សៀមរាប៖ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែ នាខែមករា ដើមឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្តរជាតិ ទស្សនាក្នុងភូមិសាស្ត្រខេត្តសៀមរាបក្នុង ចំនួន ១១៥.៥៣២នាក់ មានការកើនឡើងជាង ៤៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលចំនួន ៧៧.៤៣៦នាក់ ប៉ុន្តែភ្ញៀវទេសចរជាតិ ថយចុះជាង២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះខែមករាឆ្នាំនេះ មានចំនួន ១៥៣.៩០០នាក់ នាក់ និង ខែមករាឆ្នាំមុន មានចំនួន ២០៦.០០០នាក់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរបាយការណ៍បន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរជាតិនិងអន្តរជាតិជិត ២៧ម៉ឺននាក់នោះ ពួកគាត់បានមកទស្សនាកម្សាន្តនៅតាមតំបន់ប្រាសាទ តំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន តំបន់រមណីយដ្ឋានធម្មជាតិក្បាលស្ពាន តំបន់បឹងទន្លេសាប និង រមណីយដ្ឋានសហគមន៍តាមបណ្តាក្រុងស្រុក រួមទាំងរមណីយដ្ឋានកែច្នៃផ្សេងៗជាច្រើនកន្លែងទៀត ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