សុវណ្ណាភូមិ ឡាយហ្វ៍ ប្រារព្ធកម្មវិធីប្រជុំប្រចាំឆ្នាំសម្រាប់ឆ្នាំថ្មីក្រោម ប្រធាន បទ«បេសកកម្មមួយគោលដៅមួយក្នុងឆ្នាំ២០២៤»

//s9.kh1.co/57/57f00cb1c734e8608a5762273b3fe942feacc1e3.jpeg
សង្គម

 ៣១-មករា-២០២៤ ១ល្ងាច · ១០ ខែមុន

សុវណ្ណាភូមិ ឡាយហ្វ៍ ប្រារព្ធកម្មវិធីប្រជុំប្រចាំឆ្នាំសម្រាប់ឆ្នាំថ្មីក្រោម ប្រធាន បទ«បេសកកម្មមួយគោលដៅមួយក្នុងឆ្នាំ២០២៤»

ភ្នំពេញ៖ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខមួយ នៅកម្ពុជា ជាមួយហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត បានប្រារព្ធកម្មវិធីប្រជុំប្រចាំឆ្នាំសម្រាប់ឆ្នាំថ្មីក្រោមប្រធានបទ «បេសកកម្មមួយ គោលដៅមួយក្នុងឆ្នាំ២០២៤»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះ ដោយមានបុគ្គលិកចូលរួមប្រមាណជាង ៣០០ នាក់មក ពីទូទាំងប្រទេសកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅ អង្គរសេនជូរី ខេត្តសៀមរាប។

គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីអបអរសាទរឆ្នាំថ្មី និងតម្រង់ទិសបុគ្គលិក ក្នុងការប្រតិបត្តិការងារ ឱ្យស្រប ទៅនឹងយុទ្ធសាស្ត្រ និងគោលដៅរបស់ក្រុមហ៊ុន។ កិច្ចប្រជុំបានគូសបញ្ជាក់​អំពី​​ផែនការ​សកម្មភាព​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដែល​បាន​កំណត់​សម្រាប់ក្រុមការងារ​នីមួយៗ​ក្នុង​ឆ្នាំ​២០២៤។

រូបភាព
រូបភាព

នៅពេលបើកកម្មវិធី លោក Loke Kah Meng អគ្គនាយកប្រតិបត្តិសុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ស្ថានភាពគឺជាចៅហ្វាយរបស់យើង។ យើងទាំងអស់គ្នាត្រូវតែមានបេសកកម្ម និងគោលដៅដូចគ្នា ដើម្បីសម្រេច​លទ្ធផល»។

រូបភាព
រូបភាព

លោកបានបន្ថែមទៀតថា៖ «ការប្តេជ្ញាចិត្ត និងផែនការយុទ្ធសាស្រ្តរបស់យើងក៏ជា​កត្តាជំរុញទឹកចិត្តដែល​ធ្វើឱ្យ​យើងសម្រេចបាននូវគោលដៅក្នុងឆ្នាំ២០២៤ ផងដែរ។ ទន្ទឹមនឹងនេះ យើងជឿជាក់យ៉ាងមុតមាំថា ការបំពេញ​ការងារដោយមានបេសកកម្ម និងគោលដៅដូចគ្នានេះ គឺពិតជាអាចផ្តល់នូវលទ្ធផលដ៏អស្ចារ្យ និងអាចរួមចំណែក​ដល់សង្គម ព្រមទាំងការផ្តល់នូវផលិតផលធានារ៉ាប់រងអាយុជីវិតដល់គ្រួសារកម្ពុជារបស់យើង»។

សមិទ្ធផលផ្សេងទៀតដែលត្រូវបានគូសបញ្ជាក់​រួមមាន ព្រឹត្តិការណ៍ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម ក្រោម​កិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងការបរិច្ចាគដល់សាលាបឋមសិក្សាចំនួន ២ ព្រម​ទាំង​សមាគមគាំទ្រនារីចំនួន១។ បន្ថែមលើសពីនេះ សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធី «ជិះកង់ដើម្បីជួយកុមារ​កម្ពុជា» នៅកោះពេជ្រ រាជធានីភ្នំពេញ ហើយបានប្រមូលថវិកាសរុបពីអ្នកឧបត្ថម្ភជាសាច់ប្រាក់ចំនួន ២ ៦០០ ដុល្លារ​អាមេរិក ដើម្បីផ្គត់ផ្គង់ដល់កុមារកម្ពុជាដែលកំពុងមានការខ្វះខាត។

រូបភាព
រូបភាព

សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រគល់ប័ណ្ណសរសើរជូនដល់បុគ្គលិកដែលខិតខំប្រឹងប្រែងធ្វើការងារ និងបុគ្គលិក​ឆ្នើម​ផ្នែកលក់ប្រចាំឆ្នាំប្រមាណជាង ១០៧ នាក់ដូចជា Champion of the Year, Top Performer of the Year, និង 5-Year Loyalty Award ដោយរាប់​ទាំងភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល និងបុគ្គលិកផ្នែកប៊េងកាសួរេន ដែលប្រចាំការនៅតាមសាខាធនាគារដៃគូទាំងអស់របស់ក្រុមហ៊ុននៅទូទាំងប្រទេស។

អំពី​ក្រុមហ៊ុនធានា​រ៉ាប់រង​អាយុ​ជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី៖

ក្រុមហ៊ុន​ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៨.៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​កេរ្តិ៍​ដំណែល​តាំង​ពី​ឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹងមាំ និងទំនុក​ចិត្តព្រម​ទាំង​ទទួល​បាន​ពាន​រង្វាន់ ៤ ឆ្នាំ​ជាប់​គ្នា ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​រីកចម្រើន​លឿន​បំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់​ដោយ​ក្រុមហ៊ុន The Global Banking and Finance Review ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស​ និង​ពាន​រង្វាន់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​គេ​នៅ​កម្ពុជា​ឆ្នាំ ២០២១ ផ្តល់​ដោយ​ International Business Magazine ដែល​មាន​ទីស្នាក់ការ​នៅ​សហព័ន្ធ​អារ៉ាប់រួម៕

Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T