បរទេស៖ លោកគ្រូ Thomas Tuchel បានជាប់បម្រាមមិនអាចឈរដឹកនាំកូនក្រុមនៅលើទីលាន នៅពេលដែល Bayern Munich ស្វាគមន៍ Manchester United ទៅកាន់ Allianz Arena នៅល្ងាចថ្ងៃពុធ នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBayern និង Man UTD ប្រឈមមុខដាក់គ្នាក្នុងការប្រកួតវគ្គចែកពូល UEFA Champions League ជាលើកទីមួយរបស់ពួកគេក្នុងរដូវកាលនេះ ដែលជាការប្រកួតដ៏ជក់ចិត្តមួយនៅតំបន់អឺរ៉ុប។ ក្រុមទាំងពីរត្រូវបានចាប់ឆ្នោតជួបគ្នា ក្នុងពូល A រួមជាមួយក្រុម Kobenhavn និង Galatasaray ។
សម្រាប់ដែល Tuchel ត្រូវបានជាប់បម្រាម ក្នុងជំនួបទល់នឹង Man Utd គឺដោយសារ តែរដូវកាលមុន ក្នុងការប្រកួតចុងក្រោយបង្អស់របស់ Bayern នៅក្របខ័ណ្ឌ Champions League គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ត្រូវបានអាជ្ញាកណ្ដាល ពិន័យកាតក្រហម ត្រូវបណ្ដេញចេញពីទីលាន ។
អតីតគ្រូបង្វឹក Chelsea បានទទួលកាតក្រហម សម្រាប់ការប្រកួតជើងទី ២ របស់ Bayern ទល់នឹង Man City ដែលជាការប្រកួតដែលពួកគេបានស្មើ ១-១បន្ទាប់ពីរងបរាជ័យក្នុងលទ្ធផល ៣-០ ក្នុងជើងទី ១ ៕
ប្រភព៖ 90min