ចំណាយត្រឹមតែ៥ដុល្លារ នឹងធ្វើឱ្យលោកអ្នកទទួលបានអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយជាមួយនឹងផ្ទាំងទស្សនីយភាពនៃពិព័រណ៍គោមដ៏ធំអស្ចារ្យនៅរាជធានីភ្នំពេញ!

//s9.kh1.co/62/62a750aad861ece9eb22aac774dd90fbc7859cb1.jpg
សង្គម

 ១៦-ឧសភា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

ពិព័រណ៍ចង្កៀង​គោមបែប​វប្បធម៌ និង​សិល្បៈ​ចិន-កម្ពុជា ជាលើក​ដំបូង​នៅលើទឹកដីកម្ពុជា ​បាន​បើក​សម្ពោធ​ជា​ផ្លូវការហើយ ជាមួយនឹងការរៀបចំ និងការតុបតែងយ៉ាងល្អឥតខ្ចោះ។

ភ្នំពេញ៖ ពិព័រណ៍ចង្កៀង​គោមបែប​វប្បធម៌ និង​សិល្បៈ​ចិន-កម្ពុជា ជាលើក​ដំបូង​នៅលើទឹកដីកម្ពុជា ​បាន​បើក​សម្ពោធ​ជា​ផ្លូវការហើយ ជាមួយនឹងការរៀបចំ និងការតុបតែងយ៉ាងល្អឥតខ្ចោះ។ ហើយអ្វីដែលសំខាន់នោះ លោកអ្នកអាចចំណាយត្រឹមតែ ៥ដុល្លារ ឬ ២០.០០០រៀល ប៉ុណ្ណោះ នឹងទទួលបានសំបុត្រចូលទស្សនាពិព័រណ៍​ចង្កៀងគោម​វប្បធម៌ និង​សិល្បៈ​នៅមណ្ឌលឋានសួគ៌កំសាន្តដាយណូស័រភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកអ្នកចំណាយត្រឹមតែ ៥ ដុល្លារ អាចឱ្យយកូនៗរបស់លោកអ្នករត់លេង និងទស្សនាពិព័រណ៍ដ៏អស្ចារ្យដែលមានតែមួយគត់នៅក្នុងឋានសួគ៌ដាយណូស័រនេះ។

https://s9.kh1.co/__image/w=640,h=427,q=100/d5/d57de8ae6591310b00a25935f5d517f4c524b792.jpg
https://s9.kh1.co/__image/w=650,h=366,q=100/8d/8dc33a1e8ee7bbe059275a8292eb7f57a8f8d28e.jpg

ទន្ទឹមនឹងនេះដែរលោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការតាំងពិព័រណ៍ដាយណូស័រ ដែលមានរូបរាងខុសៗគ្នា ពន្លឺចែងចាំង ពណ៌ស្រស់ឆើតឆាយ មានទាំងការសម្ដែង ការញុំាអាហារ ការទិញទំនិញ ជាពិសេសលោកអ្នកក៏អាចរីករាយជាមួយការប្រគុំតន្ត្រីរបស់ប្រទេសចិនផងដែរ។

ការតាំងពិព័រណ៍ចង្កៀងគោមទ្រង់ទ្រាយធំលើកនេះ ត្រូវបានបង្កើតឡើងដោយក្រុមជំនាញផ្នែកចង្កៀងគោម ដែលអាចធ្វើឲ្យលោកអ្នក ក្រុមគ្រួសារលោកអ្នក និងមិត្តភក្តិលោកអ្នក ទទួលបាននូវបទពិសោធន៍ថ្មី ដែលមិនធ្លាប់មានទេនៅក្នុងឋានសួគ៌ដាយណូស័រ។

https://s9.kh1.co/__image/w=650,h=366,q=100/ec/ecdcbee6f7eac2a32c676d689ae985450678db1c.jpg

ជាបទពិសោធន៍សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំ​ពិតជាមានការចាប់​អារម្មណ៍​ខ្លាំងណាស់ នៅពេលដែល​ខ្ញុំ​មក​ដល់​ច្រក​ចូល​ឋានសួគ៌​ដាយណូស័រភ្លាមៗ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលថែមទៀតនោះ គឺតម្លៃសំបុត្រចូលទស្សនាត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ។

