ខេត្តព្រះសីហនុ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ - អ្នកចូលរួមជាង១ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅបរិវេណគម្រោង Bay of Lights ខេត្តព្រះសីហនុ ពោរពេញទៅដោយ ភាពសប្បាយរីករាយជាមួយព្រឹត្តិការណ៍ SkyFest នៅដើមខែឧសភា ឆ្នាំ២០២៣នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ ព្រឹត្តិការណ៍ SkyFest 2023 គឺជាមហោស្រពខ្លែងអន្តរជាតិដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា ខណៈដែលមានការចូលរួមពីសំណាក់អ្នកបង្ហោះខ្លែង អាជីពមកពីប្រទេសចិន បារាំង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងកម្ពុជាផងដែរ ដើម្បីបង្ហាញពីខ្លែងដ៏អស្ចារ្យរបស់ពួកគេនៅលើអាកាស។
ពិធីបើករបស់ព្រឹត្តិការណ៍បង្ហោះខ្លែងថ្នាក់អន្តរជាតិស្ថិតក្រោមប្រធានបទ
«ខ្មែរអាចហោះបាន» មួយនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម លី ធុជ
ទេសរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង
រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងសុន្ទរកថាបើក
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា «ប្រធានបទ “ខ្មែរអាចហោះបាន” មិនត្រឹមតែឆ្លុះបញ្ជាំងពីគុណតម្លៃនៃខ្លែងរបស់យើងដែលហោះខ្ពស់ត្រដែតប៉ុណ្ណោះទេ
ប៉ុន្តែក៏ជាក្តីប្រាថ្នា និងក្តីសុបិនរបស់ប្រជាជនកម្ពុជាផងដែរ
នៅពេលដែលយើង បន្តបោះជំហានឆ្ពោះទៅរកអនាគតកាន់តែភ្លឺស្វាង។»
ឯកឧត្តមទេសរដ្ឋមន្ត្រី
លី ធុជ ក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប
ចំពោះការរីកចម្រើន និងវឌ្ឍនភាពសង្គមរបស់កម្ពុជា។
នេះរួមបញ្ចូលទាំងគំនិតផ្តួចផ្តើមសំខាន់ៗដូចជា អាហារូបករណ៍ចេន ហ្ស៊ី
ផ្តល់ជូនដោយមូលនិធិព្រីនស៍ រួមជាមួយនឹងគម្រោង Bay
of Lights ដែលទាក់ទងនឹងការអភិវឌ្ឍតំបន់ទីប្រជុំជនថ្នាក់ពិភពលោកទំហំ
៩៣៤ ហិកតាដោយក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន
ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប។
លោក Edward Lee តំណាងជាន់ខ្ពស់នៃក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន បានបង្ហាញនៅក្នុងសុន្ទរកថាស្វាគមន៍របស់លោកថា «គម្រោង Bay of Lights ត្រូវបានគេរំពឹងថានឹងក្លាយទៅជាអ្នកផ្លាស់ប្តូរនៅក្នុងទីផ្សារកម្ពុជា ហើយយើងមានទំនុកចិត្តថាគម្រោងមួយនេះ ជាកាតាលីករជម្រុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសបន្ថែមទៀត។ យើងក៏រំពឹងដែលថាគម្រោងនេះ នឹងផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកជំនាញវ័យក្មេងកម្ពុជា ហើយជាលទ្ធផលនឹងបន្តសន្ទុះអភិវឌ្ឍនគរូបនីយកម្ម និងសេដ្ឋកិច្ចជាតិរបស់កម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ។»
