ភ្នំពេញ៖ ធ្លាប់តែធ្វើជាព្រូឡាន ស៊ីញ៉ូឡានឲ្យគេ លើកដាក់អីវ៉ាន់ឲ្យគេ ឥឡូវផឹកប៊ូសស្ត្រង ត្រូវឡានថ្មីខ្លាញ់គោខ្លួនឯងវិញ មិនដឹងថាមានអារម្មណ៍ទទួលយកបាន ឬអត់ទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឲ្យតែសំណាងមកដល់! មិនថា ក្មេង ឬចាស់ ប្រុស ឬស្រីនោះទេ គឺដឹងតែហេងហើយ ដូចប្អូនប្រុស សឿង សន នេះស្រាប់ មកពីស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នរស់នៅបន្ទប់ជួលជាមួយពូនៅម្ដុំស្តុបឬស្សីសាញ់ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរធ្វើជាព្រូឡានទៅជាមួយពូរទាំងថ្ងៃទាំងយប់។
ប្អូនប្រុស សឿង សន ដោយសារតែជីវភាពត្រូវបោះបង់ការសិក្សាត្រឹមថ្នាក់ទី៧ មកធ្វើជាព្រូឡានឲ្យពូរត់ឡានពីភ្នំពេញទៅខេត្តនានា ភាគច្រើនចេញពេលយប់មិនបានគេងគ្រប់គ្រាន់ទេរយៈពេល៣ឆ្នាំមកហើយ សំណាងថ្ងៃនេះមកដល់ផឹកប៊ូសស្ត្រងមួយកំប៉ុងដូចរាល់ដង ត្រូវឡានខ្លាញ់គោថ្មី ១គ្រឿង។
តាមសំដីប្អូន សឿង សន បានប្រាប់ថានៅល្ងាចថ្ងៃដែលត្រូវរង្វាន់ ថ្ងៃទី២៨ ខែមិថុនា ប្អូនប្រុសទើបតែឡើងមកពីខេត្តជាមួយពូ ហើយបានចូលឡានទៅដាក់អីវ៉ាន់ ដើម្បីរៀបចំចេញទៅខេត្តវិញនៅពេលយប់មួយជើងទៀត តែដោយសារខ្លាចអ្នកលក់គេបិទតូបព្រោះយប់គាត់មិនលក់ទេ ប្អូនប្រុសក៏ទៅទិញប៊ូសស្ត្រង១កំប៉ុងទុកឲ្យហើយសម្រាប់ផឹកពេលយប់កុំឲ្យងងុយគេង។
ពេលលើកអីវ៉ាន់ហត់ប្អូន សឿង សន ក៏គាស់ប៊ូសស្ត្រងផឹកបាន៤-៥ក្អឿក ក៏មើលក្រវិលកំប៉ុងប៊ូសស្ត្រងឃើញរូបឡានប៉ុនណាណី និយាយលែងចេញ ហៅពូក៏មិនលឺ ភ័យផងអរផង មុខឡើងស្វាយបបេមាត់អស់ ទើបអ្នកនៅក្បែរៗមកចាប់ដៃមើលឃើញរង្វាន់ឡានថ្មីប៊ូសស្ត្រងស្រែកហ៊ោផ្អើលគេមកមើលគ្រប់គ្នា។
យឺកូនមាសម្ដាយ ប៊ូសស្ត្រងតែ១កំប៉ុងសោះ តែមានតម្លៃស្មើឡានថ្មីខ្លាញ់គោ ១គ្រឿង។ ប៊ូសស្ត្រង ឆ្ងាញ់ហើយ រង្វាន់ច្រើនទៀត៕