កូរ៉េខាងត្បូង៖ Sandara Park មិនត្រឹមតែជាតារាចម្រៀងរៀមច្បងដ៏លេចធ្លោ ក្នុងក្រុម 2NE1 ទេតែក៏ជានារីដែលត្រូវបានគេកោតសរសើរថា សម្រស់នៅតែក្មេងជាងវ័យ មិនចេះចាស់សោះ ទោះវ័យចូល៤០ឆ្នាំហើយក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅពេលបានឃើញសម្រស់ប្អូនស្រីរបស់នាង គឺមហាជនរឹតតែចំហមាត់ ព្រោះសម្រស់បងប្អូនក្នុងក្រុមគ្រួសារ Park គឺពិតជាស្រស់ស្អាតខ្លាំងៗស្មើៗគ្នា។
ក្នុងកម្មវិធីមួយ Thunder ដែលជាប្អូនប្រុសពៅរបស់ Sandara និងអនាគតភរិយាគឺ Mimi ជាអតីតសមាជិករបស់ក្រុម Gugudan បានណែនាំឲ្យស្គាល់ពីបងស្រីទាំងពីររបស់គេ គឺ Sandara Park និង Durami Park។
គេសង្កេតឃើញថា Durami ដែលជាប្អូនស្រីរបស់ Sandara និងជាបងស្រីទីពីររបស់ Thunder នោះពិតជាមានសម្រស់ស្រស់ស្អាត អាចធ្វើជាតារាចម្រៀង KPOP បាន ព្រោះផ្ទៃមុខរបស់នាងក៏មើលទៅក្មេងជាងវ័យ ម៉ដ្ឋរលោង និងមើលទៅស្រដៀងនឹង Sandara ផងដែរ៕
ប្រភព៖ koreaboo