បរទេស៖ ក្លិបយក្ស Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចង់បានខ្សែការពារកណ្តាល Raphael Varane បន្ទាប់ពីមានដំណឹងលេចឮថា រូបគេកំពុងមានអារម្មណ៍មិនសប្បាយចិត្តនឹងស្ថានភាពរបស់ Manchester United បច្ចុប្បន្ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នាមួយរយៈចុងក្រោយនេះ Varane គឺមិនសូវស្ថិតនៅក្នុងជម្រើស ១១ នាក់ដំបូងរបស់អ្នកចាត់ការលោក Erik ten Hag នោះទេ ដោយភាគច្រើនបុរសសញ្ជាតិ ហូឡង់ គឺចូលចិត្តប្រើ Harry Maguire ឬ Jonny Evans ក្នុងឈុតដំបូងជំនួសវិញ។
យោងតាមការចុះផ្សាយដោយកាសែត Sky Sport Germany បានឱ្យដឹងថា Bayern ឥឡូវនេះកំពុងតែសិក្សាអំពីលទ្ធភាពក្នុងការចុះកុងត្រាយកខ្សែការពារវ័យ ៣០ ឆ្នាំខាងលើ។ ប្រភពដដែលបានបន្ថែមថា នៅក្នុងទីផ្សារដោះដូររដូវរងារនាខែ មករា ខាងមុខ Varane អាចនឹងមានតម្លៃចន្លោះពី ២០ លានអឺរ៉ ឬប្រមាណជា (២២ លានដុល្លារអាមេរិក) ទៅ ៣០ លានអឺរ៉ូ ឬប្រមាណជា (៣២.៨ លានដុល្លារអាមេរិក)។
ប្រភព៖ Metro