អឺរ៉ុប៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានដាក់គោលដៅឈានមុខគេក្នុងការនាំយកខ្សែការពារ Benjamin Pavard មករួមក្រុមនារដូវកាលក្រោយ ប៉ុន្តែពួកគេក៏ចាំបាច់ត្រូវប្រជែងជាមួយ Barcelona ដែលចាប់អារម្មណ៍ចង់បានរូបគេដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កីឡាករសញ្ជាតិបារាំងវ័យ ២៧ឆ្នាំខាងលើ អាចរ៉ាប់រងបានទាំងតួនាទីខ្សែការពារកណ្តាល និង ខ្សែការពារស្លាបស្តាំ ខណៈ លោក Erik ten Hag មានបំណងចង់នាំយកខ្សែការពារមករួមក្រុមក្រោយ Harry Maguire អាចនឹងមានភាគរយខ្ពស់ក្នុងការចាកចេញពីក្រុម។
បើយោងទៅតាមការចុះផ្សាយរបស់ L'Equipe បានលើកឡើងថា Man UTD កំពុងតែចាប់ផ្តើមជំហានដំបូងរបស់ខ្លួនក្នុងការចចារជាមួយ Bayern Munich ជុំវិញលទ្ធភាពនាំយក Pavard ហើយ គេជឿជាក់ថាវត្តមានរបស់មិត្តរួមជាតិ Raphael Varane អាចនឹងអន្ទងចិត្តរូបគេផ្លាស់មកកីឡដ្ឋាន Old Trafford ផងដែរ៕
ប្រភព៖ metro