នៅច្រកចូល យើងអាចដើរកាត់ឋានសួគ៌ដាយណូស័រពេលរាត្រីម្តង​មួយ​ជំហានៗ ហើយរីករាយជាមួយចង្កៀងគោមដ៏ស្រស់ស្អាតដូចជានៅបរទេសដែរ។ ​ពេល​ចូល​ដល់​ខ្លោង​ទ្វារភ្លាម លោកអ្នក​អាច​ឃើញ​ចង្កៀង​គោមមានរូបរាង​ប្រាសាទ​អង្គរវត្តយ៉ាងរស់រវើកដូចរូបពិតៗ និងនៅអមសងខាងច្រកចូល ក៏មានការដាក់តាំង​ចង្កៀង​គោមដ៏ស្រស់ស្អាតផងដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/e9/e984fb9c6b2f06f2bfade6f9b7c4c6556ab35545.jpg

ចំណែកនៅតាមផ្លូវដើរចូលទៅខាងក្នុងវិញ គឺមានអ្នកចូលទស្សនាខ្លះបានស្លៀកសម្លៀកបំ​ពាក់បែប​បុរាណចិន ​ និងអង្គុយ​ទស្សនា​កំសាន្តការ​តាំងពិព័រណ៍ចង្កៀងគោមនេះយ៉ាងរីករាយផងដែរ ដោយក្នុងនោះក៏មានក្រុមគ្រួសារខ្លះបាននាំកូនៗរបស់ពួកគេមកលេងកំសាន្តថែមទៀតផង។

នៅពេលដែលយើងដើរចូលឲ្យកាន់តែជ្រៅបន្តិច រូបចង្កៀងគោម និងដាយណូស័រនិម្មិត បានបំពេញបន្ថែមនូវផ្ទាំងទស្សនីយភាពឲ្យកាន់តែស្រស់ស្អាត និងទាក់ទាញ ដែលធ្វើឲ្យយើងមានអារម្មណ៍ថា យើងដូចជាបានបោះជំហានចូលទៅក្នុងពិភពរឿងនិទាននៃព្រៃបៃតងដ៏ខៀវស្រងាត់នៅក្នុងឋានសួគ៌ដាយណូស័រយ៉ាងដូច្នោះដែរ។

https://s9.kh1.co/__image/w=650,h=488,q=100/c8/c81818ec725c80233549d070659a83e120301c86.jpg

ទន្ទឹមនឹងនេះ រូបចង្កៀងគោម Sanxingdui ជារូបផ្សិតតូច រូបទន្សាយ និងចង្កៀងគោមដែលមានរូបរាងប្លែកៗ និងអស្ចារ្យផ្សេងៗទៀត ក៏បានបង្ហាញពីស្នាដៃ​ដ៏ល្អប្រណិត និងទាក់ទាញអារម្មណ៍ចំពោះអ្នកទស្សនាឲ្យចូលទៅខាងក្នុងតថភាពពិតនៃប្រទេសចិន។​

https://s9.kh1.co/__image/w=650,h=366,q=100/7a/7aa71a482ed7f877b95d67ab896123721a08b3a3.jpg

អ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺចង្កៀងគោមនៅតាមមាត់ទន្លេបានរៀបចំឡើងជាលើកទីមួយហើយដែលខ្ញុំឃើញទិដ្ឋភាពនេះ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ហើយមិននឹកស្មានថាវាមានពិតនៅកម្ពុជានោះទេ។ បច្ចុប្បន្ន​នេះ ​ការ​តាំង​ពិព័រណ៍​​ចង្កៀង​គោមបានផ្លាស់ប្តូរ​វប្បធម៌ និង​សិល្បៈ​ចិន-កម្ពុជា​លើក​ដំបូង ដែលគួរឱ្យទាក់ទាញសម្រាប់អ្នកទស្សនាជាច្រើនមកពីគ្រប់ទិសទី និងគ្រប់ជាតិសាសន៍មិនដែលដាច់ឡើយ។

https://s9.kh1.co/__image/w=650,h=434,q=100/92/92606224a7d328817561f2f58a81a368ea886f0a.jpg

