ភ្នំពេញ៖ នៅថ្ងៃនេះ ក្រុមហ៊ុន Httpool by Aleph ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឌីជីថលដ៏ធំមួយមានវត្តមាននៅជាង ៥០ ប្រទេសលើសកលលោក បានប្រកាសថាខ្លួនកំពុងតែចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន Pinterest ដែលត្រូវបានគេស្គាល់ថាជា Platform មួយសម្រាប់ការបំផុសគំនិតបែបច្នៃប្រឌិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការចាប់ដៃគូសហការនេះធ្វើឲ្យក្រុមហ៊ុន Httpool by Aleph អាចផ្តល់ជូនសេវាកម្មនៅលើ Platform Pinterest ទៅដល់អតិថិជន ឬដៃគូផ្សព្វផ្សាយរបស់ខ្លួននៅក្នុងតំបន់កាន់តែទូលំទូលាយជាងមុន ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានការផ្សព្វផ្សាយនៅលើ Platform Pinterest។ ពេលនេះដៃគូផ្សព្វផ្សាយនៅក្នុងប្រទេសទាំងនេះអាចមានអាទិភាពចូលទៅកាន់ Platform Pinterest ដើម្បីស្វែងយល់ និងស្គាល់អតិថិជនគោលដៅរបស់ខ្លួនកាន់តែច្បាស់នៅពេលដែលមានពាណិជ្ជកម្ម (ads) ហើយសម្រាប់អតិថិជនក៏អាចស្វែងរកការបំផុសគំនិតកាន់តែទូលំទូលាយជាងមុនទៅទៀត។
ក្រុមហ៊ុន Httpool by Aleph ធ្វើយ៉ាងណាដើម្បីជួយអតិថិជនដើម្បីសម្រេចគោលដៅនៅលើ Platform Pinterest។ តាមរយៈការចាប់ដៃគូសហការនេះ ក្រុមហ៊ុន Httpool by Aleph នឹងធ្វើឲ្យអតិថិជនអាចចាប់ផ្តើមការផ្សព្វផ្សាយរបស់ខ្លួននៅលើ Platform Pinterest ជាលើកដំបូង។
មានមនុស្សជាង ៤៦០ លាននាក់បានចូលមកកាន់ Platform Pinterest ជារៀងរាល់ខែដើម្បីស្វែងរកផលិតផល សេវាកម្មសម្រាប់ការរស់នៅប្រចាំថ្ងៃ។ អតិថិជនចង់ស្វែងរកការបំផុសគំនិតផ្សេងៗក្នុងពេលធ្វើគម្រោងការងារផ្សេងៗ ហើយវាជាពេលវេលាមួយដែលអតិថិជនអាចស្វែងរកប្រេននានាដែលអាចជម្រុញអតិថិជនក្នុងការទិញផលិតផល។ នៅលើ Platform Pinterest អ្នកផ្សព្វផ្សាយអាចនាំជូនពាណិជ្ជកម្ម (ads) ទៅកាន់អតិថិជនរបស់ខ្លួន ហើយអាចជម្រុញឲ្យពួកគេធ្វើការកត់សម្គាល់ប្រេនរបស់ខ្លួនក្នុងទិញផលិតផលផងដែរ។
លោក Bill Watkins ជា Chief Revenue Officer លើ Platform Pinterest បាននិយាយថា៖
លោក Gaston Taratuta ជា Founder and CEO of Aleph បាននិយាយថា៖
លោក Regional Managing Director, Sunny Nagpal, បាននិយាយថា៖