កម្ពុជា៖ នៅថ្ងៃ អាទិត្យ ទី ២៦ ខែ កុម្ភៈ ម្សិលមិញនេះខ្សែប្រយុទ្ធស្លាបកូនកាត់ខ្មែរ-អាមេរិក Nick Taylor បានស៊ុតបញ្ចូលទី ១ គ្រាប់ នៅក្នុងការបង្ហាញខ្លួនលើកដំបូងឱ្យក្រុម ព្រះខ័នរាជស្វាយរៀង ដែលជាការប្រកួតនៃពានរង្វាន់លីគខាប់ទល់នឹងក្រុម អង្គរថាយហ្គើ (Angkor Tiger)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាលើកដំបូងហើយសម្រាប់ Taylor ដែលបានបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់របស់ ប្រទេសកម្ពុជា បន្ទាប់ពីរូបគេត្រូវបាន ស្វាយរៀង ចុះកុងត្រាទិញយកពីក្រុម Orlando City B នៃលីគលំដាប់ទី ៣ របស់ប្រទេសសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នៅក្នុងការប្រកួតពានរង្វាន់លីគខាប់ម្សិលមិញនេះ ក្រុមស្វាយរៀងបានទទួលជ័យជម្នះទៅលើក្រុម អង្គរថាយហ្គើ យ៉ាងចាស់ដៃក្នុងលទ្ធផល ៥ ទល់នឹង ០។
សូមទស្សនាវីដេអូខាងក្រោម៖