សិល្បករអូប៉េរ៉ាខ្មែរ និង​សិល្បករ​អូប៉េរ៉ាអន្ដរជាតិ រួមសម្តែងរឿងដ៏ល្បី​របស់អ៉ីតាលី «Madama Butterfly» ​នៅ​កម្ពុ​ជា!

//s9.kh1.co/28/28124d3b38b27bb2bd5912c970b0029a94565227.jpg
សង្គម

 ០៧-មិថុនា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

អ្នកចម្រៀងអូប៉េរ៉ា​កម្ពុជា លោក ឃួន សិទ្ធិស័ក្ដិ និង​សិល្បករ​ល្បីល្បាញ​ដទៃ​ទៀត​ នឹង​ចូលរួម​សម្ដែង​ល្ខោន​អូប៉េរ៉ា​អ៉ីតាលី «Madama Butterfly» នៅ​រោង​មហោស្រព​កោះ​ពេជ្រក្នុង​រាជធានី​ភ្នំពេញ នា​​ខែ​ធ្នូ​ខាង​មុខនេះ។

ភ្នំពេញ៖ អ្នកចម្រៀងអូប៉េរ៉ា​កម្ពុជា លោក ឃួន សិទ្ធិស័ក្ដិ និង​សិល្បករ​ល្បីល្បាញ​ដទៃ​ទៀត​ នឹង​ចូលរួម​សម្ដែង​ល្ខោន​អូប៉េរ៉ា​អ៉ីតាលី «Madama Butterfly» នៅ​រោង​មហោស្រព​កោះ​ពេជ្រក្នុង​រាជធានី​ភ្នំពេញ នា​​ខែ​ធ្នូ​ខាង​មុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ការ​សម្តែងនេះនឹងមានព្រះរាជ​ដឹកនាំ​​ដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ​ព្រមទាំងមានវត្តមានអ្នកចម្រៀង​​អូប៉េរ៉ា​ខ្មែរ លោក ឃួន សិទ្ធិស័ក្ដិ ផងដែរ។ លោក សិទ្ធិស័ក្ដិ ​នឹង​រួម​សហការ​ជាមួយ​ក្រុម​សិល្បករអូប៉េរ៉ាអន្តរជាតិមក​ពី​​អ៉ីតាលី និង​​ជប៉ុនដែល​រួម​មាន អ្នក​នាង Yasuko Fuji អ្នកនាង Ai Iwasaki លោក Enrico Terrone Guerra និង​សិល្បករ​-​សិល្បការិនី​ ច្រើន​រូប​ទៀត​។

ការ​សម្ដែង​ល្ខោន​អូប៉េរ៉ា​​រឿង​ «Madama Butterfly» នៅប្រទេស​​កម្ពុជា​​នឹង​​មាន​​អ្នក​​សម្តែងជាង ៧០ នាក់ រួម​ទាំងក្រុមភ្លេង​ និង​ក្រុម​ចម្រៀង​​។ ​សម្រាប់ការសម្តែងនេះនឹងត្រូវបានដឹក​នាំ​​ដោយ​ផលិតករ​ជនជាតិអ៉ីតាលី លោក Vincenzo Grisostomi Travaglini​​ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស។

https://s9.kh1.co/__image/w=650,h=873,q=100/eb/eb4fa8559480f7296787f2d37977939da8091396.png

លោក Gabriele Faja នាយក​គ្រប់គ្រង​ផ្នែក​ផលិត​កម្មវិធី បាន​មាន​ប្រសាសន៍​ថា៖​

«ចំពោះការ​នាំ​យក​ល្ខោន​អូប៉េរ៉ា​មក​​ប្រទេស​កម្ពុជា យើង​រំពឹង​ថា​នឹង​បាន​បង្ហាញ​នូវ​ទេពកោសល្យ​ផ្នែក​សិល្បៈ និង​វប្បធម៌​ខ្មែរ​។ យើង​បាន​​មើលឃើញ​នូវ​សមត្ថភាព​របស់​អត្ដពលិក​ និង​ការ​រៀបចំ​ព្រឹត្ដិការណ៍​កីឡា​ស៊ីហ្គេម​របស់​កម្ពុជា​រួច​ហើយ​។ តាមរយៈព្រឹត្តការណ៍ស៊ីហ្គេមនេះបានឱ្យយើង​ស្គាល់​នូវ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់ប្រទេសកម្ពុជា​។ ទន្ទឹមនឹងនេះចំពោះ​ការ​សម្ដែង​រួម​គ្នា​រវាង​សិល្បករ​កម្ពុជា និង​អន្ដរជាតិលើ​ឆាក​សម្ដែង​អូប៉េរ៉ា​ដ៏​ធំ​នេះ យើង​ក៏​មាន​បំណង​បង្ហាញ​មហាជន​គ្រប់​រូបបាន​ឃើញ​​ថា ប្រទេស​កម្ពុជា​មាន​ទម្រង់​សិល្បៈ​ជាច្រើន​ទៀត​»។

https://s9.kh1.co/__image/w=650,h=859,q=100/8d/8d2f4b953088035708a3e90140aa2663491a62cf.png

ល្ខោនអូប៉េរ៉ា នឹងក្លាយ​ជាការ​សម្ដែងមួយ​ដើម្បី​អបអរ​សាទរ​​​ខួបលើកទី៧០ នៃទំនាក់ទំនងការទូតជប៉ុន-កម្ពុជា ហើយការសម្តែងនេះបច្ចុប្បន្នក៏កំពុងស្វែងរក​ការ​​ឧបត្ថម្ភ​បន្ថែមពីការគាំទ្រ​ពីសំណាក់​ដៃគូមួយ​ចំនួន​រួច​ទៅហើយ​ រួមមាន ស្ថានទូតអ៉ីតាលីប្រចាំប្រទេសថៃ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សាលាតន្ត្រី Soundskool ហាង Piano Shop Cambodia គណៈកម្មាធិការសិល្បៈ ICBA និងនាយកផ្នែកឌីហ្សាញ​ Juveris Tenisons។

មហាជន​អាច​រក​ជាវ​សំបុត្រ​បាន​ចាប់​ពី​ខែ​សីហា ឆ្នាំ​២០២៣ តាម​រយៈកម្មវិធី ​​ ​Last2Ticket ដើម្បី​ទទួល​យក​នូវ​បទពិសោធន៍កម្មវិធី​វប្បធម៌​ដ៏​អស្ចារ្យ​នេះ​។

https://s9.kh1.co/__image/w=650,h=809,q=100/a8/a8b18c69dd36fe2442e95c36b11b1c695c9631fa.jpg

​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ពិសេសនេះ សូមទាក់ទងលោក Gabriele Faja តាមរយៈអ៉ីម៉ែល​៖​ [email protected]

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ៤ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ៤ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T