ភ្នំពេញ ថ្ងៃទី18 ខែមករា ឆ្នាំ2024៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់ និងស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យម នៅកម្ពុជាបានប្រកាសជាផ្លូវការនៃការបើកសម្ពោធជាផ្លូវការទីតាំងថ្មីនៃសាខាម៉ៅសេទុងដែលមានទីតាំងស្ថិតនៅអគារលេខ 161A & 159D មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាខាដែលត្រូវបានផ្លាស់ប្តូរមកកាន់ទីតាំងថ្មីនេះ ក៏បានភ្ជាប់មកនូវជាមួយទីធ្លាធំទូលាយជាងមុន ក៏ដូចជាការបន្ថែមនូវសេវាកម្មធនាគារជាច្រើនផ្សេងទៀត សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្មទាំងអស់ ជាមួយនឹងការបម្រើសេវាកម្មពីបុគ្គលិកប្រកបដោយជំនាញ វិជ្ជាជីវៈ និងបទពិសោធន៍ច្បាស់លាស់។
ការបើកសម្ពោធជាផ្លូវការនៃសាខាម៉ៅសេទុង គឺដើម្បីឆ្លើយតបទៅនឹងកំណើននៃអតិថិជន និងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ ក៏ដូចជាផ្តល់នូវភាពងាយស្រួលជាងមុនមួយកម្រិតទៀតសម្រាប់អតិថិជនដែលប្រកបរបរអាជីវកម្មនៅជិតតំបន់នេះ។
សាខាដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើន ទៅតាមតម្រូវការនៃរាល់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។
ដើម្បីអបអរសាទរការបើកដំណើរការនៃសាខាម៉ៅសេទុង អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនផ្សេងទៀតនៅពេលពួកគេបើកគណនីជាមួយធនាគារ ហ្វីលីព។
សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរសព្ទ086 930 000 ឬ 089 989 818 ឬ 088 465 9999 (24/7)។
អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1975។ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ និងជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមានច្រើនជាង 70សាខា ទូទាំងប្រទេស។