TOP 6 របស់ «The Voice Kids Cambodia» ត្រៀមឡើងប្រកួតដណ្តើមពានយប់នេះ!

//s9.kh1.co/d3/d3ba802c8dcff7da266b152e17cc92b20aaa6d6b.jpg
តារា & កម្សាន្ដ

 ២៤-ធ្នូ-២០២២ ២ល្ងាច · ២ ឆ្នាំមុន

នៅទីបំផុតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក «The Voice Kids Cambodia» រដូវកាលទី3 វគ្គដ៏រំភើបញាប់ញ័រ វគ្គដែលទស្សនិកជន អ្នកទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ នឹងឈានមកដល់ក្នុងរាត្រីនេះហើយ។

ភ្នំពេញ​៖ នៅទីបំផុតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក «The Voice Kids Cambodia» រដូវកាលទី3 វគ្គដ៏រំភើបញាប់ញ័រ វគ្គដែលទស្សនិកជន អ្នកទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ នឹងឈានមកដល់ក្នុងរាត្រីនេះហើយ។ ទស្សនិកជននឹងរំភើបជាមួយនឹងការស្វាគមន៍ម្ចាស់ពានរង្វាន់រដូវកាលថ្មី ដែលនឹងរីកដុះឡើង ដោយការផ្ញើសារច្រើនជាងគេពីមហាជនទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=427,q=100/30/306a8dec9fb4dd8758e54723b4b35ef0389e60de.jpg

បេក្ខជន Top 6 ដែលត្រូវឡើងលើឆាកចុងក្រោយគេរួមមាន TeamZono បេក្ខជន សារុំ បញ្ញាស័ក្ត និងបេក្ខនារី ហាង មួយគាង, TeamNisa បេក្ខនារី ម៉ូញ សៀវវិនថិច និងបេក្ខនារី រ៉ន ណាវី, TeamKanha បេក្ខជន គុំ ចាន់តារា និងបេក្ខនារី ពៅ ស្រីនិត

ពួកគេទាំង6 នឹងត្រូវប្រកួតយ៉ាងស្វិតស្វាញ ប្រមូលអស់ពីសមត្ថភាពដែលលាក់ទុកក្នុងខ្លួនទាំងប៉ុន្មានបញ្ចេញអោយអស់ ដើម្បីអោយទស្សនិកជនបានឃើញ និងសម្រេចចិត្តកាន់តែច្បាស់ ព្រមទាំងជឿជាក់លើសមត្ថភាពពួកគេអោយប្រាកដ ថាតើម្នាក់ណាសាកសមជាម្ចាស់ជ័យលាភីពិតប្រាកដ។

https://s9.kh1.co/__image/w=650,h=650,q=100/2c/2c643d61e983bc11a791ae4b1f373ac918cf88c0.jpg
https://s9.kh1.co/__image/w=650,h=650,q=100/8e/8e9a0ad7c470ab0f1fe930a064930510649a92db.jpg
https://s9.kh1.co/__image/w=650,h=650,q=100/4c/4c1c3ebcd553ef0a3069b4448141f65e88fe54e1.jpg

កុំភ្លេចតាមដានទាំងអស់គ្នា ផ្ញើសារទាំងអស់គ្នា ដើម្បីអោយការស្រលាញ់របស់លោកអ្នកអាចបានទៅដល់អាយដលរបស់ខ្លួន។ ភាពល្បីល្បាញនៃកម្មវិធីរដូវកាលនេះ ជាមោទកភាពមួយសម្រាប់បេក្ខជន គណៈកម្មការ ក៏ដូចជាក្រុមការងារអ្នករៀបចំកម្មវិធីទាំងមូល ដែលទទួលបានភាពជោគជ័យខ្លាំងសម្រាប់រដូវកាលនេះ។

ចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៉ីអនម៉ល សែនសុខស៊ីធី ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងលើផេកហ្វេសប៊ុកផ្លូវការ «The Voice Kids Cambodia»

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T