បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ក្រុម Al-Nassr បានជួបតទល់គ្នាជាមួយក្រុម Al-Khaleej នៅកីឡដ្ឋាន Al-Awwal Stadium ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ King Cup។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុម Al-Nassr ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Al-Khaleej ក្នុងលទ្ធផល ៣ ទល់នឹង ១។
ក្នុងនោះ ៣ គ្រាប់របស់ Al-Nassr គឺរកបានដោយ Cristiano Ronaldo ២ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ១៧ និង ៥៧ ចំណែកមួយគ្រាប់ទៀត គឺរកបានដោយ Sadio Mane នៅនាទីទី ៣៧ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ ដោយឡែក ១ គ្រាប់របស់ Al-Khaleej វិញ គឺរកបានដោយ Fawaz Al-Torais នៅនាទីទី ៨២។
គួរបញ្ជាក់ថា Al-Nassr បានកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពាន King Cup ផ្លូវការហើយ ដោយពួកគេនឹងត្រូវជួបជាមួយក្រុមខ្លាំង Al-Hilal។
សូមទស្សនាវីដេអូខាងក្រោម៖