​សូមបញ្ជាក់ថា កម្មវិធីតាំង​ពិព័រណ៍​​ចង្កៀង​គោម នឹងចាប់ផ្ដើមនៅរៀងរាល់ម៉ោង៦ល្ងាច ហើយការសម្ដែងដ៏អស្ចារ្យនឹងចាប់ផ្ដើមនៅម៉ោង៧ល្ងាចតទៅជារៀងរាល់ថ្ងៃ។ ចំណែកការទិញសំបុត្រវិញរឹតតែមានភាពងាយស្រួល គឺលោកអ្នកអាចទិញនៅនឹងកន្លែងនៅច្រកចូលឧទ្យាន ដែលមានតម្លៃសំបុត្រគឺ ៥ ដុល្លារអាមេរិក ឬ ២០.០០០រៀល តែប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=366,q=100/ff/ffaf37ce02091d827c1db062edb83dcb29e12f99.jpg

លើសពីនេះទៅទៀត ប្រសិនបើលោកអ្នកបានមកដល់នៅម៉ោងប្រហែលជា៥ល្ងាច គឺអាកាសធាតុនៅទីនោះគឺមិនសូវក្តៅ មេឃមិនសូវងងឹតទេ ដែលជាបច្ច័យល្អសម្រាប់លោកអ្នកនាំក្មេងៗ ដើរទស្សនាដាយណូស័រផ្សេងៗនៅក្នុងឧទ្យាន និងថតរូបកម្សាន្តបានដោយសេរី ហើយលោកអ្នកក៏អាចទទួលបានបទពិសោធន៍ក្នុងការធ្វើដំណើរផ្សេងៗទៀតៗនៅក្នុងឧទ្យានផងដែរ។

https://s9.kh1.co/__image/w=650,h=488,q=100/88/888c13b515b7becacd515aaf304ef049e6e74f6f.jpg

ហើយនៅ​ម៉ោង៦ល្ងាចវិញ ចង្កៀង​គោម​នឹងបំ​ភ្លឺចែងចាំង​តាម​ពេលវេលា​កំណត់ ដោយលោកអ្នកនឹងទទួល​បាន​អារម្មណ៍កាន់តែ​ប្លែក​ជាងមុន​ និង​ក្រោយ​ពេលភ្លើងពណ៌ទាំងអស់ត្រូវបើកដំណើរការ។ នៅពេលមេឃចាប់ផ្តើម​ងងឹត​បន្តិច​ម្ដងៗ នោះចង្កៀង​គោមនឹងកាន់​តែ​ភ្លឺចែងចាំង​ឡើង។ បន្ទាប់​មកលោកអ្នកអាច​ចូល​ទៅ​ថត​រូប​ជាមួយ​នឹង​ចង្កៀង​គោមទាំងនោះបានយ៉ាងជក់ចិត្ត លោកអ្នក​អាច​អង្គុយ​សម្រាក​ ដោយ​រង់​ចាំ​ទស្សនាការសម្ដែងសិល្បៈដ៏អស្ចារ្យរហូតដល់ម៉ោង៨ និង​៣០នាទីយប់ ថែមទៀតផង។

https://s9.kh1.co/__image/w=650,h=434,q=100/cc/cc5d1ceb993f9074990b2e7377adb6e6181392d0.jpg

បន្ថែមពីលើនេះ ប្រសិនបើលោក​អ្នក​ចង់​ឱ្យ​ទិដ្ឋភាពកាន់​តែ​ស័ក្តិសម​សម្រាប់​ឱកាស​នោះទៀត លោកអ្នកអាចចូលរួមស្លៀកសម្លៀកបំពាក់បុរាណចិនអង្គុយទស្សនា គឺរឹតតែធ្វើឲ្យអារម្មណ៍លោកអ្នក កាន់តែពិសេសរកអ្វីប្រៀបពុំបានឡើយ។

https://s9.kh1.co/__image/w=650,h=434,q=100/88/8872f01f45fd2b408d4347b4c6e0700d9bd46a52.jpg

តោះ! ដូច្នេះនៅចាំអីទៀត! តម្លៃសំបុត្រតែ ៥ដុល្លារប៉ុណ្ណោះ ឆាប់នាំសមាជិកគ្រួសារ​ កូនៗលោកអ្នក និងមិត្តភក្តិ បងប្អូនមកទស្សនាកម្សាន្ត ដើម្បីទទួលបានអារម្មណ៍ និងបទពិសោធន៍ថ្មីមិនធ្លាប់មាននៅឋានសួគ៌ដាយណូស័រ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទាំងអស់គ្នា៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/73/735ee64c875d14dcbec20a4297cc362d8a84f436.jpg

ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សពេញដោយភាពច្នៃប្រឌិតនៅកន្លែងការងារ

 ១៩-មករា-២០២៤ 
 ៣ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T