តុលាការ​កូរ៉េ​ខាង​ត្បូង​បានចេញច្បាប់ថ្មី ​ការ​ហា-»ម​ប្រា-»ម​ការ​រួ-»ម​ភេ-»ទ ជាមួយ​ភេ-»ទ​ដូ-»ច​គ្នា​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុ-»ធ

//s9.kh1.co/16/16089f9522d7506cc1bec8f46e4228744aeb201d.webp
សង្គម

 ២៨-តុលា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

តុលាការរបស់កូរ៉េខាងត្បូង បានអនុម័តនូវច្បាប់ ហាមឃាត់ទំនាក់ទំនងរវាងភេទដូចគ្នានៅក្នុងកងកម្លាំងប្រដាប់អាវុធ។

សេអ៊ូល៖ កាលពីថ្ងៃទី២៦ ខែតុលា តុលាការរបស់កូរ៉េខាងត្បូង បានអនុម័តនូវច្បាប់ហាមឃាត់ទំនាក់ទំនងភេទដូចគ្នានៅក្នុងកងកម្លាំងប្រដាប់អាវុធ ដោយលើកឡើងពីហានិភ័យ ដែលអាចកើតមានចំពោះការត្រៀមខ្លួនប្រយុទ្ធរបស់យោធា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោម​អំពើ​ឧក្រិដ្ឋកម្ម​យោធា​របស់​ប្រទេស សមាជិក​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ពីរ​ឆ្នាំ​សម្រាប់ការមាន​ទំនាក់ទំនង​ភេទ​ដូច​គ្នា ដោយសេចក្តីសម្រេច ដែលត្រូវបានរិះគន់ដោយសកម្មជនថាជាការធ្លាក់ចុះនៃសិទ្ធិស្រឡាញ់ភេទដូចគ្នា។

នៅក្នុងសេចក្តីសម្រេច កាលពីថ្ងៃព្រហស្បតិ៍ តុលាការបាននិយាយថា ការអនុញ្ញាតឱ្យមានទំនាក់ទំនងផ្លូវភេទដូចគ្នាអាចធ្វើឱ្យខូចវិន័យក្នុងជួរយោធា និងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពប្រយុទ្ធរបស់ខ្លួន។

គួររម្លឹកផងដែរ កូរ៉េខាងត្បូងមានកងទ័ពសកម្មដ៏ធំបំផុតមួយរបស់ពិភពលោក ដោយបុរសដែលមានសមត្ថភាពទាំងអស់ដែលមានអាយុចន្លោះពី ១៨ ទៅ ២៨ ឆ្នាំតម្រូវឱ្យបម្រើចន្លោះពី ១៨ ទៅ ២១ ខែ៕

ប្រភព៖ channelnewsasia

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T