ពិតទេ? បែកធ្លាយកីឡាករ Man UTD ៤ រូបនេះបានប៉ះទង្គិចពាក្យសម្តីគ្នា បន្ទាប់ពីពួកគេចាញ់ Brighton

//s9.kh1.co/10/10978d29d4f84c0939321253bf7154afed39cee8.jpg
កីទ្បា

 ១៩-កញ្ញា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

បែកធ្លាយកីឡាករ Man UTD ៤ រូបនេះបានប៉ះទង្គិចពាក្យសម្តីគ្នា បន្ទាប់ពីពួកគេចាញ់ Brighton

បរទេស៖ កីឡាកររបស់ក្រុមបិសាចក្រហម Manchester United ៤ រូបត្រូវបានគេរាយការណ៍ថា បានប៉ះទង្គិចពាក្យសម្តីគ្នានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទាប់ពីពួកគេប្រកួតចាញ់ក្រុម Brighton កាលពីពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Erik ten Hag
លោក Erik ten Hag

ជាការពិតណាស់ កាលពីថ្ងៃ សៅរិ៍ ទី ១៦ ខែ កញ្ញា កន្លងទៅ ក្រុម Man UTD ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយលោក Erik ten Hag បានបរាជ័យក្រោមថ្វីជើងក្រុម Brighton យ៉ាងអាម៉ាសនៅទឹកដីខ្លួនឯងក្នុងលទ្ធផល ៣ ទល់នឹង ១ ដែលជាការប្រកួតសប្តាហ៍ទី ៥ នៃក្របខណ្ឌ Premier League។

ជុំវិញការបរាជ័យនេះ កាសែត The Sun បានរាយការណ៍ថា ប្រធានក្រុម Bruno Fernandes បានប៉ះទង្គិចគ្នាជាមួយនឹង Scott McTominay នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទាប់ពីបញ្ចប់ការប្រកួត។ ឯចំណែកខ្សែការពារកណ្តាលទាំង ២ គឺ Lisandro Martinez និង Victor Lindelof ក៏បានប៉ះទាស់ទែងពាក្យសម្តីគ្នាផងដែរ ដែលនេះកំពុងក្លាយជាបន្ទុកធ្ងន់សម្រាប់លោក Ten Hag ដើម្បីធ្វើអន្តរាគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលា មុនការប្រកួតសំខាន់ៗមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

Lisandro Martinez និង Victor Lindelof
Lisandro Martinez និង Victor Lindelof
Bruno Fernandes និង Scott McTominay
Bruno Fernandes និង Scott McTominay

គួរបញ្ជាក់ថា ភារកិច្ចបន្ទាប់ Man UTD នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងប្រទេស អាល្លឺម៉ង់ ដើម្បីធ្វើការប្រកួតវគ្គជម្រុះក្នុងពូលនៃពានរង្វាន់ Champions League ទល់នឹងក្រុម Bayern Munich នៅថ្ងៃទី ២១ ខែ កញ្ញា។

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T