ភ្នំពេញ៖ គឺជារឿងមួយដែលមានមោទកភាពបំផុតសម្រាប់នៅក្នុងដើមឆ្នាំ២០២៣ នេះ ដែលបវរកញ្ញាដ៏ស្រស់ស្អាតចំនួន២រូប កញ្ញា ឌី បញ្ញាវិមាលា និងកញ្ញា ឃឿន ប៉ូលីកា របស់ក្រុមហ៊ុន ឌ្រីមធីម និងមេឌាឡូដ បានក្លាយទៅជាទូតសុច្ឆន្ទៈវ័យក្មេងដំបូងគេប្រចាំផលិតផល VLCC Cambodia។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់បន្ទាប់ពីប្រឡងចប់ និងបានឈ្នះពានរង្វាន់ជាបវរកញ្ញា Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា បានកសាងកេរ្តិ៍ឈ្មោះ និងបញ្ចេញស្នាដៃជាច្រើននៅក្នុងការងារសិល្បៈជាបន្តបន្ទាប់ ដោយនេះគឺជាសក្ខីភាពបង្ហាញទៅកាន់មហាជនទូទាំងប្រទេសកម្ពុជាថា ទោះបីជាកញ្ញានៅវ័យក្មេងពិតមែន ប៉ុន្តែពិតជាមានសមត្ថភាពខ្ពស់ ជាមួយនឹងចំណេះដឹងគួរឱ្យកោតសរសើរក្នុងវ័យ១៥ឆ្នាំ។
បើនិយាយពីចំណេះដឹង និងសម្រស់របស់បវរកញ្ញាវ័យក្មេងរូបនេះ គឺដើរទន្ទឹមគ្នាតែម្តង ទើបជាហេតុធ្វើឱ្យ ឌី បញ្ញាវិមាលា អាចស្រវាបានមកុដបវរកញ្ញា Miss Teen International Cambodia កាលពីឆ្នាំ 2021 កន្លងទៅនេះ។
ងាកទៅមើលបវរកញ្ញាវ័យក្មេងដ៏ស្រស់ស្អាតមួយរូបទៀត គឺកញ្ញា ឃឿន ប៉ូលីកា ដែលជាបវរកញ្ញា Miss Preteen International Cambodia ប្រចាំឆ្នាំ 2022 និងទទួលបានតំណែងអន្តរជាតិ Miss Pre Teen Junior Idol World 2023 ថ្មីៗនេះវិញ ក៏មានសមត្ថភាព និងរូបសសម្រស់មិនចាញ់គ្នាប៉ុន្មានដែរ ក្នុងវ័យ១៥ឆ្នាំដូចគា្ននេះ។ ជាក់ស្តែងកញ្ញា ឃឿន ប៉ូលីកា ក៏បានក្លាយទៅជាទូតសុច្ឆន្ទៈវ័យក្មេងមួយរូបទៀត របស់ក្រុមហ៊ុន VLCC Cambodia ផងដែរ។
នេះគឺពិតជារឿងមួយដែលគួរឱ្យមានមោទកភាពខ្លាំងបំផុតសម្រាប់បវរកញ្ញាទាំងពីររូប ដែលត្រូវបានក្រុមហ៊ុន VLCC Cambodia ជ្រើសរើសធ្វើជាទូតសុច្ឆន្ទៈដំណាលគ្នាក្នុងពេលតែមួយបែបនេះ។
ស្របពេលបង្ហាញវត្តមានជាផ្លូវការរបស់ទូតសុច្ឆន្ទៈវ័យក្មេងទាំងពីររូបខាងលើនេះ ក្រុមហ៊ុន ឌ្រីមធីម និងមេឌាឡូដ ក៏បានបង្ហាញនូវភាពសប្បាយរីករាយយ៉ាងខ្លាំងក្រៃលែង ដែលអាចបង្ហាញសមត្ថភាព និងទេពកោសល្យយ៉ាងពិតប្រាកដរបស់យុវតីវ័យក្មេងរបស់កម្ពុជា ឱ្យទៅមហាជនទាំងក្នុងស្រុក និងក្រៅស្រុក បានស្គាល់ថា យុវតីកម្ពុជាទោះបីជានៅវ័យក្មេងពិតមែន ប៉ុន្តែពិតជាមានទេពកោសល្យ និងសមត្ថភាពមិនធម្មតា៕
អំពីក្រុមហ៊ុន VLCC
បង្កើតឡើងដោយលោកស្រី Vandana Luthra ជាមជ្ឈមណ្ឌលសេវាកម្មថែរក្សាសម្ផស្ស និងសម្រក់ទម្ងន់ ក្នុងឆ្នាំ 1989។ VLCC Group ត្រូវបានបង្កើតឡើងនៅឆ្នាំ 1996 ដោយស្ថិតក្នុងចំណោមប្រតិបត្តិការសាជីវកម្មចម្រុះដំបូងគេនៅក្នុងឧស្សាហកម្មថែរក្សាស្បែក សម្រស់ និងសុខភាពនៅក្នុងប្រទេសឥណ្ឌា។
ចាប់តាំងពីចាប់ផ្តើម បេសកកម្មរបស់ VLCC Group គឺដើម្បីផ្លាស់ប្តូរជីវិតដោយធ្វើឱ្យការថែទាំទៅលើស្បែក សម្រស់ និងសុខភាព ដែលអាចប្រើប្រាស់បានទាំងបុរស និងស្ត្រី។ ក្នុងរយៈពេលជាង 30 ឆ្នាំនៃប្រតិបត្តិការ យីហោ VLCC បានក្លាយទៅជាអ្នកជំនាញផ្នែកថែរក្សាសម្រស់យ៉ាងជិតស្និទ្ធបំផុតនៅក្នុងក្រុមគ្រួសារឥណ្ឌា។ VLCC ទើបតែនាំចូលមកដល់កម្ពុជានាថ្មីៗផងដែរ ក្រោមឈ្មោះថា VLCC Cambodia។