ធនាគារ ABA បន្ដគាំទ្រគម្រោងអប់រំរបស់ អ.ម.ត ដោយឧបត្ថម្ភថវិកា 300,000 ដុល្លារ សម្រាប់រយៈពេលបីឆ្នាំ!

//s9.kh1.co/f0/f02ff63fdf8074342e33c9a770ad0666074915fe.jpg
សង្គម

 ០៩-មិថុនា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

ABA ​ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ភ្នំពេញ៖ ABA ​ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ​ដើម្បីបន្ដ​ផ្ដល់ការគាំទ្រដល់សមាគម ក្នុងការផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត ដែលមានតម្រូវការសិក្សារៀនសូត្រ និងអភិវឌ្ឍធនធានមនុស្សសម្រាប់រយៈពេល 3 ​ឆ្នាំបន្ថែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈអនុស្សរណៈ​នេះ ធនាគារ ABA ​នឹងផ្ដល់ថវិកាសប្បុរសធម៌ចំនួន 100,000 ដុល្លារអាមេរិក ដល់សមាគម អ.ម.ត ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ2023 ដល់ឆ្នាំ2025 សម្រាប់កិច្ចការគាំទ្រ និងផ្ដល់ជំនួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលពោរពេញដោយសមត្ថភាព តាមរយៈអាហារូបករណ៍ កម្មវិធីអប់រំ និងគម្រោងផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុផងដែរ។

https://s9.kh1.co/__image/w=650,h=650,q=100/4d/4d0a771fab695786b8129103d9fab78cf2237339.jpg

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សុខ ពុទ្ធីវុធ អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម អ.ម.ត លោក Askhat Azhikhanov ​នាយកប្រតិបត្តិធនាគារ ABA ​ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតនៅការិយាល័យកណ្ដាលធនាគារ ABA ​កាលពីថ្ងៃទី 31 ​ខែឧស​ភា ឆ្នាំ 2023​។

លោក Askhat Azhikhanov មានប្រសាសន៍ថា៖

“ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់ធនាគារ យើងខ្ញុំបានបន្តឧបត្ថម្ភគាំទ្រដល់សមាគមសប្បុរសធម៌មួយនេះ សម្រាប់រយៈពេលបីឆ្នាំបន្ថែមទៀតនាថ្ងៃនេះ។ យើងខ្ញុំជឿជាក់ថា ការរួមចំណែកដ៏ស្ដួចស្ដើងរបស់យើងខ្ញុំ នឹងជួយឲ្យ អ.ម.ត បន្តការងារដ៏មានតម្លៃរបស់ខ្លួនក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់អនាគតរបស់ប្រទេស ហើយយើងខ្ញុំរង់ចាំ សហការឆ្ពោះទៅសម្រេចកិច្ចការរួមគ្នា ដើម្បីធ្វើយ៉ាងណាកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង។”

https://s9.kh1.co/__image/w=650,h=650,q=100/c2/c288e0deb4dd00917e22f6235825987f79c26fa3.jpg

លោកបន្ដថា៖

“ធនាគារ ABA ប្តេជ្ញា​ចូលរួមចំណែកអភិវឌ្ឍក្នុងវិស័យអប់រំ។ យើងខ្ញុំជឿជាក់ថា ការអប់រំគឺជាកូនសោសម្រាប់អនាគតដ៏ត្រចះត្រចង់របស់មនុស្សគ្រប់គ្នា ហើយយើងខ្ញុំមានមោទនភាពក្នុងការគាំទ្រអង្គការដូចជា ​ អ.ម.ត ដែលកំពុងអនុវត្តបេសកកម្មរបស់ខ្លួន ដើម្បីប្រាកដថា ការអប់រំ គឺសម្រាប់ទាំងអស់គ្នា។”

ឯកឧត្តម សុខ ពុទ្ធីវុធ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ អ.ម.ត មានប្រសាសន៍ផងដែរថា៖

“យើងខ្ញុំ មានសេចក្ដីសោមនស្សក្រៃលែងចំពោះការបន្តគាំទ្ររបស់ធនាគារ ABA។ ការគាំទ្រនេះពិតមានសារៈសំខាន់ ដើម្បីធានាថា សិស្ស-និស្សិត និងអ្នកជំនាញកម្ពុជាដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ ទទួលបានឱកាសសិក្សារៀនសូត្រ ហើយយើងខ្ញុំរីករាយដែល ABA បានចូលរួមជួយឲ្យពួកគាត់មានឱកាស​បង្ហាញនូវសក្តានុពលដ៏ពេញលេញរបស់ពួកគាត់។”

https://s9.kh1.co/__image/w=650,h=650,q=100/c5/c58a575aead54afbe771c2fee82b6e9dfca9ec3b.jpg

ថ្មីៗនេះ ABA បានប្រកាសអំពីការបន្ដគាំទ្រ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រយៈពេលបីឆ្នាំជាប់គ្នា សម្រាប់ការងារមនុស្សធម៌របស់សមាគម ក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់សហគមន៍ជនបទទូទាំងប្រទេស។

កាលពីដើមខែឧសភា ឆ្នាំ 2023 ធនាគារបានសហការជាមួយមូលនិធិកុមារកម្ពុជា បង្កើតកម្មវិធីអភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ដើម្បីជួយដល់កុមារខ្វះខាត។ ការគាំទ្ររបស់ធនាគារ ABA រួមមាន ឱកាសហាត់ការ និងការងារ អាហារូបករណ៍ ការគាំទ្រផ្នែកថវិកា សម្រាប់កែលម្អហេដ្ឋារចនាសម្ពន្ធសាលារៀន និងគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀត។

https://s9.kh1.co/__image/w=650,h=650,q=100/00/00ae2a2fad9e56b0f2c49a4d2abfcb69055aaa37.jpg
https://s9.kh1.co/__image/w=650,h=650,q=100/f2/f2205549ac91d768ec088abb7060185973beb62c.jpg
https://s9.kh1.co/__image/w=650,h=650,q=100/b5/b5ff63c122a2b5cf57832a18d468598a8199448a.jpg

អំពីធនាគារ ABA

ABA គឺជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ នេះដោយផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2022 របស់ធនាគារជាតិនៃកម្ពុជា។

ដោយមានសាខាចំនួន 85 កន្លែង ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 36 កន្លែង ម៉ាស៊ីនស្វ័យសេវាជាង 1,300 គ្រឿង ជាមួយនឹងសេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដៃដ៏ទំនើប បានធ្វើឲ្យ ABA មានអតិថិជនជាង 2.9 លាននាក់ ដែលកំពុងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដ៏ទំនើបនេះយ៉ាងសកម្ម។

ភាគហ៊ុនិករបស់ធនាគារ ABA ដ៏ធំនោះគឺ ធនាគារជាតិកាណាដា ដែលជាធនាគារធំជាងគេទីប្រាំមួយនៅក្នុងប្រទេសកាណាដា និងជាធនាគារឈានមុខគេនៅកេប៊ិច ដែលជាជម្រើសដៃគូក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T