Messi បញ្ជាក់ច្បាស់ហើយ ថាគោលដៅចូលនិវត្តន៍របស់គាត់មិនអាស្រ័យលើអាយុទេ តែអាស្រ័យលើរឿងមួយនេះ

//s9.kh1.co/d4/d475141acee1300954d505ed17e0d2d090302adb.jpg
កីទ្បា

 ២៨-មីនា-២០២៤ ២ល្ងាច · មួយខែមុន

Messi បញ្ជាក់ច្បាស់ហើយ ថាគោលដៅចូលនិវត្តន៍របស់គាត់មិនអាស្រ័យលើអាយុទេ តែអាស្រ័យលើរឿងមួយនេះ

បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានបញ្ជាក់ពីអនាគតរបស់ខ្លួនជុំវិញផែនការចូលនិវត្តន៍ ហើយគាត់បានបង្ហើបថាគ្រប់យ៉ាងគឺមិនអាស្រ័យលើអាយុទេ តែវាគឺអាស្រ័យលើសមត្ថភាពរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/50/50d2762999a5c3725281a38c3e22f82f2f025d70.png

ជាការពិតណាស់ Messi បច្ចុប្បន្នគឺមានវ័យក្បែរ ៣៧ ឆ្នាំទៅហើយ ដូច្នេះយើងអាចសន្មតបានថា អាជីពរបស់គាត់ក្នុងនាមជាកីឡាករបាល់ទាត់ ប្រហែលជាមិនយូរទៀតទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami រូបនេះក៏មិនទាន់មានគម្រោងចូលនិវត្តន៍នៅពេលនេះដែរ។

ដកស្រង់ពាក្យសម្តីដើមពីអ្នកកាសែតអ៊ីតាលីលោក Fabrizio Romano ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៦ ឆ្នាំបាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំដឹងថាក្នុងពេលឆាប់ៗ ខ្ញុំជឿថាខ្លួនឯងមិនអាចលេងបានយូរទៀតទេ ហើយក៏មិនអាចរីករាយនៅក្នុងការប្រកួតបានយូរទៀតដែរ ហើយនៅពេលដែលខ្ញុំមិនអាចជួយក្រុមបាន នោះខ្ញុំនឹងឈប់ពីបាល់ទាត់។ សម្រាប់ការចូលនិវត្តន៍របស់ខ្ញុំ វាគឺមិនអាស្រ័យលើអាយុនោះទេ។ ប្រសិនបើខ្ញុំនៅមានអារម្មណ៍ល្អ នោះខ្ញុំនឹងនៅបន្តលេងទៀត៕

Leo Messi
https://s9.kh1.co/__image/w=600,h=338,q=100/ae/aecfffd65caec465dd40ccebcd671bfc03ba3230.png
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T