កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី Son Ye Jin បានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង នូវរូបថតថ្មីចុងក្រោយបង្អស់ ពីដំណើរកម្សាន្តរបស់ខ្លួន ដ៏គួរឲ្យចាប់អារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបភាពទាំងនោះ តារាស្រីរូបនេះ បានបង្ហាញខ្លួនដ៏ស្រស់ស្អាត ពេលកំពុងលេងវាយកូនគោលជាមួយមិត្តភ័ក្ដិ និងសាច់ញាតិ ដោយនាងបានតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់វាយកូនហ្គោលទាន់សម័យ និងមានភាពទាក់ទាញ។
មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីការសរសើរពីសម្រស់ស្អាតហើយនោះ ក៏មានការបញ្ចេញមតិ ពីអ្នកលេងអ៊ីនធឺណិត ដែលបានហៅឈ្មោះ លោក Hyun Bin ដែលជាស្វាមីរបស់តារាស្រីរូបនេះ។ នេះបើតាមអ្នកគ្រប់គ្នាបានមើលឃើញពីគុណភាពនៃរូបថត ក៏អាចដឹងបានថា នេះគឺជាស្នាដៃរបស់លោក Hyun Bin ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