សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាគោលដៅទេសចរណ៍ធុរកិច្ចឈានមុខគេ នៅកម្ពុជា ដែលផ្តល់ជូននូវ គ្រឿងបរិក្ខារទំនើបៗ

//s9.kh1.co/0c/0cade0856dce0556a02b345951317d3342c3652e.jpg
សង្គម

 ២៣-មីនា-២០២៣ ៥ល្ងាច · ២ ឆ្នាំមុន

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាគោលដៅទេសចរណ៍ ធុរកិច្ចឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូន នូវគ្រឿងបរិក្ខារទំនើបៗ

រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៣ : ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារប្រណីតលំដាប់អន្តរជាតិថ្មីបំផុត បានបញ្ជាក់សារជាថ្មីអំពីគោលជំហររបស់ខ្លួន ជាគោលដៅកំពូលរបស់ប្រទេសកម្ពុជាសម្រាប់អ្នកធ្វើដំណើរទេសចរណ៍បែបធុរកិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សណ្ឋាគារ ហៃយ៉ាត់ ត្រូវបានគេទទួលស្គាល់អំពីស្នាដៃក្នុងវិស័យម្ហូបអាហារដ៏ពិសេស។ លើសពីនេះទៅទៀត សណ្ឋគារលំដាប់ផ្កាយប្រាំនេះក៏ឈានមុខគេក្នុងវិស័យម្ហូបអាហារ ជាមួយនឹងគោលគំនិត "ប្រភពអាហារច្បាស់លាស់ បម្រើភ្ញៀវដោយប្រុងប្រយ័ត្ន"  ផ្តោតលើអាហារដែលល្អសម្រាប់សុខភាព ការគ្រប់គ្រងបរិមាណ និងគ្រឿងផ្សំធម្មជាតិដែលមានតុល្យភាព ចម្អិនដោយនៅរក្សាសារធាតុចិញ្ចឹម។

ការផ្តោតសំខាន់មួយទៀតគឺទៅលើបរិស្ថាន ដោយការប្រើប្រាស់សាច់សត្វ និងគ្រឿងផ្សំដែលចិញ្ចឹមដោយធម្មជាតិ តាមរយៈវិធីសាស្ត្រប្រកបដោយចីរភាព។ ជាចុងក្រោយនោះ គឺការសង្កត់ធ្ងន់លើសហគមន៍មូលដ្ឋាន ដោយមានគ្រឿងផ្សំលើមុខម្ហូបយ៉ាងតិច ៥ មុខ ដែលមានប្រភពពីសហគន៍ក្នុងស្រុក។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

សណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ ផ្តល់ជូនកន្លែងសម្រាប់កិច្ចប្រជុំ និងប្រារព្ធកម្មវិធីផ្សេងៗ ដែលមានទំហំសរុបចំនួន ១៤០០ ម៉ែត្រការ៉េ ជាទីតាំងដ៏ល្អបំផុតសម្រាប់ការធ្វើសន្និសីទ និងការជួបជុំកម្មវិធីសង្គមផ្សេងៗ។

ការកំណត់ដ៏ល្អឥតខ្ចោះធ្វើឱ្យកម្មវិធីពោរពេញ ដោយការបំផុសគំនិត និងការចងចាំមិនអាចបំភ្លេចបាន ដែលក្នុងនោះរួមមានទាំងបន្ទប់ប្រជុំ និងសាលសន្និសីទ ពិធីសម្ពោធ ពិធីភ្ជាប់ពាក្យ និងពិធីរៀបអាពាហ៍ពិពាហ៍។

បន្ទប់ប្រជុំពហុមុខងារជាងប្រាំបួនត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់ព្រឹត្តិការណ៍ផ្សេងៗគ្នា និងត្រូវបានរចនាឡើងជាអន្តរកម្មជាមួយការប្រើប្រាស់ពន្លឺថ្ងៃធម្មជាតិ។ បន្ទប់ប្រជុំ និងកន្លែងជួបជុំគ្នាចំនួនប្រាំបួនរបស់សណ្ឋាគារផ្តល់ជូននូវ ការរៀបចំដែលអាចបត់បែនបាន សម្រាប់ប្រភេទផ្សេងៗនៃព្រឹត្តិការណ៍នីមួយៗ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

