ភ្នំពេញ ថ្ងៃទី25 ខែមករា ឆ្នាំ2024៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់នៅប្រទេសកម្ពុជា មានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការប្រកាសពីការបិទបញ្ចប់ដោយជោគជ័យនៃកម្មវិធីចាប់រង្វាន់ធំ នៃប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ” ដែលនេះជាកម្មវិធីដែលទទួលបានការទន្ទឹងរង់ចាំជាយូរពីសំណាក់អតិថិជនក្នុងការស្វែងរកអតិថិជនមហាសំណាង ដើម្បីឈ្នះរង្វាន់រថយន្ត Ford Everest 2023។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីចាប់រង្វាន់ធំនេះ ត្រូវបានធ្វើឡើងនាពេលល្ងាច នៅសណ្ឋាគារ Raffles Hotel Le Royal និងមានការចូលរួមពីអតិថិជន VIPជាច្រើន ក៏ដូចជាគណៈគ្រប់គ្រងពីធនាគារ ហ្វីលីព ផងដែរ។ មិនតែប៉ុណ្ណោះ កម្មវីធីនេះក៏ទទួលបានការអញ្ជើញចូលរួមពីលោកស្រី តេវ ឡាយចេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅប្រទេសកម្ពុជាផងដែរ។
កម្មវីធីចាប់រង្វាន់នេះ ត្រូវបានធ្វើឡើងដោយសុក្រិតភាព និងតម្លាភាព ដើម្បីធានាបាននូវការផ្តល់ជូនឱកាសស្មើៗគ្នាសម្រាប់អ្នកចូលរួមទាំងអស់។ អតិថិជនសំណាងទាំងអស់ត្រូវបានជ្រើសរើសឡើងដោយចៃដន្យ តាមរយៈការបង្វិលគ្រាប់ប៉េងប៉ុង ហើយ ដំណើរការចាប់រង្វាន់ទាំងអស់ត្រូវបានផ្សាយបន្តផ្ទាល់តាមរយៈទំព័រហ្វេកបុក របស់ធនាគារ ហ្វីលីព ដែលអនុញ្ញាតឱ្យអតិថិជនអាចចូលរួមទស្សនាធ្វើជាសាក្សីនាឱកាសដ៏ពិសេសនេះ។
លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានមានប្រសាសន៍ថា “កម្មវិធីប្រូម៉ូសិននេះត្រូវបានបិទបញ្ចប់ដោយជោគជ័យជាមួយនឹងការប្រគល់រង្វាន់សរុបចំនួន 32 រង្វាន់ដល់អតិថិជន រួមមានរថយន្ត Ford Everest Titanium 2023, រថយន្តFord Ranger Wildtrak 2023, ទូរស័ព្ទដៃ Samsung Galaxy Z Fold4 និងរង្វាន់សាច់ប្រាក់ចំនួន 888 ដុល្លារ។ តាមរយៈការផ្តល់ជូនរង្វាន់ទាំងអស់នេះ យើងសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះអ្នកចូលរួមទាំងអស់សម្រាប់ការជឿជាក់ និងស្មោះត្រង់របស់ពួកគេមកកាន់ធនាគារ ក្នុងរយៈពេលកន្លងមក”។
ធនាគារ ហ្វីលីព បានដាក់ចេញនូវប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ” នាដើមឆ្នាំ 2023 មក ដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់មានឱកាសឈ្នះរង្វាន់សរុបចំនួន 32 រង្វាន់ ដូចជារថយន្ត Ford Everest Titanium 2023, រថយន្ត Ford Ranger Wildtrak 2023, ទូរស័ព្ទដៃ Samsung Galaxy Z Fold4 (១៥រង្វាន់) និងរង្វាន់ជាសាច់ប្រាក់ ៨៨៨ដុល្លារ (១៥រង្វាន់)។ ដើម្បីមានសិទ្ធិទទួលបានប្រូម៉ូសិន “ត្រឡប់មកវិញ កាន់តែអស្ចារ្យ” របស់ធនាគារ ហ្វីលីព អតិថិជនតម្រូវឱ្យធ្វើការបើកគណនីនៅធនាគារ ហ្វីលីព ហើយដាក់ប្រាក់ចំនួន 1,000 ដុល្លារឡើងទៅ។
ចំពោះអតិថិជនសំណាងទាំងអស់ដែលបានឈ្នះពីកម្មវិធីចាប់ឆ្នោតផ្សងសំណាងដ៏ធំនេះធនាគារ ហ្វីលីព នឹងទាក់ទងទៅពួកគេតាមរយៈលេខទូរស័ព្ទផ្នែកបម្រើអតិថិជន៖ 086 930 000 ឬ 089 989 818 ឬ 088 465 9999។
អំពីធនាគារ ហ្វីលីពធនាគារ
ហ្វីលីព ផ្តល់ ជូន សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាម តម្រូវ ការ របស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែល មាន ទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងត្រូវ បាន បង្កើតឡើងតាំងពីឆ្នាំ1975។ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ និងជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមាន ច្រើន ជាង 70សាខាទូទាំងប្រទេស។