ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ នេះ ភោជនីយដ្ឋាន Pong Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន ខេមបូឌា អ៊ែរវេរ ក្រុមហ៊ុន LM Car និង ក្រុមហ៊ុន WowNow ក្នុងកម្មវិធីចែករំលែកភាពរីករាយតាមការកម្សាន្ត #ShareTheJoy ដំណើរកម្សាន្តទៅកាន់ប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អែកតាមប្រសាន៍របស់លោកស្រី ឃឹម មុនីរតន៍ ដែលជា ស្ថាបនិករបស់ Pong Cambodia បានឲ្យដឹងថា
“កម្មវិធីនេះរៀបចំឡើងគឺដើម្បីតបស្នងដល់អតិថិជនដែលតែងតែគាំទ្រភោជនីយដ្ឋាន Pong កន្លងមកដោយផ្តល់សំណាងឲ្យអតិថិជនរបស់យើង អាចទទួលបានឱកាសក្នុងការធ្វើដំណើរកម្សាន្តហ្វ្រីៗ ទៅប្រទេសថៃ រួមជាមួយការធ្វើដំណើរ ថ្លៃសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅ”។
លោកស្រីបានបន្តទៀតថា៖
“ចំពោះកម្មវិធីនេះដែរ Pong Cambodia មានលក្ខខណ្ឌ ក្នុងការចូលរួមជាច្រើនផ្សេងៗគ្នា ដូចជាការទិញនំពង អាចឈ្នះសំបុត្រយន្តហោះ រួមទាំងលក្ខន្តិកៈផ្សេងៗ ដែលនឹងបង្ហាញក្នុងពេលឆាប់ៗនេះ នៅលើផេកផ្លូវការរបស់ Pong Cambodia”។

គួរបញ្ជាក់ផងដែរថា ចំពោះអ្នកឈ្នះនឹងទទួលបាន រង្វាន់សំបុត្រយន្តហោះ២សន្លឹក កន្លែងស្នាក់នៅ ជាមួយនឹងដំណើរកម្សាន្តរយៈពេល២យប់៣ថ្ងៃ នៅទីក្រុងបាំងកកប្រទេសថៃ។ ហើយកម្មវិធីនេះដែរ នឹងចាប់ផ្តើមនៅខែកុម្ភៈឆាប់ៗខាងមុខនេះហើយដូច្នេះហើយអតិថិជនរបស់ Pong Cambodia កុំភ្លេចតាមដានផេកហ្វេសប៊ុកផ្លូវការទាំងអស់គ្នា ដើម្បីទទួលបានឱកាសសំណាងទៅកាន់ប្រទេសថៃ ដោយហ្វ្រីរហូតដល់៤៨សំបុត្រយន្តហោះ។
ក្រៅពីនេះ សម្រាប់ចក្ខុវិស័យរបស់ Pong Cambodia ក្នុងឆ្នាំ២០២៣នេះ Pong Cambodia នឹងមានគម្រោងពង្រីកសាខារបស់ខ្លួនឲ្យបាន២០សាខាក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២៣នេះ ដោយបច្ចុប្បន្ន ហាងពង បានបើក១០សាខារួចមកហើយ ទាំងនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តារខេត្តមួយចំនួនដូចជាខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ អ្វីដែលពិសេសនោះសម្រាប់លោកអ្នកដែលមានបំណងចង់សហការក្នុងការទិញហ្វ្រេនឆាយទៅបើកអាជីវកម្មបន្ត Pong Cambodia ក៏មានទទួលក្នុងការលក់ហ្វ្រេនឆាយរបស់ខ្លួនផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់៖ 015 459 222