បន្ទប់ Regency Ballroom ដែលភ្ជាប់ទៅកន្លែង VIP Lounge ល្អឥតខ្ចោះសម្រាប់ការទទួលភ្ញៀវ VIP មានកាមេរ៉ាថតផ្ទាល់ និងពណ៌ពេញអេក្រង់ LED ទំហំ ៩ ម៉ែត្រ x ៤,៥ ម៉ែត្រ។ សាលនេះទទួលភ្ញៀវបានរហូតដល់ ៣០០នាក់។

អ្នកគ្រប់គ្រងទូទៅ លោក Juan Mercadante បានថ្លែងថា « យើងបន្តរក្សាជំហរម៉ាកយីហោរបស់យើងជាគោលដៅទេសចរណ៍កំពូលរបស់ក្រុមហ៊ុននាៗមកកាន់ព្រះរាជាណាចក្រកម្ពុជា។ យើងធានាថាយើងនិងផ្តល់ជូននូវគុណភាពសេវាកម្មល្អបំផុត ស្របតាមតម្រូវការរបស់អតិថិជន។

កន្លែងសម្រាប់ប្រារព្ធកម្មវិធីរបស់យើងផ្តល់នូវភាពរលូន ការតភ្ជាប់ និងបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីធានាថាភ្ញៀវអាចប្រារព្ធពិធីតាមរចនាបទពិសេស។ យើងមានមោទនភាព ក្នុងការផ្តល់នូវផាសុកភាព ទំនើបសម័យ និងការផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ដែលធ្វើឲ្យសណ្ឋាគាររបស់យើង ក្លាយជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់អ្នកធ្វើដំណើរបែបធុរកិច្ច។»

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

បន្ថែមពីលើកន្លែងសម្រាប់ប្រារព្ធកម្មវិធីនៅក្នុងសណ្ឋាគារក៏មាន The Poolhouse កន្លែងសម្រាប់សាច់អាំងនៅបរិវេណខាងក្រៅដែលទទួលភ្ញៀវបានរហូតដល់ ៧០ នាក់ និងជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់កម្មវិធីជួបជុំសង្គម។

សណ្ឋាគារក៏មានកន្លែងដ៏ល្អនិងស័ក្តសមបំផុត សម្រាប់ពិធីភ្ជាប់ពាក្យ និងពិធីមង្គលការ ដោយផ្តល់ជូននូវការរៀបចំជាកញ្ចប់អាពាហ៍ពិពាហ៍គ្រប់តម្រូវការ ដូច្នេះអតិថិជនអាចជ្រើសរើស កញ្ចប់ដែលខ្លួននពេញចិត្ត។

ហៃយ៉ាត់ រីជិនស៊ី មានទីតាំងស្ថិតនៅចំកណ្តាលនៃតំបន់វប្បធម៌ និងធុរកិច្ចនៃទីក្រុង ក្នុងខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនៅក្បែរនឹងព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេសាប និងមានចម្ងាយត្រឹមតែ ៣០ នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

សហការីរបស់សណ្ឋាគារ គឺនៅទីនេះដើម្បីសម្របសម្រួលជូនភ្ញៀវក្នុងការធ្វើផែនការសម្រាប់រៀបចំកម្មវិធី កិច្ចប្រជុំ និងសន្និសីទផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែម ឬកំណត់ពេលណាត់ជួប សូមទាក់ទង Hyatt Regency Phnom Penh តាមរយៈ +855 23 600 1234 ឬ [email protected]