លោក Lee ក៏បានប្រកាសថា SkyFest 2023 គ្រាន់តែជាព្រឹត្តិការណ៍អន្តរជាតិដំបូងគេមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀតដែលនឹងគ្រោងរៀបចំឡើងដោយក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន។
ក្រៅពីការបង្ហោះខ្លែងមានរយៈពេលពីរថ្ងៃ ក្នុងនោះក៏ មានសិក្ខាសាលាបង្រៀនធ្វើខ្លែង ប្រពៃណី ខ្មែរ ចម្លាក់ ខ្សាច់ សិល្បៈ ខ្មែរ សកម្មភាពជិះស្គី ទឹក ដោយ ក្រុម Jetski កម្ពុជា ការបង្ហាញសៀក សិល្បៈភ្លើង និង ការបញ្ចាំងសិល្បៈពន្លឺឡាស៊ែរផងដែរ។
លើសពីនេះ ក្រុមហ្វារពន្លឺសិល្បៈក៏បានចូលរួមសម្តែង និងបង្ហាញទេពកោសល្យដ៏ប៉ិនប្រសប់របស់ក្រុមខ្លួនដែលធ្វើឳ្យអ្នកទស្សនាភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ជាមួយនឹងការសម្តែងរបស់ពួកគេ។
រយៈពេលពីរយប់នេះ អ្នកចូលរួមក្នុងព្រឹត្តិការណ៍បានទស្សនាកម្សាន្តពីការប្រគុំតន្ត្រី និងសម្តែងផ្ទាល់ពីសិល្បករខ្មែរល្បីៗដូចជា ទេព បូព្រឹក្ស ស៊ូ លីផេង ម៉ម ពេជ្ជរិទ្ធ Redking X Sopheap និង Kampot Playboys និងក្រុមតន្រ្តីអន្តរជាតិដូចជា Intan Andriana និង Friends, Alli G & TheQuilas, Maki Okestr ក៏ដូចជា DJ ល្បីៗដូចជា DJ Vutha DJ Maily និង DJ Chill Bill ។
រៀបចំឡើងដោយក្រុមហ៊ុន
ខានូភី សែន ឌីវេឡុបម៉ិន SkyFest 2023 អាចធ្វើទៅបានដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈអិបាលខេត្ត
និងរដ្ឋបាលខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា Nham24, Nham24 Taxi និង Somersby។
អំពីក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ឯ.ក (Canopy Sands Development Co., Ltd)
បង្កើតឡើងក្នុងឆ្នាំ ២០១៩ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ខានូភី សែន ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានឯកទេសក្នុងការអភិវឌ្ឍទ្រង់ទ្រាយធំ។ ចក្ខុវិស័យរបស់ ខានូភី សែន ឌីវេឡុបម៉ិន គឺបង្កើតការរស់នៅដែលរីកចម្រើន និងបរិយាកាសការងារ ដែលលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន ដើម្បីផ្តល់ភាពរុងរឿងយូរអង្វែងដល់សហគមន៍មូលដ្ឋាន។
ដឹកនាំដោយក្រុមអ្នកជំនាញក្នុងស្រុក និងអន្តរជាតិដែលមានបទពិសោធន៍ខ្ពស់ គួរឱ្យគោរព ដែលមានទស្សនវិស័យ និងយុទ្ធសាស្ត្រដ៏សំខាន់ ខានូភី សែន ឌីវេឡុបម៉ិន កំពុងដាក់មូលដ្ឋានគ្រឹះដែលនឹងជំរុញឱ្យមានឱកាសសេដ្ឋកិច្ចកាន់តែច្រើន បង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមសំខាន់ៗ និងធានាបាននូវភាពរុងរឿងយូរអង្វែង។
ក្នុងនាមជាអ្នកដឹកនាំក្នុងការអភិវឌ្ឍអចលនទ្រព្យ ខានូភី សែន ឌីវេឡុបម៉ិន កំពុងធ្វើការដើម្បីកសាងសហគមន៍ថ្មីដ៏រស់រវើកនៅទូទាំងប្រទេសកម្ពុជា ដែលអគារនីមួយៗ នឹងត្រូវបានសាងសង់ស្របតាមស្តង់ដារអន្តរជាតិ ។ ក្នុងការធ្វើដូច្នេះ ក្រុមហ៊ុននឹងបង្កើតឱកាសសេដ្ឋកិច្ច សង្គម និងការអប់រំដ៏សំខាន់ ហើយផ្តល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព និងយូរអង្វែងដល់សហគមន៍កម្ពុជា។