ភ្នំពេញ៖ តំបន់មួយនៃស្រុកកំពង់រោទិ៍ និងមានចំងាយប្រមាណ ៣០ គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង មានសាលារៀនមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងអប់រំសិស្សានុសិស្សជាង ១.៦០០ នាក់។ វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ដែលជាវិទ្យាល័យតែមួយគត់នៅក្នុងតំបន់នេះ ធ្លាប់ជួបប្រទះនូវបញ្ហាមួយចំនួន ដែលប៉ះពាល់ដល់ការក្រេបយកចំណេះវិជ្ជា និងក្តីស្រមៃរបស់សិស្សានុសិស្សនៅទីនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាច្រើនឆ្នាំកន្លងមកនេះ វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ មានការខ្វះខាតទាំងធនធាន និងទាំងហេដ្ឋារចនាសម្ពន្ធ។ អគារចាស់ៗមានការខូចខាតយ៉ាងដំណំ ខណៈដែលតម្រូវការរបស់សិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រនៅតែបន្ដកើនឡើងជារៀងរាល់ឆ្នាំ។ នៅពេលដែលអាកាសធាតុមិនអំណោយផលម្តងៗ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស មិនអាចបន្តការសិក្សាក្នុងអគារចាស់ៗទាំងនោះបានទៀតទេ។ ក្តីស្រមៃរបស់សិស្សានុសិស្សក្នុងការបញ្ចប់ការសិក្សានៅមានភាពស្រពេចស្រពិល ហើយដោយទីតាំងរបស់សាលានៅឆ្ងាយពីទីប្រជុំជនផងនោះ ធ្វើឲ្យថ្នាក់ដឹកនាំសាលាពិបាកនឹងស្វែងរកជំនួយឧបត្ថម្ភ ដើម្បីគាំទ្រដល់ការកែលម្អចាំបាច់នានានៅក្នុងសាលារៀន។
ចំណុចរីកចម្រើន
ដោយបានមើលឃើញពីផលលំបាករបស់សាលា ធនាគារ ABA បានចូលរួមដោះស្រាយបញ្ហាប្រឈមទាំងនេះ និងជួយលើកកម្ពស់បរិយាកាសសិក្សាសម្រាប់សិស្សានុសិស្ស។ តាមរយៈការបរិច្ចាគទឹកប្រាក់ចំនួនប្រមាណ ២ម៉ឺន ដុល្លារអាមេរិក ធនាគារបានផ្តួចផ្តើមគម្រោងកែលម្អហេដ្ឋារចនាសម្ពន្ធរបស់សាលារៀន និងរៀបចំទីធ្លាសាលារៀនឲ្យកាន់តែប្រសើរ។
ការបរិច្ចាគរបស់ ABA រួមមានការផ្ដល់ការគាំទ្រជាសាច់ប្រាក់ និងជាសម្ភារៈសប្បុរសធម៌ជាក់ស្តែង។ ការបរិច្ចាគនោះបានធ្វើឲ្យបរិយាកាសសិក្សាក្នុងសាលារៀនទាំងមូល មានភាពប្រសើរឡើង រួមមានការជួសជុសអគារសិក្សាចំនួន ២ខ្នង និងបង្គន់អនាម័យចំនួន ២។ ការបំពាក់ក្តារខៀនកញ្ចក់ចំនួន ១២ ផ្ទាំងបានសម្រួលដល់ការបង្រៀនសិស្ស ឲ្យកាន់តែប្រសើរឡើង។ បង់អង្គុយចំនួន ៣០ ត្រូវបានផ្តល់ជូន ដើម្បីផ្តល់នូវផាសុកភាព និងភាពងាយស្រួលដល់សិស្សានុសិស្សទាំងអស់។ ទីលានបាល់បោះ ដែលជានិមិត្តរូបនៃស្មារតីកីឡា ត្រូវបានលាបពណ៌ជាថ្មីឲ្យកាន់តែទាក់ទាញ និងរស់រវើកជាងមុន។ លើសពីនេះ បរិស្ថានជុំវិញសាលា ត្រូវបានលម្អបន្ថែមជាមួយនឹងរុក្ខជាតិបៃតង ដូចជាកូនឈើជាង ៥០ដើម និងផ្កាជាច្រើនដើមទៀត។
ដោយយល់ច្បាស់ពីសារៈសំខាន់នៃចំណេះដឹង បែបឌីជីថលនៅក្នុងសម័យទំនើបនេះ ធនាគារ ABA ក៏បានរៀបចំឲ្យមានថ្នាក់រៀនកុំព្យូទ័រ សម្រាប់សាលារៀននេះផងដែរ។ ថ្នាក់រៀនកុំព្យូទ័រ ដែលបំពាក់ដោយកុំព្យូទ័រចំនួន ១៥គ្រឿង ហើយត្រូវបានតភ្ជាប់បណ្តាញកុំព្យូទ័រ ព្រមទាំងភ្ជាប់អុីនធើណេតរួចជាស្រេចនេះ នឹងជួយពង្រឹងជំនាញបច្ចេកវិទ្យារបស់សិស្សានុសិស្សទាំងអស់ ដើម្បីទុកជាទុនជំនាញចាំបាច់ សម្រាប់អនាគតរបស់ពួកគេ។
ការដឹងគុណ និងក្តីសង្ឃឹម
ពិធីប្រគល់អំណោយសប្បុរសធម៌ជូនដល់សាលារៀននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៥ ខែសីហា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងតំណាងជាន់ខ្ពស់មកពីមន្ទីរអប់រំខេត្ត។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ABA ជាច្រើននាក់ ព្រមទាំងលោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
ឯកឧត្ដម តូច ប៉ូលីវ៉ា បានមានប្រសាសន៍ថា៖
យុវសិស្សថ្នាក់ទី ១២ ម្នាក់ឈ្មោះ ស៊ឹម គង្គារក្សា បានបង្ហាញក្តីរំភើបរបស់ខ្លួន ចំពោះការឧបត្ថម្ភនេះ៖
ក្នុងពិធីនេះ លោកស្រី លី វិទ្យា នាយិកាធនធានមនុស្សនៃធនាគារ ABA បានចែករំលែកអំពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះវិស័យអប់រំ ដែលជាសសរស្តម្ភនៃយុទ្ធសាស្ត្រកិច្ចការទទួលខុសត្រូវសង្គម៖
លោកស្រីបានបន្ថែមថា៖
ក្នុងនាមជាសាជីវកម្មមានទំនួលខុសត្រូវសង្គម ធនាគារ ABA នៅតែប្តេជ្ញាចិត្ត ក្នុងការគាំទ្រសហគមន៍ សំដៅជំរុញយុវជនកម្ពុជាយើងឲ្យមានអនាគតភ្លឺស្វាង។ ធនាគារយើងខ្ញុំបន្តជំរុញការផ្លាស់ប្តូរជាវិជ្ជមាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេស តាមរយៈការផ្តួចផ្តើមអនុវត្តកិច្ចការទទួលខុសត្រូវសង្គមរបស់ខ្លួន។
តាមរយៈការចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ABA កំពុងជួយឲ្យបរិយាកាសសិក្សានៅតាមសាលារៀនកាន់តែប្រសើរឡើង និងធានាបានថា សិស្សានុសិស្សគ្រប់រូប អាចបង្ហាញសក្តានុពលពេញបរិបូរណ៍របស់ពួកគេ ហើយទទួលបានអនាគតដ៏ភ្លឺស្វាង៕