ថៃ៖ ក្រសួងវប្បធម៌គ្រោងនឹងស្នើបន្ថែមសម្លៀកបំពាក់ប្រពៃណីថៃសម្រាប់ការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នេះបើយោងតាមលោក Kowit Pakamart អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការស្នើរដាក់បញ្ជូនសំណើទៅកាន់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ បានធ្វើឡើង នៅនាយកដ្ឋានកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបំផុសគំនិតមួយនេះ នៅមជ្ឈមណ្ឌលវប្បធម៌ថៃជាមួយមនុស្សដែលចូលរួមក្នុងគម្រោងមួយ ក្នុងការចងក្រងព័ត៌មាន អំពីសម្លៀកបំពាក់ប្រពៃណីថៃ។
លោក Kowit បាននិយាយថា សម្លៀកបំពាក់ប្រពៃណីរបស់ថៃ មិនដូចរបស់ជនជាតិដទៃទេ គឺមានតែមួយគត់នៅក្នុងការរចនា និងសម្ភារៈរបស់ពួកគេ ដែលបង្ហាញពីសិល្បៈហត្ថកម្មដែលឆ្លុះបញ្ចាំងពីតំបន់ផ្សេងៗគ្នា។ សម្រាប់ស្ត្រី សម្លៀកបំពាក់ប្រពៃណីមានប្រាំបីប្រភេទសំខាន់ៗ និងបុរសមាន ដ៏ទៅ ៣ប្រភេទផ្សេងៗគ្នា ដែលស្ថិតក្នុងគម្រោងដាក់បញ្ចូលនោះ៕
ប្រភព៖ Bangkok Post
![រូបភាព](https://s9.kh1.co/__image/w=640,h=960,q=100/5f/5f00219d20c6d3f3c7b7dc94e63a3bed08dda2f3.jpg)
![រូបភាព](https://s9.kh1.co/__image/w=650,h=366,q=100/db/db5614cd7e9e7befe16999a0ec17ca4b78776f8c.webp)
![រូបភាព](https://s9.kh1.co/__image/w=650,h=433,q=100/6d/6dfb394dc199e1a71c7219d0d6e6b23927b1803c.jpg)
![រូបភាព](https://s9.kh1.co/__image/w=650,h=975,q=100/79/799c0b743f9273d08d14f5e31bf00abc278ceadd.webp)