អ៊េមណាស់! Kroos បញ្ជូនចោះឱ្យ Vinicius ស៊ុតគ្រាប់ទី ១ល្អដូចផ្កា ខណៈ R.Madrid ស្មើ Bayern ២-២(មានវីដេអូ)

//s9.kh1.co/11/110632aa2dc95651ab528e5e1b6b9356eae3ee48.jpg
កីទ្បា

 ០១-ឧសភា-២០២៤ ១០ព្រឹក · ១៦ ថ្ងៃមុន

Kross បញ្ជូនចោះឱ្យ Vinicius ស៊ុតគ្រាប់ទី ១ល្អដូចផ្កា ខណៈ R.Madrid ស្មើ Bayern ២-២

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Bayern Munich បានបើកទ្វាកីឡដ្ឋាន Allianz Arena របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំងពីរ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ក្រុមទាំងពីរបានស្មើគ្នាបានត្រឹមស្មើគ្នាក្នុងលទ្ធផល ២ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ២ គ្រាប់របស់ Real Madrid គឺរកបានដោយ Vinicius Jr. ទាំង ២ គ្រាប់ គឺនៅនាទីទី ២៤ និង ៨៣ (P) ចំណែក ២ គ្រាប់របស់ Bayern Munich គឺរកបានដោយ Leroy Sane នៅនាទីទី ៥៣ និង Harry Kane នៅនាទីទី ៥៧ (P)។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំង ២ គឺនៅសល់ជើងទី ២ មួយជើងទៀត ដោយក្រុមទាំង ២ នឹងត្រូវជួបគ្នានៅថ្ងៃទី ៩ ខែ ឧសភា ខាងមុខ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T