បារាំង៖ កីឡាករ Kylian Mbappe ត្រូវបានគេរាយការណ៍ថា កំពុងរំអុកប្រធានក្លិប Paris Saint Germain លោក Nasser Al-Khelaifi ឲ្យបន្តកុងត្រាថ្មីដល់ កីឡាករ Sergio Ramos។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Ramos បានចាកចេញពី Real Madrid ដើម្បីផ្លាស់មកកាន់ PSG ដោយគ្មានតម្លៃខ្លួនកាលពីឆ្នាំ២០២១ ខណៈ កិច្ចសន្យារបស់គេនៅសេសសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះនឹងអស់សុពលភាពហើយ ដូច្នេះប្រសិនបើភាគីទាំងពីរពុំបានពិភាក្សាលើកុងត្រាថ្មីទេ មានន័យថាខ្សែការពារសញ្ជាតិអេស្ប៉ាញខាងលើអាចចាកចេញបានដោយគ្មានតម្លៃខ្លួនក្រោយចប់រដូវកាលនេះ។
ក្នុងនោះបើយោងទៅតាមរបាយការណ៍មួយចំនួនបានលើកឡើងថា Mbappe មិនចង់ឲ្យ Ramos ចាកចេញពី PSG ឡើយ ក៏ព្រោះតែគេយល់ឃើញថាវត្តមានរបស់ Ramos បានធ្វើឲ្យការជជែកគ្នាក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់មានភាពល្អប្រសើរឡើង ខណៈ រូបគេក៏ត្រូវបានគេដឹងថាបានទាក់ទងប្រធានក្លិបឲ្យផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារវ័យ ៣៥ឆ្នាំរូបនេះផងដែរ៕
ប្រភព៖ sportskeeda