ក្រុមហ៊ុន Smart Axiata និងអ្នករចនាកម្មវិធីនៅក្នុងស្រុក រួមគ្នាដើម្បីបង្កើតហ្គេមថ្មី សម្រាប់អបអរបុណ្យណូអែល និងចូលឆ្នាំសកល!

//s9.kh1.co/7c/7ca87819c36686205bdaaa00581327767ca859c1.jpg
បច្ចេកវិទ្យា

 ២១-ធ្នូ-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ដើម្បីចូលរួមអបអរពិធីបុណ្យណូអែល ឬគ្រឹស្តម៉ាស (Christmas) និងពិធីឆ្លងឆ្នាំសកល ២០២៣ ក្រុមហ៊ុន Smart Axiata បាននាំយកនូវហ្គេមកម្សាន្តបែបឌីជីថលមួយ ដែលមានឈ្មោះថា «SmartNas ចាប់កាដូ»។

ភ្នំពេញ៖ ដើម្បីចូលរួមអបអរពិធីបុណ្យណូអែល ឬគ្រឹស្តម៉ាស (Christmas) និងពិធីឆ្លងឆ្នាំសកល ២០២៣ ក្រុមហ៊ុន Smart Axiata បាននាំយកនូវហ្គេមកម្សាន្តបែបឌីជីថលមួយ ដែលមានឈ្មោះថា «SmartNas ចាប់កាដូ» សម្រាប់អតិថិជនរបស់ខ្លូន នៅលើកម្មវិធីទូរសព្ទដៃស្មាតណាស់ (SmartNas)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្គេមឌីជីថល SmartNas ចាប់កាដូ គឺជាសមិទ្ធិផលហ្គេមឌីជីថលថ្មីមួយរបស់ក្រុមហ៊ុន Smart ដែលក៏ជាការផ្តល់ឱកាសថ្មីមួយដល់អ្នករចនាគំនូរឌីជីចល និងហ្គេមក្នុងស្រុក ដើម្បីបង្កើនភាពរីករាយ​ក្នុងឱកាសពិធីបុណ្យណូអែល និងស្វាគមន៍ឆ្នាំ២០២៣ តាមរយៈការរចនាតួអង្គ បែបបទនៃការលេង និងផ្ទាំងទស្សនីយភាពផ្សេងៗតាមបែបបទគំនូរឌីជីថល។ អតិថិជនដែលប្រើប្រាស់កម្មវិធី​ស្មាតណាស់​អាចលេងហ្គេមតាមរយៈ តំណនេះ

https://s9.kh1.co/__image/w=650,h=1286,q=100/c3/c38b1a9015fce032fb124f00a8e257e31b1a7dd1.jpg

អតិថិជនបង់ប្រាក់ជាមុន (Prepaid Users) របស់ Smart Axiata អាចលេងហ្គេម «SmartNas ចាប់កាដូ» ក្នុងកម្មវិធីស្មាតណាស់ ហើយអ្នកលេងនឹងឈ្នះរង្វាន់ភ្លាមៗរៀងរាល់ពេលលេង។ អតិជន​​អាចមានសំណាងឈ្នះរង្វាន់ជាច្រើនរួមមាន ម៉ូតូ ទូរស័ព្ទស៊េរីទំនើបៗ ប័ណ្ណបញ្ចុះតម្លៃ​សម្រាប់​ការជាវទំនិញនៅ Smart Shop កញ្ចប់អ៊ីនធឺណែត Smart @Home និងរង្វាន់ផ្សេងៗ​ទៀត​សរុបច្រើនជាង​ ១ លានរង្វាន់។ 

អតិថិជនបង់ប្រាក់ជាមុនរបស់ ក្រុមហ៊ុន Smart អាចចូលរួមលេងហ្គេមមួយនេះ ក្នុងមួយថ្ងៃបានមួយដងដោយឥតគិតថ្លៃ ហើយអាចចូលរួមលេងបានជារៀងរាល់ថ្ងៃ ពីថ្ងៃនេះរហូតដល់ថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០២៣។ រាល់ពេលដែលអតិថិជន ធ្វើការបញ្ចូលទឹកប្រាក់យ៉ាងតិច ៥០០០ រៀល តាមរយៈឌីជីថល e-top up ក្នុងកម្មវិធី ស្មាតណាស់នឹងទទួលបាននូវឱកាសលេងបាន ៣ ដងទៀត ដោយឥតគិតថ្លៃ។  

https://s9.kh1.co/__image/w=650,h=1282,q=100/51/5124c1c8d761eef70010f98cfd4f578962e06890.jpg

អតិថិជនក៏អាចផ្ញើរង្វាន់ ឬកាដូ ដែលបានឈ្នះ ជាមួយពាក្យជូនពរទៅកាន់លេខទូរស័ព្ទ អតិថិជនបង់ប្រាក់ជាមុនរបស់ក្រុមហ៊ុន Smart របស់មិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ ដែលមានសុពលភាពបានទៀតផង។

ជាពិសេសនៅដំណាច់ឆ្នាំ២០២២ គឺនៅ ថ្ងៃទី ៣០ ធ្នូ ២០២២ នឹងមានការចាប់ឆ្នោតផ្សងសំណាងស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ៥ នាក់ ដែលនឹងទទួលបានទូរស័ព្ទដៃស្មាតហ្វូន iPhone 14 Plus  ម្នាក់មួយគ្រឿង។ អតិថិជនចូលលេងចាប់កាដូ និងផ្ញើកាដូបានកាន់តែច្រើន អតិថិជននឹងមានឱកាសឈ្នះកាន់តែច្រើន។

https://s9.kh1.co/__image/w=650,h=1300,q=100/ee/eed1ff187cfbd4108ca7bc8ab968f89ec75ea0a3.jpg

ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការក្លាយខ្លួនជាជើងឯកឌីជីលនៅកម្ពុជា។ ហ្គេម SmartNas ចាប់កាដូ គឺជាការផ្តល់ជូនពិសេសសម្រាប់អតិថិជន Smart ក្នុងការផ្តល់សេវាកម្ម និងផលិតផលទៅតាមតម្រូវការ និងប្រកបដោយការកម្សាន្តសប្បាយទៅតាមរដូវកាលផងដែរ។ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Smart នាំមកនូវហ្គេមកំសាន្តចំនួន៦ រួមមាន SmartNas លោតម៉ុងសាយ, Valentine’s by Smart, សង្រ្កាន្ត SmartNas,  ទៅភ្ជុំជាមួយ Smart, ដាល់អំបុកជាមួយ Smart និងចុងក្រោយគេ​គឺ SmartNas ចាប់កាដូ។

https://s9.kh1.co/__image/w=650,h=1300,q=100/78/7814f04ca18853066a26c042f4067f8336424bd9.jpg

សម្រាប់ព័ត៌មានបន្ថែមពីការផ្តល់ជូនពិសេសមួយនេះ អាចចូលទៅក្នុងគេហទំព័រ៖ https://www.smart.com.kh/get-smart/promotions/smartnas-chab-kado/

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា ប្រតិបត្ដិករ ទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេមានឈ្មោះថា “Axiata Group Berhad” ដែលជា ក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប ទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ ទី៤ “4G LTE” ក្នុងឆ្នាំ ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជា ដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវា ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយនៅទូរទាំងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថលតាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និងក្រុមហ៊ុន Facebook ក៏ដូចជា សេវាកម្មឌីជីថលនានារួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃសេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុស ត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។

Smart ជីវិត រស់ រវើក!

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ៧ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ៧ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T