អំពី ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ

ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញបានបើកដំណើរការនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ដែលជាសណ្ឋាគារ ហៃយ៉ាត់ ដំបូងគេក្នុងរាជធានីភ្នំពេញ និងជាការបង្ហាញម៉ាកយីហោ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ នៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង។ ជាមួយនឹងបន្ទប់ស្នាក់នៅចំនួន ២៤៧ បន្ទប់ រួមទាំងបន្ទប់ស្នាក់នៅបែប residential-style suites ចំនួន ៤៣ បន្ទប់ សណ្ឋាគារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ ថ្មីនឹងក្លាយទៅជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ធំបំផុតនៅក្នុងទីក្រុង។

ស្ថិតនៅចំកណ្តាលនៃតំបន់វប្បធម៌ និងធុរកិច្ចនៃខណ្ឌដូនពេញ ធ្វើដំណើរហៃយ៉ាត់ត្រឹមតែ ៣០ នាទីពីអាកាសយានដ្ឋានភ្នំពេញ និង ចម្ងាយជិតបំផុតពីព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេ។

ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូនអ្នកដែលមានដំណើរទេសចរធុរកិច្ច ជាមួយនឹងស្នាក់នៅបែបទំនើប និងមានភាពងាយស្រួល រួមជាមួយនឹងបដិសណ្ឋារកិច្ច ដ៏កក់ក្តៅរបស់ប្រទេសកម្ពុជា នៅក្នុងទីក្រុងដ៏ទាក់ទាញបំផុតមួយរបស់អាស៊ី។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ hyattregency.com ។

តាមដាន @HyattRegency នៅលើ Facebook, Twitter និង Instagram ហើយភ្ជាប់រូបភាពជាមួយ #HyattRegency ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

អំពី Hyatt Regency

ហៃយ៉ាត់ រីជិនស៊ី មានមោទនភាពក្លាយជាម៉ាកយីហោមួយដែល ធ្វើឱ្យការធ្វើដំណើរដោយគ្មានភាពតានតឹង និងពោរពេញដោយភាពជោគជ័យ។ ហៃយ៉ាត់ រីជិនស៊ីនៅក្នុងក្រុងក៏ដូចជាតាមតំបន់រមណីយដ្ឋាននាៗ ដែលមានទីតាំង ជាង ១៩៥ នៅក្នុងប្រទេសជាង ៣០ ជុំវិញពិភពលោក ជាកន្លែងជួបជុំគ្នាសម្រាប់គ្រប់ឱកាសនិងកម្មវិធី មានដូចជា កិច្ចប្រជុំអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការបង្កើនភាពរីករាយនៃវិស្សមកាលគ្រួសារ។

ម៉ាកយីហោ នេះផ្តល់នូវបរិយាកាស ដែលគ្មានភាពតានតឹង សម្រាប់ការជួបជុំគ្នាគ្មានដែនកំណត់ និងសេវាកម្ម តម្រូវតាមការពេញចិត្តរបស់អតិថិជន។ រចនាឡើងសម្រាប់ផលិតភាព និងសន្តិភាពនៃចិត្តរបស់យើង សណ្ឋាគារ និងរមណីយដ្ឋាន ហៃយ៉ាត់ រីជិនស៊ី ផ្តល់ជូននូវសេវាកម្ម និងបរិក្ខារពេញលេញ រួមទាំងកន្លែងសម្រាប់ធ្វើការ ចូលរួម ឬសម្រាកលំហែកាយ រួមទាំង ការធ្វើនិងរចនាម្ហូបគួរឱ្យកត់សម្គាល់; ប្រកបដោយបច្ចេកវិទ្យា-វិធីខ្ពស់; និងការប្រជុំដោយអ្នកជំនាញ និងអ្នករៀបចំផែនការកម្មវិធី ដែលអាចទុកចិត្តបានគ្រប់ជ្រុងជ្រោយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ hyattregency.com ។

តាមដាន @HyattRegency នៅលើ Facebook, Twitter និង Instagram ហើយភ្ជាប់រូបភាពជាមួយ #HyattRegency ៕

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T