តាមពិតចឹងសោះ! លោក Ancelotti ប្រាប់ពីមូលហេតុដែលលោកផ្លាស់ប្តូរ Bellingham ចេញត្រឹមនាទីទី៧៥ យប់មិញ

//s9.kh1.co/fd/fde35f7a7020ef6d235870019deeee7d5057213e.jpg
កីទ្បា

 ០១-ឧសភា-២០២៤ ៨ព្រឹក · ១៦ ថ្ងៃមុន

លោក Ancelotti ប្រាប់ពីមូលហេតុដែលលោកផ្លាស់ប្តូរ Bellingham ចេញត្រឹមនាទីទី៧៥ យប់មិញ

អឺរ៉ុប៖ គ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti បានលើកឡើងថា លោកត្រូវបង្ខំចិត្តផ្លាស់ប្តូរ Jude Bellingham ចេញពីទីលានក្នុងការប្រកួតកាលពីយប់មិញ ដោយសារតែរូបគេមានបញ្ហារមួលសាច់ដុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=615,h=345,q=100/f1/f1456c1b3f406795ec8662463d00abebb31cef46.png

ជាការពិតណាស់ ក្នុងការប្រកួតយប់មិញ គឺ Real Madrid បានរក្សានូវលទ្ធផលស្មើគ្នា ២ទល់នឹង២ ក្នុងជំនួបទល់នឹង Bayern Munich នៃការប្រកួតជើងទី១ វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ Champions League ខណៈ Bellingham ក៏បានលេងជាជម្រើសដំបូងផងដែរ ប៉ុន្តែ ត្រូវបានផ្លាស់ប្តូរចេញនៅក្នុងនាទីទី ៧៥ ជំនួសវិញដោយ Luka Modric។

https://s9.kh1.co/__image/w=650,h=366,q=100/f0/f04f90dbf69f2047ecf25145a7c4d8735d3299ac.png

ទាក់ទងនឹងការផ្លាស់ប្តូរចេញរបស់ Bellingham លោក Ancelotti បាននិយាយថា៖

Bellingham មានការនឿយហត់ គាត់មានបញ្ហារមួលសាច់ដុំ។ ខ្ញុំធ្វើការផ្លាស់ប្តូរដើម្បីបន្ថែមកម្លាំងនៅក្នុងតំបន់បម្រើ៕

លោក Carlo Ancelotti
https://s9.kh1.co/__image/w=650,h=489,q=100/71/713f2887058a920d86750e7f0d7829f256bb2468.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T