ភ្នំពេញ៖ SpringLeaf Cambodia - ម៉ាកសញ្ញាអាហារបំប៉នសុខភាពលេខ 1 នៅកម្ពុជា - នាំយកនូវអាហារបំប៉នសុខភាពធម្មជាតិដែលមានគុណភាពល្អបំផុត និងតម្លៃសមរម្យពីប្រទេសអូស្ត្រាលី ជូនដល់អតិថិជនកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សSpringLeaf Cambodia បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍មុខទំនិញឈានមុខគេមួយរបស់អតិថិជនក្នុងប្រទេសកម្ពុជាគឺ «ពិព័រណ៍សម្រស់ឆ្នាំ 2023»។ ពិព័រណ៍នេះមានគោលបំណងប្រមូលផ្តុំអាជីវកម្មសំខាន់ៗទាំង 4 រួមមាន៖ អចលនទ្រព្យ យានយន្ត ផលិតផល/សេវាកម្មអាពាហ៍ពិពាហ៍ ផលិតផលសម្រស់ និងរបៀបរស់នៅ ព្រមទាំងផលិតផលពាក់ព័ន្ធផ្សេងៗទៀត។
ពិព័រណ៍សម្រស់ឆ្នាំ 2023 ប្រព្រឹត្តទៅមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ 2023 នៅ Premier Sensok។ អ្នកចូលរួមប្រមាណ 20,000 នាក់ រីករាយក្នុងការទិញទំនិញ ក៏ដូចជាចូលរួមលេងកម្សាន្តក្នុងសកម្មភាពច្នៃប្រតិដ្ឋ ប្រកបដោយស្នាមញញឹម និងភាពសប្បាយរីករាយជាមួយនឹងព្រឹត្តិការណ៍លក់បញ្ចុះតម្លៃតាមរដូវកាលជាច្រើន។
ខណៈពេលដែលតម្រូវការទិញទំនិញរបស់អតិថិជនកម្ពុជាកើនឡើង
ហើយពួកគេកាន់តែយកចិត្តទុកដាក់ចំពោះសុខភាពនោះ
តម្រូវការអាហារបំប៉នសុខភាពដែលមានតម្លៃសមរម្យ
និងស្តង់ដាខ្ពស់នៅក្នុងប្រទេសក៏មានការកើនឡើងផងដែរ។ ដូច្នេះហើយ SpringLeaf ដែលជាម៉ាកសញ្ញាផលិតផលអាហារបំប៉នសុខភាព ដ៏ល្បីល្បាញផលិតនៅប្រទេសអូស្ត្រាលីមួយនេះ
តែងតែចាត់ទុកគុណភាពជាអាទិភាពខ្ពស់បំផុត ហើយបច្ចុប្បន្ន
យើងមានបេសកកម្មដើម្បីភ្ជាប់អតិថិជនកម្ពុជាទៅនឹងតម្រូវការសុខភាពរបស់ពួកគេ
ដោយធានាថាពួកគេនឹងទទួលបានអាហារបំប៉នសុខភាពធម្មជាតិលំដាប់ខ្ពស់បំផុត ពីប្រទេសអូស្ត្រាលីជាមួយនឹងតម្លៃដ៏សមរម្យ។
លោក Allen Xin នាយកគ្រប់គ្រងទូទៅនៃ SpringLeaf Cambodia បានមានប្រសាសន៍ថា «យើងពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ គោលដៅរបស់យើងគឺផ្តល់នូវអាហារបំប៉នសុខភាពដែលមានគុណភាពល្អបំផុតក្នុងតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការរបស់អតិថិជនទូទាំងប្រទេស»។
ក្នុងព្រឹត្តិការណ៍នេះដែរ SpringLeaf Cambodia បានផ្តល់ឱកាសអាជីវកម្មពិសេសសម្រាប់តំណាងចែកចាយក្នុងប្រទេសកម្ពុជាដូចជា៖
1. ក្លាយជាតំណាងចែកចាយផ្តាច់មុខទូទាំងប្រទេស
2. ក្លាយជាតំណាងចែកចាយផ្តាច់មុខតាមបណ្តាខេត្ត
3. ក្លាយជាម្ចាស់ផលិតផល SpringLeaf
4. ក្លាយជាតំណាងចែកចាយផ្លូវការនៃផលិតផល SpringLeaf Premium Sheep Placenta 80000mg
លើសពីនេះទៅទៀត អតិថិជនក៏អាចស្វែងយល់បន្ថែមពី SpringLeaf Cambodia ទៅលើអត្ថប្រយោជន៍សុខភាព និងសម្រស់ជាច្រើននៃផលិតផល SpringLeaf ហើយថែមទាំងទទួលបានភាពរីករាយជាមួយនឹងការសម្តែងក្បាច់រាំពីក្រុមរាំ "The Goat" ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ SpringLeaf Cambodia តាមរយៈលេខទូរស័ព្ទ 023 238 151 ឬ Chat មកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ SpringLeaf Cambodia ។
អំពី SpringLeaf
អាហារបំប៉នសុខភាព SpringLeaf ផលិតនៅតំបន់ Pristine ក្នុងប្រទេសអូស្ត្រាលី។ យើងខិតខំស្វែងរកគ្រឿងផ្សំសំខាន់ៗដែលមានសារធាតុចិញ្ចឹមច្រើនបំផុតដែលធម្មជាតិផ្តល់ជូន បង្កើតឡើងដើម្បីផ្គត់ផ្គង់តម្រូវការសុខភាពរបស់អ្នក ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ប្រសើរឡើងជារៀងរាល់ថ្ងៃ។
ដោយបានបង្កើតឡើងក្នុងឆ្នាំ 1992 SpringLeaf តែងតែជ្រើសរើសគ្រឿងផ្សំធម្មជាតិដែលមានគុណភាពខ្ពស់បំផុត ដើម្បីផលិតជាអាហារបំប៉នសុខភាពធម្មជាតិ និងមានប្រសិទ្ធភាពបំផុត។ អាហារបំប៉នសុខភាព SpringLeaf ត្រូវបានផលិតឡើងតាមស្តង់ដាផលិតឱសថ cGMP របស់អន្តរជាតិ និងប្រទេសអូស្ត្រាលី ដោយអនុលោមតាមបទបញ្ញត្តិដ៏តឹងរ៉ឹងសម្រាប់អាហារបំប៉នសុខភាពអូស្ត្រាលី។ ទាំងនេះធានាបាននូវអាហារបំប៉នសុខភាពដ៏មានគុណភាពល្អបំផុតសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក៕