ព្រះសីហនុ៖ ចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២ បានវាយតម្លៃនិងផ្ដល់ជ័យលាភីដល់ឆ្នេរខ្សាច់កម្សាន្តចំនួន១១ឆ្នេរ ក្នុងនោះមានកម្រិតល្អណាស់៦ឆ្នេរ និងកម្រិតមធ្យម៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន២៧ឆ្នេរនៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![https://s9.kh1.co/__image/w=650,h=1023,q=100/36/361b0298bb0d31b78aa1734974cc136be0fe6285.jpg](https://s9.kh1.co/__image/w=650,h=1023,q=100/36/361b0298bb0d31b78aa1734974cc136be0fe6285.jpg)
ការប្រគល់ជ័យលាភីនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ អមជាមួយពិធីចែកបណ្ណសរសើរ និងលិខិតសរសើរដល់ប្រតិបត្តិករទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍៍ តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នៅសណ្ឋាគារសុខាប៊ិច។
![https://s9.kh1.co/__image/w=650,h=456,q=100/70/705406b676db48038d3abf694065143ba0594c8e.jpg](https://s9.kh1.co/__image/w=650,h=456,q=100/70/705406b676db48038d3abf694065143ba0594c8e.jpg)
យោងតាមរបាយការណ៍របស់លោក មុំ បូវីល លេខាធិការក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរកម្សាន្ត នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានឱ្យដឹងថា បន្ទាប់ពីការដាក់ចេញនូវចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត បានចុះត្រួតពិនិត្យនិងវាយតម្លៃឆ្នេរបេក្ខភាពចំនួន២៧នៅតាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងនោះនៅខេត្តកែបមានចំនួន៦ឆ្នេរ ខេត្តកោះកុងចំនួន៥ឆ្នេរ និងខេត្តព្រះសីហនុចំនួន១៦ឆ្នេរ។
![https://s9.kh1.co/__image/w=650,h=979,q=100/13/1390e7c5f05f2910cb700e70890e278162235852.jpg](https://s9.kh1.co/__image/w=650,h=979,q=100/13/1390e7c5f05f2910cb700e70890e278162235852.jpg)
ជាលទ្ធផល ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត «កម្រិតល្អណាស់» មានចំនួន៦ឆ្នេរ រួមមាន៖
* ខេត្តកែបមាន២ឆ្នេរ៖ ឆ្នេរកែប និងឆ្នេរកោះទន្សាយ។ ខេត្តព្រះសីហនុមាន៤ឆ្នេរ៖ ឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរឋានសួគ៌។ ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាត «កម្រិតមធ្យម» មានចំនួន៥ឆ្នេរ រួមមាន៖ ខេត្តកោះកុងមាន១ឆ្នេរ៖ ឆ្នេរកោងកាង។ ខេត្តព្រះសីហនុមាន៤ឆ្នេរ៖ ឆ្នេរឯករាជ្យ ឆ្នេរសុខសាន្ត (គ្រប់គ្រងដោយសហគមន៍) ឆ្នេរកោះរ៉ុង និងឆ្នេរប្រាសាទ។
![https://s9.kh1.co/__image/w=650,h=975,q=100/a5/a570c6aef2cbe6899895cd9673f62a086ab23213.jpg](https://s9.kh1.co/__image/w=650,h=975,q=100/a5/a570c6aef2cbe6899895cd9673f62a086ab23213.jpg)
លោក មុំ បូវីល បានបញ្ជាក់ទៀតថា សម្រាប់ឆ្នេរខ្សាច់កម្សាន្តណាដែលមិនទទួលបានចំណាត់ថ្នាក់ ក្រុមការងារទទួលបន្ទុកត្រូវរៀបចំផែនការ និងមានចំណាត់ការកែលម្អជាបន្ទាន់ ហើយត្រូវវាយតម្លៃឡើងវិញនាពេល៣ខែបន្ទាប់។
ចំពោះឆ្នេរដែលពុំទទួលបានចំណាត់ថ្នាក់ រួមមាន៖ ខេត្តកោះកុង មានឆ្នេរនេសាទ ឆ្នេរអាវស៊ីវវង់ ឆ្នេរពយស្ងាយ និងឆ្នេរប៉ាក់ខ្លង។ ខេត្តកែប មានឆ្នេរអង្កោល ឆ្នេរដើមបើស ឆ្នេរកំពង់សារាយ និងឆ្នេរកោងកាង។ ខេត្តព្រះសីហនុ មានឆ្នេរជំទាវម៉ៅ ឆ្នេរព្រែកត្រែង ឆ្នេរដូង ឆ្នេររ៉ុងសន្លឹម ឆ្នេរកោះតូច ឆ្នេរលំហែ ឆ្នេរ២៣ និងឆ្នេរខ្សាច់ស៕
![https://s9.kh1.co/__image/w=650,h=976,q=100/e3/e33e29e7ecd7f464ca1efca5d4eccfa691644462.jpg](https://s9.kh1.co/__image/w=650,h=976,q=100/e3/e33e29e7ecd7f464ca1efca5d4eccfa691644462.jpg)