងធ្វើឥដ្ឋបូកបាយអរ។ នៅឆ្នាំ១៩៧៥-១៩៧៩ ខ្មែ.រក្រ.ហ.មបានយកព្រះវិហារនេះ ធ្វើជាគុ.កសម្រា.ប់ដា.ក់អ្ន.កទោ.ស ដែលអ្ន.កទោ.សភា.គច្រើ.នជា.ស្រ្តី។

ការងារជួសជុលព្រះវិហារ ត្រូវបានអនុវត្តឡើងដោយមន្រ្តីជំនាញនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ អគ្គនាយកបេតិកភណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង ដែលបានធ្វើការជួសជុលពង្រឹងនូវគ្រឿងបង្គុំព្រះវិហារដែលមានស្ថានភាពទ្រុឌទ្រោម ពុកផុយ ខូចខាតឲ្យមានស្ថានភាពល្អឡើងវិញដោយប្រើប្រាស់សម្ភារៈដូចដើម ដើម្បីរក្សាបាននូវតម្លៃជាប្រវត្តិសាស្រ្តរបស់ព្រះវិហារ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បញ្ជាក់ទៀតថា ការងារនេះត្រូវបានអនុវត្តឡើងចាប់ពីដើមខែឧសភា ឆ្នាំ២០២២ និងបានបញ្ចប់ទាំងស្រុងនៅខែតុលា ឆ្នាំ២០២២នេះ៕

https://s9.kh1.co/__image/w=650,h=488,q=100/c5/c5769c0dd7667e61a95a41b7e69b1bb83fe6dbb5.jpg
https://s9.kh1.co/__image/w=650,h=488,q=100/71/71bffb20f167522b008ec93644894c0a79d29a50.jpg
https://s9.kh1.co/__image/w=650,h=488,q=100/37/37a534d0fd30d7526a3078c92f4a84633dee871b.jpg
https://s9.kh1.co/__image/w=650,h=488,q=100/79/797ad44579f228435541927eec1d300d5b5b8b52.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T