ការជួសជុលខឿនព្រះលានជល់ដំរី នឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ

//s9.kh1.co/c7/c77bddb43dac0b13e2d9404085345c24d0695c46.jpg
សង្គម

 ០៣-ឧសភា-២០២៤ ១០ព្រឹក · ១៥ ថ្ងៃមុន

ការជួសជុលខឿនព្រះលានជល់ដំរី នឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ

បន្ទាប់ពីចំណាយពេលវេលាជាច្រើនខែក្នុងការងារជួសជុលពង្រឹងឡើងវិញខឿនរបស់ព្រះលានជល់ដំរី ក្រុមការងារជំនាញបានបញ្ចប់នូវផ្នែកខ្លះនៃការជួសជុល និងបន្តខិតខំធ្វើឱ្យគម្រោងនេះអាចនឹងបញ្ចប់នាចុងឆ្នាំ២០២៤នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាជ្ញាធរជាតិអប្សរា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) រំពឹងថា ការជួសជុលខឿនរបស់ព្រះលានជល់ដំរី អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ដោយការងារជួសជុលខឿនព្រះលានជល់ដំរីនេះ បែងចែកចំនួន២ទីតាំង គឺA ស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងទីតាំងC នៅផ្នែកខាងត្បូងប្រវែង ១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០២១មក។

អ្នកស្រី សៀង សុផានី អ្នកបុរាណ វិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ប្រចាំការនៅការដ្ឋានជួសជុលព្រះលានជល់ដំរីទីតាំងA ឱ្យដឹងថា ការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំងបានពង្រីកការជួសជុលកម្រាលនៅទិសខាងត្បូង មានប្រវែង៣ម៉ែត្របន្ថែមទៀត នូវផ្នែកដែលស្រុតបញ្ចៀសការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំងថ្មភក់ផ្នែកខាងកើតនៃព្រះលានជល់ដំរីបានចំនួន៥រួត។

អ្នកស្រីថា បច្ចេកទេសជួសជុលគ្រឹះខាងក្រោម ក្រុមការងារបានយកបាយអមកលាយបង្ហាប់បុកជាមួយចន្លោះថ្មបាយក្រៀម បាតក្រោមនៃថ្មបាយក្រៀម ឱ្យមានលំនឹង ដោយលាយជាមួយដីក្រហម ដីឥដ្ឋ ដីខ្សាច់ កម្ទេចថ្មបាយក្រៀម ម្សៅថ្មបាយក្រៀម និងមានលាយកំបោផង ដើម្បីឱ្យវារឹង តភ្ជាប់ជាមួយថ្មបាយក្រៀមបានល្អ។ អ្នកជំនាញសង្ឈឹមថា ខឿនព្រះលានជល់ដំរី ក្រោយដំណើរការជួសជុលរួចរាល់ នឹងនៅបន្តរឹងមាំយូរអង្វែងទៅថ្ងៃខាងមុខ សម្រាប់ជាមរតកដល់កូនចៅខ្មែរជំនាន់ក្រោយ។

សម្រាប់ការងារកំណាយយើងបានបញ្ចប់ហើយ យើងនៅតែការងារជួសជុលនិងអភិរក្ស អ៊ីចឹងការងារដែលយើងធ្វើរាល់ថ្ងៃនេះ គិតថាការងារអភិរក្សគឺបាន២០ភាគ រយហើយ នៃការជួសជុលឡើងវិញនៃជញ្ជាំងហ្នឹង ព្រោះដោយសារផ្នែកនៃខ្លួនដំរីខ្លះវាអត់នៅទីតាំងដើម វាផ្លាស់ប្តូរ យើងក៏បានរកថ្មីមកជំនួស អាចាស់នៅកន្លែងផ្សេងអ៊ីចឹងទៅ ផ្នែកដែលនៅសេសសល់សម្រាប់ការដ្ឋានមួយនេះ គឺនៅរៀបជញ្ជាំងខាងកើតឡើងមកវិញ។

ចំណែក ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ប្រចាំការនៅការដ្ឋានទីតាំងC លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមការងារបានជួសជុលពង្រឹង និងរៀបជញ្ជាំងដែលទ្រេតមកខាងមុខ ត្រឹមត្រូវតាមលំនាំដើមបាន៩០ភាគរយ។ រីឯផ្នែកកម្រាលខាងលើ កំពុងសិក្សារៀបចំប្រព័ន្ធរំដោះទឹកទៅតាមអនុសាសន៍របស់ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ។ ដូច្នេះការងារដែលនៅសេសសល់មានតែ ការរៀបចំប្រព័ន្ធរំដោះទឹក រៀបចំកម្រាលផ្នែកខាងលើឡើងវិញ និងបង្កាន់ដៃនាគតែប៉ុណ្ណោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/ed/edf6ce34cdaf9baf5963c79996287d1f86e975de.jpg

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីលើកកម្ពស់ចំណេះដឹងពីអាហារសុវត្ថិភាព

 ១៨-ឧសភា-២០២៤ 
 ៨ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T